រដ្ឋាភិបាល​មានផែនការអភិវឌ្ឍ​ខេត្តព្រះសីហនុ​ទៅជា​ទីក្រុងធំមួ​យក្នុងតំបន់​អាស៊ាន

ភ្នំពេញ ៖ ខេត្តព្រះសីហនុ ត្រូវ​បានចា​ត់ទុកជា​តំបន់ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​ក្នុង​ប្រទេស​កម្ពុជា ហើយរាជរដ្ឋាភិ​បាល​ក៏បាន​បោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុង​ខេត្ត​មួយ​នេះ​រាប់រយ​លានដុល្លារអាមេរិក​មកហើយ ក្រៅពីនោះ​ក៏មានក្រុមហ៊ុនវិនិយោគឯកជនទាំង​ក្នុង ​និង​ក្រៅប្រទេស​ជាច្រើន​បានបោះទុនវិនិយោគ​ក្នុង​ខេត្ត​មួយរាប់រយ​ពាន់លា​ន​ដុល្លារអា​មេរិក​ផង​ដែរ ។ អ្វីដែលពិសេសនោះ​ រាជរដ្ឋាភិបាលក៏មានផែនការ​មេ​ក្នុងការ​អភិវឌ្ឍ​ខេត្តមួយនេះទៅជា​ទីក្រុងធំមួយ​នៅអាស៊ាន  ។

នៅក្នុងកិច្ច​ជុំលើកទី​៣ នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ក្រសួង​រៀបចំ​ផែនការ​​ដើម្បីអភិវឌ្ឍ​ខេត្តព្រះសីហនុ​ទៅជា​តំបន់សេដ្ឋកិច្ចពហុបំណង រាជរដ្ឋាភិបាល​បាន​កំណត់​ផែន​ការ​​មេ​ក្នុងការអភិវឌ្ឍ​ជាអាទិភាព ដោយក្នុងនោះ​ ទី​១. កែប្រែ​ខេត្តព្រះសីហនុ​ទៅជាច្រក​ទ្វារអន្តរជាតិ​របស់ប្រទេស​កម្ពុជា, ទី២. អភិវឌ្ឍន៍​ខេត្តព្រះសីហនុ​ទៅជា​ប៉ូលអភិវឌ្ឍន៍​ជាតិ និងទី៣. អភិវឌ្ឍន៍​ខេត្តមួយ​នេះទៅជា​ទីក្រុងធំមួយ​នៅក្នុង​តំបន់​អាស៊ាន​ ជាមួយ​នឹង​កិត្តិនាម​ជា​ទីក្រុង​គំរូ​បៃតង​ប្រកបដោយ​ចីរភាព​ចម្រុះនៃវប្បធម៌ឆ្លាតវៃ ។

នៅក្នុងផែនការមេនេះដែរ រាជរដ្ឋាភិបាលក៏បានកំណត់​ និងបែងចែក​តំបន់​នៃការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​​ដើម្បីផ្តល់ភាពងាយស្រួល​ដល់​វិនិយោគិន​ដែលចង់វិនិយោគ​ទៅលើ​វិស័យណាមួយ ដូចជា​តំបន់ណា​សម្រាប់​វិនិ​យោគ​លើទេសចរណ៍ តំប​ន់​ណា​សម្រាប់​វិនិយោគលើ​ឧស្សាហកម្ម និងតំបន់ណាសម្រាប់​វិនិយោគលើ​លំនៅឋានជាដើម​ ។​

អ្នកជំនាញនៃអចលនទ្រព្យបានមើលឃើញថា ខេត្តព្រះសីហនុ​គឺជា​គោលដៅវិនិយោគមួយ​របស់​វិនិយោ​គិ​ន​ក្នុង និង​ក្រៅ​​ប្រ​ទេស​ ដោយតំបន់មួយនេះ មានហេដ្ឋារចនាសម្ព័ន្ធទាក់ទាញ​គម្រោងធំៗ​ជា​បន្តបន្ទាប់ ដូចជា​គម្រោង​សណ្ឋាគារ គម្រោង​ទី​ក្រុង​​រណប​រាមស៊ីធី ឬ​ Bay Of Light ជាដើម ។ ​

លោក​ ស​ន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ធ្លាប់បានលើកឡើង​ថា ខេត្ត​ព្រះ​សី​ហ​នុ​ជា​តំបន់មួយ​ដែលមានការទាក់ទាញ​វិនិយោគិន​ក្នុង និងក្រៅ​ប្រទេស ព្រោះ​នៅក្នុង​ខេត្តព្រះសីហនុ កំពង់​ផែ​ទឹក​ជ្រៅ មានអាកាសយានដ្ឋាន​អន្តរជាតិ​ មានផ្លូវល្បឿនលឿន​ មានផ្លូវថ្មីៗធំៗជាច្រើន​ខ្សែ​ និងកំពុង​មា​ន​ការ​អភិវឌ្ឍ​នូវ​គម្រោង​ជាច្រើនទៀត ។

លោកបន្តថា ខេត្តមួយនេះកំពុងមានការទាក់ទាញ​ទាំងវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស​ ហើយ​បើទោះ​បី​ជាស្ថានភាព​នៃវិបត្តិដែលបណ្ដាលមកពីកូវីដ​១៩ និង​សង្គ្រាមរវាង​រុស្ស៊ី​ និងអ៊ុយក្រែនក៏​ខេត្តព្រះ​សី​ហនុ​នៅ​តែ​មានការទាក់ទាញ​ និងចាប់អារម្មណ៍ពី​វិនិយោគិន  ។​

បើតាម​របាយការណ៍​ពី​រដ្ឋបាលខេត្តព្រះសីហនុ នា​ពេលកន្លងមកនេះ​បានបង្ហាញ​ថា ពលរដ្ឋ​ខេត្តព្រះសីហនុ ក្នុងមួយឆ្នាំ ជាមធ្យមអាចរក​បាន​ចំណូលប្រមាណ៥ពាន់​ដុល្លារ​  និងក្លាយជាខេត្ត​ដែល​មានប្រជាពលរដ្ឋ​រក​ចំណូលបានជា​មធ្យម​ខ្ពស់ជាង​គេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

Leave a Reply

Your email address will not be published.Required fields are marked *