Description
កម្មវិធី Khmer Insider រដូវកាលទី៤ | ភាគ២៥ ៖ ធ្លាប់ជាអ្នកលក់ភីហ្សានៅតាមចញ្ចើមផ្លូវ មានផលវិបាកជាច្រើនក្នុងការទិញម្សៅភីហ្សាមកពីក្រៅប្រទេស ដូចជា ចំណាយថវិកាច្រើន ប្រើរយៈពេលយូរ និងមិនមានការធានាពីអ្នកផ្គត់ផ្គង់ឡើយ។ ដូច្នេះហើយទើបជំរុញឱ្យលោក កឹម សាន សម្រេចចិត្តចាប់ផ្តើមបង្កើតសហគ្រាសផលិតម្សៅភីហ្សាក្នុងស្រុកដោយខ្លួនឯង និងឈានបង្កើត| ផ្សាយជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង ១១៖៣០ នាទីព្រឹក

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content