សហគ្រិនខ្មែរ (KE) បានចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានអភិវឌ្ឍ សហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច

តាមរយៈកម្មវិធីសហគ្រិនមហាវិទ្យាល័យ សហគ្រិនខ្មែរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាពនិងបណ្តុះបណ្តាលធុរកិច្ច នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារដើម្បីលើកកម្ពស់សហគ្រិនភាពនៅតំបន់ជនបទនៃកម្ពុជា

ព្រៃវែង ៖ សហគ្រិនខ្មែរ (KE) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់ (MoU)  ជាមួយវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច (EDII) នៃសាកលវិទ្យាល័យជាតិ ជា ស៊ីមកំចាយមារ (NUCK) នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខាត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ច ដែលស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រិនខ្មែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានអនុសាសន៍ផ្តាំផ្ញើថា៖

«ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាការប្តេជ្ញារួមគ្នា ដើម្បីវិនិយោគលើសហគ្រិនជំនាន់ថ្មីនៅកម្ពុជា។ តាមរយៈកម្មវិធី សហគ្រិនមហាវិទ្យាល័យ យើងសម្រួចអនាគតរបស់និស្សិតសាកលវិទ្យាល័យរបស់យើង និង ប្រែក្លាយគំនិតឲ្យទៅជាឱកាស តាមរយៈការសាកល្បងធ្វើអាជីវកម្ម និងដោះស្រាយបញ្ហា»។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖

«ជាមួយនឹងការគាំទ្រសមស្រប យុវជនដែលមានបំណងក្លាយជាសហគ្រិន ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស អាចប្រែក្លាយគំនិតរបស់ខ្លួន ឱ្យទៅជាអាជីវកម្មដែលមានឥទ្ធិពល ដើម្បីរួមចំណែកជំរុញពិពិធកម្មប្រភពកំណើននៃសេដ្ឋកិច្ចកម្ពុជា»។

ភាគីចុះហត្ថលេខារួមមាន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ និង ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។   កិច្ចសហការនេះជា ផ្នែកមួយនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលជាកម្មវិធីយុទ្ធសាស្រ្តរបស់ សហគ្រិនខ្មែរ ដែលជម្រុញការសហការគ្នារវាងស្ថាប័នទាំងពីរឲ្យកាន់តែប្រសើរ។

កម្មវិធីសហគ្រិនមហាវិទ្យាល័យ មានគោលដៅបង្កើតការបណ្តុះបណ្តាលសហគ្រិនភាពជាសេរ៊ី នៅ តាមសាកលវិទ្យាល័យទូរទាំងប្រទេសកម្ពុជា ពីការបណ្តុះគំនិតសហគ្រិនភាព រហូតដល់ ដំណាក់កាលរួចរាល់ក្នុងការបង្កើតជាធុរកិច្ចថ្មី។ នៅឆ្នាំ ២០២៥ កម្មវិធីសហគ្រិនមហាវិទ្យាល័យ បានសហការជាមួយសាកលវិទ្យាល័យប្រមាណជាង ៥០ ដែលមាននិស្សិតសហគ្រិនចូល រួមវគ្គបណ្តុះបណ្តាល និងប្រកួតប្រជែងគម្រូអាជីវកម្មរបស់ពួកគេប្រមាណជាង ៣.០០០នាក់ និងនិស្សិតសហគ្រិនដែលចាប់អារម្មណ៍ចូលរួមប្រមាណជាង ៦.០០០នាក់ នៅឆ្នាំក្រោយ។ 

សហគ្រិនខ្មែរ និង វិទ្យាស្ថានអភិវឌ្ឍ និងបណ្តុះបណ្តាលធុរកិច្ច នឹងសហការក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាលសហគ្រិនភាពផ្សេងៗ ដូចជាការប្រកួតប្រជែង នវានុវត្តន៍ កម្មវិធីបណ្ដុះបណ្ដាល មុនចាប់ផ្តើមធុរកិច្ចថ្មី (pre-incubation) និងកម្មវិធីបណ្តុះបណ្តាលធុរកិច្ច (incubation)ផងដែរ។  ស្ថាប័នទាំងពីរនឹងធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការកសាងសមត្ថភាព តាមរយៈការបណ្តុះ បណ្តាល ការប្រឹក្សាណែនាំ និងការចែករំលែកធនធាន ដើម្បីពង្រឹងសមត្ថភាពនិស្សិត គ្រូបង្រៀន និងសហគ្រាសធុនតូច និងមធ្យម (SMEs)។

លើសពីនេះទៅទៀតនោះ កិច្ចសហការនេះ ក៏បានបញ្ជាក់ពីចក្ខុវិស័យរួមក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ដោយភ្ជាប់ សហគ្រិននៅតំបន់ជនបទ ជាមួយបណ្តាញជាតិ និងអន្តរជាតិ។ កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញារបស់ភាគីទាំងពីរ ក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព តាមរយៈការអប់រំ ការផ្ដល់ ឱកាស និងការសហការជាយុទ្ធសាស្ត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

Leave a Reply

Your email address will not be published.Required fields are marked *