បរទេស៖ យោងតាមការរបាយការណ៍ដែលចេញដោយធនាគារអភិវឌ្ឍអាស៊ី(ADB) នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីននឹងងើបឡើងវិញនៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ដោយសារតែភាពល្អប្រសើរនៃវិស័យសាធារណៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមរបស់រដ្ឋាភិបាលដែលអនុគ្រោះផលដល់វិស័យឯកជន ជាពិសេសដំណើរការនៃការចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-19នៅទូទាំងប្រទេសកំពុងដំណើរបានយ៉ាងរលូន។
យោងតាមការព្យាករណ៍របស់ ADB បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ហ្វីលីពីននឹងកើនឡើងប្រមាណជា 4.5ភាគរយសម្រាប់ឆ្នាំ2021 នេះ ហើយនឹងបន្តមានការកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ2022 រហូតដល់ទៅប្រមាណ 5.5ភាគរយ។ ពោលគឺផ្ទុយកាលពីឆ្នាំ2020កន្លងមកនេះ ដែលសេដ្ឋកិច្ចប្រទេសហ្វីលីពិនបានដាំក្បាលចុះដល់ទៅ 9.6 ភាគរយ ហើយក៏ជាតួលេខដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយចាប់តាំងពីឆ្នាំ1946។
ប្រធានធនាគារ ADB ប្រចាំក្នុងប្រទេសហ្វីលីពីន លោក Kelly Bird បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយការបង្ហាញរបាយការណ៍ខាងលើនេះថា ៖ «ការព្យាករណ៍របស់យើង 4.5 ភាគរយសម្រាប់ហ្វិលីពីននៅក្នុងឆ្នាំ2021 នេះគឺជាចំនួនដែលតិចបំផុតបើធៀបទៅនឹងការព្យាករណ៍របស់អ្នកជំនាញសេដ្ឋកិច្ច ដូចនេះវានឹងអាចមានការប្រែប្រួលខ្លះសម្រាប់តួលេខនេះនៅក្នុងពេលវេលាខាងមុខ»។
យ៉ាងណាក៏ដោយ ADB បានធ្វើការព្រមានចំៗផងដែរចំពោះបញ្ហាប្រឈមចំនួន 2 អាចនឹងកើតមាន ដែលជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ច ក្នុងនោះរួមមានដូចជាភាពមិនច្បាស់លាស់នៃស្ថានភាពកូវីដនៅក្នុងប្រទេស និងមួយទៀតគឺជារាតត្បាតសាជាថ្មីដោយវិរុសពូជថ្មីដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសនានាលើសកលលោកនាពេលបច្ចុប្បន្ន៕

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ



















































Account
Security
Favourite Content