ការចាប់យក និងអនុវត្តប្រព័ន្ធកសិកម្មចម្រុះរួមបញ្ចូលគ្នា អាចជួយឱ្យជីវភាពកសិករមានភាពធន់

កំពត ៖ ការចាប់យក និងអនុវត្តប្រព័ន្ធកសិកម្មចម្រុះរួមបញ្ចូល ឬហៅថាការធ្វើកសិកម្មចម្រុះ អាចជួយឱ្យកសិករមានភាពធន់សម្រាប់ជីវភាព និងមានស្ថិរភាពហិញ្ញវត្ថុ ស្របតាមទស្សនទានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «មានហូប មានប្រើ មានបាន និងមានរហូត» ។

អ្នកស្រី ភោគ រដ្ឋា ជាកសិករដែលចាប់យករបរកសិកម្មចម្រុះ រស់នៅក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា គ្រួសាររបស់អ្នកស្រីបានចាប់យករបរកសិកម្មចម្រុះនេះប្រមាណជាង ៣ឆ្នាំមកហើយ ដោយក្នុងនោះរួមមានការចិញ្ចឹមមាន់ស្រែ ដាំក្រូចឆ្មារ និងដាំឫស្សីទំពាំងផ្អែមជាដើម។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា ៖

«កាលមុនគ្រួសារខ្ញុំចិញ្ចឹមមាន់គ្រាន់តែហូបប៉ុណ្ណោះ ប៉ុន្តែដោយសារមានការផ្តល់ជាយោបល់ពីកូនក្មួយដែលជាអ្នកធ្វើការជាមន្រ្តីកសិកម្មមូលដ្ឋាន ខ្ញុំក៏បានសម្រេចចិត្តចាប់ផ្តើមបង្កើនការចិញ្ចឹមមាន់បន្ថែម និងដាំដំណាំផ្សេងៗទៀត ហើយជាលទ្ធផលអាចរកចំណូលចូលគ្រួសារបានសមរម្យ ជួយបង្កើនកម្រិតជីវភាពគ្រួសារ ជាពិសេសអាចកាត់បន្ថយការចំណាយថ្លៃម្ហូបអាហារប្រចាំថ្ងៃបានយ៉ាងច្រើន ព្រោះទាំងបន្លែ ទាំងសាច់ គឺខ្ញុំមាន និងមិនសូវទិញគេដូចមុនទៀតទេ»។

គួរកត់សម្គាល់ថា បច្ចុប្បន្ន គ្រួសាររបស់លោកស្រី ភោគ រដ្ឋា មានចិញ្ចឹមមាន់មេប្រមាណជា៤០ក្បាល ដោយដាក់ក្នុងទ្រុងខណ្ឌដោយឡែកពីគ្នា ហើយក្នុងទ្រុងមួយមានដាក់មេមាន់ចំនួន ៤ក្បាល និងមាន់ឈ្មោលចំនួន ១ក្បាល ដើម្បីបង្កាត់ពូជបន្ថែម។ ដោយឡែកសម្រាប់ការឱ្យចំណីប្រចាំថ្ងៃ គឺអ្នកស្រីប្រើចំណីសត្វទិញពីផ្សារ (ចំណីនាំចូល) បន្ថែមដោយការឱ្យស៊ីស្រូវ កន្ទក់ និងចុងអង្ករ។ ក្រោយការចិញ្ចឹមបានប្រមាណជាង ៤ខែ មាន់ចាប់ផ្តើមធំធាត់ អាចមានទម្ងន់ចាប់ពីមួយគីឡូឡើងទៅ ហើយការចាប់លក់អាចមានចំនួនជាង៣០០ក្បាល ជាមួយតម្លៃ ១៤០០០រៀល ទៅ ១៨០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យតាមរដូវកាល។ ចំពោះការលក់ទៀតសោត ក្រៅពីការលក់ដុំទៅឱ្យម៉ូយដែលជាឈ្មួញកណ្តាលចាំទទួលទិញ អ្នកស្រីក៏មានលក់រាយទៅឱ្យអ្នកភូមិ និងអាហារដ្ឋានមួយចំនួននៅក្នុងតំបន់ ហើយចំណូលដែលទទួលបានពីការលក់ គឺយកទៅកាត់កងជាមួយថ្លៃទិញចំណី ដែលអាចនៅសល់ប្រាក់ចំណេញគួរសមដែរ។

អ្នកស្រីបានលើកឡើងថា ៖

«ការចិញ្ចឹមមាន់ក៏មានភាពប្រឈមដែរបើសិនយើងមិនយកចិត្តទុកដាក់ ដូច្នេះនៅពេលកូនមាន់ញាស់ភ្លាម កសិករត្រូវបន្តក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ ផ្តល់ចំណីដែលមានវីតាមមីនល្អឱ្យបានគ្រប់គ្រាន់ ដោយក្នុងមួយថ្ងៃជាមធ្យមឱ្យចំណី ២ដង ក្រៅនេះយើងត្រូវសំអាតទ្រុង សំអាតបរិវេណចិញ្ចឹមមាន់ឱ្យបានស្អាតជាប្រចាំ ត្រូវផ្លាស់ប្តូរទឹកឱ្យបានញឹកញាប់ ជៀសវាងកើតមានជំងឺដង្កាត់ផ្សេងៗ ហើយត្រូវចេះសម្គាល់ថា មានមាន់ណាផ្តាសាយ ឬមានជំងឺផ្សេង បើមានត្រូវយកចេញពីទ្រុង និងក្រុងទុកឱ្យឆ្ងាយពីមាន់ដទៃ និងត្រូវដាក់ថ្នាំព្យាបាល ហើយប្រសិនបើងាប់ ត្រូវយកទៅកប់ចោល ជៀសវាងឆ្លងជំងឺដល់មាន់ផ្សេងទៀត»។  

ក្រៅពីការចិញ្ចឹមមាន់ គ្រួសារខាងលើក៏មានដាំក្រូវឆ្មារប្រមាណ ៥០ដើម ដោយនៅរដូវប្រាំង អាចប្រមូលផលបានចន្លោះពី ១៥ ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ ដែលលក់បានតម្លៃចាប់ពី ៥០០០រៀល ទៅ ៦០០០រៀល ក្នុងមួយគីឡូក្រាម ដោយឡែកសម្រាប់រដូវវស្សាភ្លៀងធ្លាក់ច្រើន ក្រូចឆ្មារផ្តល់ទិន្នផលច្រើន ហើយតម្លៃអាចធ្លាក់ចុះនៅត្រឹម ២០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

ក្រៅពីដាំក្រូចឆ្មារ អ្នកស្រី ភោគ រដ្ឋា បានឆ្លៀតដាំដើមឫស្សីទំពាំងផ្អែមបានប្រមាណ ៣០គុម្ព ដែលអាចប្រមូលផលម្ដងបាន ៥០គីឡូក្រាមនៅរដូវវស្សា ដូចកាត់លក់មួយថ្ងៃរំលងមួយថ្ងៃ ឬរំលងពីថ្ងៃទើបកាត់ម្តងទៀត ដោយ១គីឡូក្រាម តម្លៃចាប់ពី ១០០០រៀល ទៅ១៥០០រៀល ប៉ុន្តែនៅរដូវប្រាំងវិញ ទំពាំងផ្អែមមានតម្លៃខ្ពស់រហូតដល់ ៦០០០រៀល ទៅដល់ ៧០០០រៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាក៏ដោយ អ្នកស្រីត្អូញដែរថា នៅក្នុងរដូវប្រាំងដោយសារតែមិនសូវមានទឹកស្រោចស្រពគ្រប់គ្រាន់ ការប្រមូលផលបានត្រឹមតែប្រមាណ ៣០០គីឡូក្រាមប៉ុណ្ណោះ ។

នៅមិនទាន់អស់ទេ ក្រៅពីរបរចិញ្ចឹមមាន់ ដាំក្រូចឆ្មារ ដាំឫស្សីទំពាំងផ្អែម គ្រួសារខាងលើនេះនៅឆ្លៀតធ្វើស្រែបានចំនួនកន្លះហិកតាទៀត ទុកគ្រាន់ទទួលទានក្នុងគ្រួសារដោយក្នុងមួយឆ្នាំៗមិនពិបាកទិញអង្ករឡើយ។ គិតៗទៅ គ្រួសារខាងលើពិតជាទទួលបានចំណូលច្រើនមុខ ដែលអាចជួយឱ្យជីវភាពល្អប្រសើរ និងមានភាពធន់ ស្របតាមទស្សនទានរបស់ក្រសួងកសិកម្ម រយក្ខាប្រមាញ់ និងនេសាទ «មានហូប មានប្រើ មានបាន និងមានរហូត» យ៉ាងពិតប្រាកដមែន។

ពាក់ព័ន្ធករណីកសិករចាប់យកការអនុវត្តកសិកម្មចម្រុះនេះ អ្នកនាង នួន ស្រីពេជ្រ មន្រ្តីកសិកម្មឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងឃុំស្រែចែង មានពលរដ្ឋចំនួន ២ ៩៥៩ គ្រួសារ ប៉ុន្តែចំនួនកសិករដែលចាប់យករបរកសិកម្មរួមបញ្ចូលគ្នាមានតិចតួចនៅឡើយ។ អ្នកនាងបានអះអាងថា ការចាប់យករបរកសិកម្មចម្រុះរួមបញ្ចូលគ្នានេះ អាចជួយធ្វើឱ្យពលរដ្ឋមានជីវភាពប្រសើរជាងកសិករដែលធ្វើកសិកម្មតែមួយមុខ ដែលប្រឈមនឹងហានិភ័យដែលបណ្តាលមកពីអាកាសធាតុ ក៏ដូចជាជំនន់ទិន្នផលនៅលើទីផ្សារ ដែលធ្វើឱ្យតម្លៃធ្លាក់ថ្លៃ ឬលក់មិនចេញតែម្ដង។

យ៉ាងណាក៏ដោយ មន្ត្រីកសិកម្មឃុំស្រីវ័យក្មេងរូបនេះបានជំរុញឱ្យកសិករសាកល្បង ឬចាប់យកការធ្វើកសិកម្មចម្រុះ ដែលអាចប្រមូលទិន្នផលលក់បានវិលជុំ អាចទទួលបានចំណូលច្រើនប្រភព ក្រោមការជួយពន្យល់ និងផ្ដល់បច្ចេកទេសពីមន្ត្រីជំនាញកសិកម្មនៅតាមឃុំ ជាពិសេស អាចកាត់បន្ថយការចំណាយទៅលើថ្លៃម្ហូបអាហារប្រចាំថ្ងៃ ត្បិតអីកសិករមានបន្លែច្រើនប្រភេទដែលខ្លួនបានដាំដុះ ឬត្រី សាច់ ដែលខ្លួនបានចិញ្ចឹមសម្រាប់ទទួលទានប្រកបដោយសុវត្ថិភាពខ្ពស់៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *