Description
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី៧ - លោក ហួ ឆៃង ស្ថាបនិក ក្រៀលកម្ពុជាក្នុងគោលបំណងកាត់បន្ថយបញ្ហាសំរាម និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រុមយុវជនស្មគ្រ័ចិត្តមួយ បានកៀងគរគ្នាពីកិច្ចការបរិស្ថានតូចនាចុងសប្តាហ៍ មកជាអាជីវកម្មបរិស្ថានដែលមានសក្តានុពល។ អាជីវកម្មចម្បងរបស់ពួកគេ គឺជ្រើសរើសឬស្សីជាផលិតផលស្នូលក្នុងការកែច្នៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងអាចរចនារូបភាពផ្សេងៗ ដែលជាស្នាដៃច្នៃប្រដិត្ឋប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ទោះបីជាការងារសង្គមវិវត្តន៍ទៅជាជំនួញក៏ដោយ តែក្រុមយុវជនស្ម័គ្រចិត្តក្រៀលកម្ពុជា ទទូចនិងចង់ឲ្យប្រជាពលរដ្ឋខ្មែរកែប្រែផ្នត់គំនិតនិងឥរិយាបថរស់នៅស្អាត ទុកដាក់សំរាមមានសណ្ដាប់ធ្នាប់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ [rev_slider alias="grab-ads-1-11" slidertitle="Grab Ads1"][/rev_slider]

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content