ក្រុមហ៊ុន​សំណង់ធំមួយនៅអាស៊ាន​​បង្ហាញផលិតផលថ្មីដល់​អ្នកសាងសង់​នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត និងផ្គត់ផ្គង់​គ្រឿង​សំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានបង្ហាញផលិតផល​សំណង់​ថ្មីមួយលើទីផ្សារ​ប្រទេស​កម្ពុជាស្របពេល​នឹង​វិស័យ​សំណង់​​ក្នុង​រយៈ​ពាក់កណ្ដាលឆ្នាំនេះ មានការកំណើន​ជាង​ឆ្នាំមុន​។​ ផលិត​ផលសំណង់ដែល​ក្រុមហ៊ុននេះ​បានបង្ហាញ​គឺក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវ​បាន​ផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈ​នវានុវត្តន៍​ដ៏ល្អទាក់ទង​នឹង​ផ្នែកដំបូលអគារ និងលំនៅដ្ឋាន។

លោក Ronnayut Manasatian អគ្គ​នាយ​កចែកចាយ​នៃ​ក្រុមហ៊ុន SCG Distribution And Retail Cambodia ​ បានថ្លែងថា​ ក្បឿង អេសស៊ីជី ប្រភេទអ៊ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែល​ត្រូវ​បាន​​ផលិតឡើងតាមបច្ចេកវិទ្យា​ស្រោបពណ៌ពិសេស Advance Glazing Technique ដែលជា​បច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់​ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានសោភ័ណភាព និងជាប់បាន​យូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់​ម្ចាស់លំនៅដ្ឋានដែលចង់បាន​ប្រភេទក្បឿងមិនប៉ះពាល់​ដល់​បរិស្ថានផងដែរ។

ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មី ដែលមាន ៣ ពណ៌​សម្រាប់ជ្រើសរើស រួមមានពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស នេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានបង្ហាញនូវផលិតផលសម្រាប់វិស័យសំណង់ផ្សេងៗជាច្រើន​​ទៀតដែរ ដូចជា  ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ  អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និង​ឥដ្ឋពន្លឺជាដើម ។

គួរជម្រាបថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អេសស៊ីជី បានក្លាយជាក្រុមហ៊ុនដំបូងគេដែលបាននាំចូល និងបង្កើតទីផ្សារ​សម្រាប់​ក្បឿងសេរ៉ាមិច ជាមួយនឹង​ការ​កំណត់​ស្ដង់ដារខ្ពស់នៅក្នុងឧស្សា​ហ​កម្ម​សំណង់។ ក្រុមហ៊ុននេះ​បាន និងកំពុង​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកប​ដោយចីរភាព (SDGs) របស់​អង្គការ​​​សហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ​ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការ​ពង្រឹង​កិច្ច​សហការជាមួយនឹងភាពជឿទុកចិត្ត​តាមរយៈតម្លាភាព ។

​ឯកឧត្តម​ លាង មុនីរឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និង​សំណង់​ បានលើ​កឡើងថា បើទោះជាស្ថានភាព​សេដ្ឋកិច្ច​ក្នុងតំបន់​ និងពិភពលោកនៅឆ្នាំ២០២៤​នេះ ហាក់មិនទាន់ប្រសើរ​ពិតមែន ប៉ុន្តែការ​វិនិយោគលើ​សំណង់អគារ​​នៅប្រទេស​កម្ពុជា​រយៈពេល៦ខែ​ ដើមឆ្នាំ២០២៤នេះ​ នៅតែមានភាពល្អប្រសើរ ដោយទទួលបានទុនវិនិយោគ​ប្រមាណ ​២,៤​​ពាន់លានដុល្លារ​អាមេរិក ។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈទុនវិនិយោគក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំនេះ បានបង្ហាញថា​ វិស័យសំណង់​នៅកម្ពុជា​នៅតែមាន​សញ្ញាវិជ្ជាមាន ខណៈដែលរាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តវិធានការលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីជំរុញវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ។

យោងតាម​របាយការណ៍ស្ថិតិរបស់​អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ​ក្នុងរយៈពេល​៨ខែ​ ដើមឆ្នាំ២០២៤​នេះ កម្ពុជាបាននាំចូលដែក និងដែក​ថែប​ មានទំហំទឹកប្រាក់​ប្រមាណជាង​៤០០លានដុល្លារ​អាមេរិក​ កើន​ឡើង​រហូតទៅដល់​ ៥៩,២ភាគរយ​ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៣ ដែលសបញ្ជាក់​ពីតម្រូវការ​នៃ​សម្ភារៈសំណង់​មាន​ការ​កើន​ឡើង​​វិញនាឆ្នាំ២០២៤នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ