AI មិនអាចជំនួសការងារមនុស្សទាំងស្រុងនៅក្នុងវិស័យចំនួន៣

បរទេស៖ យោងទៅតាមប្រភពពី Weforum បានលើកឡើងថា AI ប្រហែល​ជា​មិន​អាច​ជំនួស​ការងារ​ដែល​តម្រូវ​ឱ្យ​មាន​ជំនាញ​មនុស្ស​ដូច​ជា​ការ​វិនិច្ឆ័យ ការ​ច្នៃប្រឌិត ភាព​ប៉ិនប្រសប់​ខាងកម្លាំង​រាងកាយ និង​ភាព​ឆ្លាត​វៃ​ខាង​អារម្មណ៍ផ្លូវចិត្តបាននោះ​ឡើយ។

Weforum បានបង្ហាញផងដែរថានៅក្នុងចន្លោះឆ្នាំ២០២៣-២០២៧ កំណើនការងារមានដូចជា កសិកម្ម គ្រូបង្រៀនអប់រំវិជ្ជាជីវៈ មេកានិក ជាង​ជួសជុល​គ្រឿងចក្រ​ និងអ្នកបើកបររថយន្តធុនធ្ងន់នឹងកើនឡើងខ្ពស់បំផុត ហើយការងារទាំងនោះអាចនឹងមិនត្រូវបានជំនួសដោយ AI នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ChatGPT ប្រាប់ចម្លើយថា AI នឹងមិនអាចជំនួសការងារដែលទាមទារការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់មនុស្សបាននោះទេ រួមទាំងការងារណាដែលត្រូវការភាពវៃឆ្លាតផ្នែកសង្គម ការច្នៃប្រឌិត និងភាពប៉ិនប្រសប់បានផងដែរ។ ទាំងអស់នេះបានបង្ហាញថា គុណសម្បត្តិដ៏ធំបំផុតមួយរបស់ខួរក្បាលមនុស្ស នៅតែយកឈ្នះលើ AI។ ទោះជាយ៉ាងណាក្តី ការងារប្រើកម្លាំងអាចត្រូវបានថយចុះដោយសារកំណើននៃម៉ាស៊ីន ហើយប្រហែល ៤២ ភាគរយនៃកិច្ចការអាចត្រូវបានប្រតិបត្តិការដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២៧។

យោងតាមរបាយការណ៍អនាគតការងាររបស់ Weforum រំពឹងថា នឹងកំណើនអ្នកជំនាញកសិកម្មកើនឡើង ៣០ ភាគរយ ឬ ៣ លាននាក់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារតែអ្នកជំនាញ ឬ បុគ្គលិកនៅផ្នែកនេះទំនងជាមិនសូវទទួលរងផលប៉ះពាល់ពី AI ឬ ChatGPT នោះទេ។ លើសពីនេះ ហេតុផលផ្សេងទៀតរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់និង កសិដ្ឋានតូចៗជាច្រើនលក់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់ ហើយកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម និងបង្កើនការវិនិយោគក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ នឹងនាំទៅដល់ការពង្រីកការងារកសិកម្មផងដែរ។ ក្រៅពីនែះផងដែរ កម្មវិធីកសិកម្ម-អាកាសធាតុឆ្លាតវៃ ដែលដោះស្រាយបញ្ហាប្រឈមដែលទាក់ទងគ្នានឹងសន្តិសុខស្បៀង និង បញ្ហបម្រែបម្រួលអាកាសធាតុ មិនគ្រាន់តែបង្កើនការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងលើកកម្ពស់កម្រិតជីវភាព បរិស្ថាន សន្តិសុខស្បៀង និងធន់នឹងដំណាំផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កំណើនការងារនៅក្នុងវិស័យអប់រំនឹងកើនឡើង ១០ ភាគរយ ឬ ៣ លាននាក់បន្ថែមទៀតនៅក្នុងផ្នែកអប់រំវិជ្ជាជីវៈ និង ឧត្តមសិក្សារនៅត្រឹមឆ្នាំ២០២៧។ របាយ​ការណដដែល​នេះ​និយាយ​ថា​ កំណើន​នេះ​មាន​ភាគច្រើនមកពី​ប្រទេស​មិនមែនក្រុម​ G20 និង​មាន​កម្រិត​ខ្ពស់ស់​ជាងក្រុម​ប្រទេស G20 ប្រហែល ៥០ ភាគរយ​។ កំណើនខ្ពស់នៃវិស័យអប់រំ និង អភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកកម្លាំងពលកម្ម ត្រូវបានគេមើលឃើញថាជាកត្តាជំរុញដ៏សំខាន់មួយនៃការបង្កើតការងារ។ នៅក្នុងវិស័យអប់រំនេះផងដែរ ជំនាញដែលទាមទារច្រើនបំផុតមានដូចជា ការវិភាគ ការច្នៃប្រឌិត​ ការយល់ចិត្ត ការស្តាប់ដោយយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការយល់ដឹងពីខ្លួនឯង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនូវ​ទេពកោសល្យ ការតំរង់ទិសសេវាកម្ម និងសេវាកម្មអតិថិជន។ ទាំងនេះគឺជាជំនាញរបស់មនុស្សដែលនៅក្រៅសំណុំជំនាញរបស់ AI និង មិនអាចជំនួសបាន។ មួយវិញទៀតនោះគឺ វិស័យកសិកម្មកំពុងមានផ្លាស់ប្តូរទៅជ្រើសរើសខ្សែសង្វាក់ផ្គត់ផ្គង់ជាមូលដ្ឋាន ត្រូវបានគេរំពឹងថាជាអ្នកបង្កើតការងារសរុបដ៏ធំបំផុតមួយនៅក្នុងវិស័យភស្តុភារ ឬ ការដឹកជញ្ជូន ប៉ុន្តែវាក៏អាចនាំឱ្យមានការបាត់បង់ការងារមួយចំនួនផងដែរ ដោយសារកង្វះខាតការផ្គត់ផ្គង់ ការកើនឡើងថ្លៃដើម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងរយៈពេលខ្លីណាមួយ។ ទោះជាយ៉ាអណាំក្តី ភូមិសាស្ត្រសេដ្ឋកិច្ចថ្មីដែលកើតឡើងដោយការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្តោតសំខាន់លើភាពធន់ ត្រូវបានគេរំពឹងថានឹងបង្កើតឱ្យមានកំណើនការងារសុទ្ធជាពិសេសសេដ្ឋកិច្ចនៅអាស៊ី និងមជ្ឈិមបូព៌ាជាដើម។ លើសពីនេះផងដែរ ការងារវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារនឹងកើនឡើងចំនួន ២ លានកន្លែង ឬ ១២,៥ ភាគរយ ដោយសារបច្ចុប្បន្ននេះ តំបន់ទាំងនោះកំពុងរងផលប៉ះពាល់ដោយកង្វះអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកទំនិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី