លោកស្រី តាន់ ស្រីពៅ ស្ថាបនិកសិប្បកម្មកាហ្វេ និងធ្យូងធម្មជាតិ

11:45 នាទី |  Added: 06.06.2023 |  0 views

Description

កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី ១៩ - លោកស្រី តាន់ ស្រីពៅ ស្ថាបនិកសិប្បកម្មកាហ្វេ និងធ្យូងធម្មជាតិ ទម្រាំបានកាហ្វេដ៍ឈ្ងុយឆ្ងាញ់មួយកែវ គ្រាប់កាហ្វេរាប់រយគ្រាប់ត្រូវបានឆ្លងកាត់ដំណើរការផលិតជាច្រើនដំណាក់កាលមាន ទាំងដាំដុះ ការប្រមូលផល ការទុកដាក់ ទាំងលីង និងកិនជាដើម ប៉ុន្តែរាល់ដំណើរការនីមួយៗសុទ្ធតែបន្សល់នូវកាកសំណល់ជានិច្ច។ ក្រោមហេតុផលចង់ចូលរួមចលនាថែរក្សាបរិស្ថាន និងបញ្ឈប់សកម្មភាពបំផ្លាញភពផែនដីដោយកាកសំណល់ ដែលជាភាសាអង់គ្លេស Zero Waste អ្នកនាង តាន់ ស្រីពៅ សហគ្រិនកាហ្វេ អាហ្គាប៉េ បាន កំណត់ចក្ខុវិស័យស្តារសង្វាក់ផលិតកម្មកាហ្វេរបស់ខ្លួនជាលក្ខណៈវិលជុំ ដោយផលិតកាហ្វេឲ្យអស់ពីលទ្ធភាព ។ ជាក់ស្ដែង ការងារជាប្រចាំរបស់អ្នកនាង តែងប្រមូលកសិផលដំណាំកាហ្វេពីប្រជាកសិករ រួចយកមកលីងវេចខ្ចប់លក់ជូនតំណាងចែកចាយជាស្រ្តី ដោយញែកកាហ្វេផ្សេង និងកាកសំណល់ផ្សេងធ្វើជាជីកំប៉ុស បន្ទាប់មកយកសំណល់កាកកាហ្វេដែលបានប្រើប្រាស់រួច កែច្នៃបន្តធ្វើជាធ្យូងបរិស្ថាន និងធ្យូងសរីរាង្គ៕

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។