ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននឹងកំពុងជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដែលបានអនុម័តដោយរដ្ឋាភិបាល និងឧបត្ថម្ភថវិកាដោយកម្មវិធីសាកល្បងរបស់មូលនិធិវិនិយោគអាកាសធាតុសម្រាប់ភាពធន់នឹងអាកាសធាតុប្រមាណ ៥៨៨លានដុល្លារ។

នៅក្នុងរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា ព្យុះបានកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការហូរចូលទន្លេមេគង្គ និងប្រឡាយចាស់ជាច្រើនត្រូវបានខូចខាត បង្កផលប៉ះពាល់ និងលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។ ដោយឡែកនៅរដូវប្រាំងដែលជាពេលកសិករដាំដុះ សីតុណ្ហភាពឡើងកាន់តែខ្ពស់ ខ្វះខាតទឹកភ្លៀង មានគ្រោះរាំងស្ងួត គ្មានទឹកស្រោចស្រពដំណាំ ដែលធ្វើឱ្យកសិករជួបផលលំបាកក្នុងការរស់នៅ និងចិញ្ចឹមជីវិត។

នៅឆ្នាំ២០១៨ ផ្ទៃដី ២៧ ០០០ ហិកតានៅខេត្តព្រៃវែងត្រូវបានខូចខាតដោយទឹកជំនន់ និងប្រមាណ ២៩ ០០០ ហិកតាទៀតជួបភាពរាំងស្ងួតបណ្តាលឱ្យខាតបង់គិតជាថវិកាប្រមាណ ១៦ លានដុល្លារ។ នៅឆ្នាំ ២០២០ ទឹកជំនន់បានជះឥទ្ធិពលដល់ខេត្តចំនួន ១៩ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជាដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅទីជនបទ។
នេះមិនមែនជាដំណឹងល្អនោះទេសម្រាប់ខេត្តព្រៃវែង ដែលមានប្រជាជនរស់នៅតំបន់ទំនាបស្របនឹងដងទន្លេពីរ គឺទន្លេមេគង្គ និងទន្លេបាសាក់។ ហេតុនេះ ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលដល់ភាពញឹកញាប់។ ផលវិបាករបស់ពួកគេចំពោះការទទួលបានទឹកនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រប់គ្រងកម្មវិធីចំនួន៧ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង ការអភិវឌ្ឍវិស័យកសិកម្មរួមទាំងប្រព័ន្ធធារាសាស្រ្ត គ្រាប់ពូជ និងសកម្មភាពក្រោយប្រមូលផល វាក៏រួមបញ្ចូលផងដែរនូវកម្មវិធីជំនួយបច្ចេកទេសចំនួន ១១ លានដុល្លារដែលបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ និងបង្ហាញពីវិធីសាស្រ្តដែលរដ្ឋាភិបាលអាចអនុម័តដើម្បីបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍នៅកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content