ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល

បរទេស ៖ លីចូម (Lithium) ឬត្រូវបានគេហៅថាជាមាស-ស- ​(White Gold) គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតនៅក្នុងបច្ចេកវិទ្យាឧស្សាហកម្មនាសម័យទំនើប ទាំងការផលិតជាទំនិញចាំបាច់ដូចជាកំព្យូទ័រ ស្មាតហ្វូន រហូតទៅដល់ការផលិតបច្ចេកវិទ្យាសូឡា និងថាមពលខ្យល់ ​ជាពិសេសគឺការផលិតអាគុយលីចូមអ៊ីយ៉ុងក្នុងដំណើរការនៃរថយន្តអគ្គិសនីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំងក្លានោះផងដែរ។

សម្រាប់ប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេទទួលស្គាល់ថា ជាប្រទេសអ្នកផលិតលីចូមធំបំផុតមួយក្នុងចំណោមតំបន់ទាំង១០ ទោះបីជាឥណ្ឌាមិនមែនជាអ្នកពឹងផ្អែកទាំងស្រុងទៅលើរ៉ែក្នុងប្រទេសក៏ដោយ ប៉ុន្តែជាយុទ្ធសាស្ត្ររដ្ឋាភិបាលទីក្រុងញូវដេលីបានចាត់ទុកកិច្ចការងារនេះគឺជាអាទិភាពសម្រាប់អភិវឌ្ឍប្រទេសឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចប្រហាក់ប្រហែលទៅនឹងកម្រិតចិន និងអាមេរិកនៅពេលខាងមុខ។

ស្របពេលជាមួយគ្នានេះដែរ ខណៈដែលពិភពលោកកំពុងងាកទៅរកថាមពលស្អាត និងនិរន្តភាពបំផុតចំពោះបរិស្ថាននោះ មានន័យថាការប្រើប្រាស់រ៉ែលីចូមឲ្យមានប្រសិទ្ធភាពគឺជាកត្តាជះឥទិ្ធលបំផុតនៅថ្ងៃអនាគតរបស់ពិភពលោក។ ទោះជាយ៉ាងណាក្តី ការកើនឡើងនៃកិច្ចអភិវឌ្ឍ ក៏ដូចជាការផលិតបច្ចេកវិទ្យារថយន្តអគ្គិសនីក៏នឹងក្លាយទៅជាការដាក់សំពាធយ់ាងធ្ងន់ធ្ងរមួយផងដែរចំពោះការជីករករ៉ែលីចូម។

យោងតាមទិន្នន័យដែលស្រាវជ្រាវដោយវិទ្យាស្ថានជាតិស្រាវជ្រាវរបស់ប្រទេសឥណ្ឌា ORF (Observer Research Foundation) បានបង្ហាញថា តម្រូវការក្នុងការប្រើប្រាស់រ៉ែលីចូមនឹងមានការកើនឡើងដល់ទៅ ៥ដងនៅត្រឹមឆ្នាំ២០៣០ ហើយបច្ចុប្បន្ននេះ ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនៅអាមេរិកឡាទីនចំនួន៣ទៀត រួមមាន ឈីលី អាហ្សង់ទីន និងបូឡាវី គឺជាអ្នកកាន់កាប់រ៉ែប្រភេទនេះដល់ទៅ ៧៥ភាគរយនៃរ៉ែទាំងអស់ដែលមាននៅលើភពផែនដី ហើយពួកគេភាគច្រើនគឺជាអ្នកផ្គត់ផ្គង់ទៅឲ្យប្រទេសចិនដែលជាអ្នកផលិតបន្តនូវឧបករណ៍ និងអាគុយលីចូមអ៊ីយ៉ុង។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថា នៅពេលដែលមានការប្រជែងគ្នាជុំវិញពិភពលោកសម្រាប់ការទាញយករ៉ែសំខាន់ៗនោះ ប្រទេសឥណ្ឌានៅតែជាតួអង្គតូចតាចនៅឡើយចំពោះរ៉ែលីចូម ប៉ុន្តែ ឥណ្ឌានៅតែរក្សាជំហ និងមហិច្ឆតាតាមរយៈការធ្វើការដើម្បីជំរុញខ្សែសង្វាក់ផ្គត់ផ្គង់លីចូមរបស់ខ្លួនពិសំណាក់បណ្តាប្រទេសនៅអាហ្វ្រិក ក៏ដូចជាតាមរយៈយុទ្ធសាស្រ្តផ្សេងទៀតផង។

ទីក្រុងញូវដេលីជឿជាក់ថា ការធានាឲ្យបាននូវការផ្គត់ផ្គង់ដែលអាចទុកចិត្តបាននៃលីចូមឆៅគឺមានសារៈសំខាន់ណាស់សម្រាប់ការផលិត និងសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) ហើយសក្តានុពលរបស់អាហ្រ្វិកអាចជួយដាក់ប្រទេសឥណ្ឌាជាអ្នកដឹកនាំនៅក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងកម្រិតសកលលោក។

ភ្ជាប់ជាមួយនឹងមហិច្ឆតារបស់ឥណ្ឌា អាចនិយាយបានថាជាដំណឹងគួរឲ្យរីករាយចំពោះផែនការក្នុងការក្លាយខ្លួនជាមហាអំណាចរ៉ែលីចូម ដោយកាលពីខែកុម្ភៈឆ្នាំ២០២៣កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវបានប្រកាសរកឃើញទីតាំងរ៉ែលីចូមឆៅដែលមានទំហំរហូតដល់ទៅ ៥,៩លានតោននៅក្នុងទឹកដីរបស់ខ្លួន។ អ្វីដែលសំខាន់គឺនៅត្រង់ថា មានការព្យាករអំពីទិន្នន័យនៃការរកឃើញនេះអាចធ្វើឲ្យប្រទេសឥណ្ឌាក្លាយទៅជាអ្នកមានធនធានលីចូមធំជាងគេទី៦ នៅលើពិភពលោក ពោលគឺអាចនាំមុខទាំងប្រទេសចិនទៀតផង៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]