ភ្នំពេញ ៖ ក្នុងអំឡុងពេលដែលវត្ថុធាតុដើម ដូចជាជី ឬថ្នាំសម្លាប់សត្វល្អិតជាដើម បម្រើឱ្យវិស័យកសិកម្មឡើងថ្លៃ ដោយសារហក់ឡើងនៃតម្លៃប្រេងឥន្ទនៈក៏ដោយ ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែផ្តល់ឥណទានជូនកសិករជាមួយនឹងភាពបត់បែន ការលើកទឹកចិត្ត និងភាពងាយស្រួល ដើម្បីជួយជំរុញដល់វិស័យកសិកម្មក្នុងពេលមានបញ្ហានេះកើតឡើង។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានលើកឡើងថា ជាទូទៅ ឥណទានក្នុងវិស័យកសិកម្មមិនសូវមានទំហំធំទេ ដូច្នេះមិនសូវមានធនាគារផ្តោតខ្លាំងក្នុងវិស័យកសិកម្មនេះនោះទេ។
លោកបានបន្តថា ៖
“ខ្ញុំអាចនិយាយជារួមថា កម្ចីភាគច្រើនក្នុងវិស័យកសិកម្មគឺប្រើប្រាស់ឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគ្រឹះស្ថានឥណទានជនបទ ដោយសារទី១ ឥណទានក្នុងវិស័យកសិកម្មមានហានិភ័យខ្ពស់ជាងវិស័យដទៃទៀត និងទី២ ឥណទានសម្រាប់វិស័យកសិកម្មមានទំហំតូចៗ ដូច្នេះខាងធនាគារមិនផ្តោតខ្លាំងលើវិស័យនេះទេ”

លោក កាំង តុងងី បានថ្លែងថា ៖
“ការផ្តល់ឥណទានក្នុងវិស័យកសិកម្មនេះ ឬជូនកសិករ យើងឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផល និងសេវាកម្មផ្សេងៗ ដែលមានលក្ខណៈបត់បែន ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានប្រភេទនេះ។ ឧទាហរណ៍ ឥណទាន (ដែលគាត់ (កសិករ) ត្រូវការសម្រាប់ធ្វើដំណាំតាមរដូវ) តម្រូវឱ្យបង់តែការប្រាក់ក្នុងពេលណាមួយ ទាល់តែគាត់ប្រមូលផល ទើបតម្រូវឱ្យបង់ប្រាក់ដើម”
រយៈពេលថ្មីៗនេះ មានគ្រឹះស្ថានឥណទានមួយចំនួន បានចាប់ផ្តើមផ្តល់សាកល្បងនូវឥណទានដែលមានលក្ខណៈវិលជុំ ដែលមានន័យថា អតិថិជនត្រូវបានធ្វើការវាយតម្លៃតែម្តងក្នុងរយៈពេលមួយឆ្នាំ ហើយពេលណាដែលគាត់ត្រូវការឥណទានទៅទិញជី ថ្នាំ ពូជផ្សេងៗ គឺគាត់អាចបើកលុយយកទៅប្រើប្រាស់ភ្លាមៗតែម្តង។
លោក កាំង តុងងី បានបញ្ជាក់ប្រាប់ថា ៖
“គេបង្កើតផលិតផលនេះគឺដើម្បីសម្រួលដល់កសិករ ដែលកន្លងមក កាលណាគាត់ត្រូវការទិញជី ឬថ្នាំ គាត់មិនទៅខ្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការទេ គឺគាត់ទៅបណ្តាក់ជាមួយដេប៉ូតែម្តង អត្រាការប្រាក់ ២០ ទៅ ៥០ ភាគរយ ក្នុងរយៈពេល២ ឬ៣ ខែ នៃការធ្វើកសិកម្មរបស់គាត់ តែពេលដែលអតិថិជនងាកមកប្រើផលិតផលឥណទានប្រភេទនេះ ក្នុងរយៈខែ អត្រាការប្រាក់តែ ១.៥ ភាគទេ បើគិតរយៈពេល ៣ ខែ អត្រាការប្រាក់តែ ៤ ទៅ ៥ ភាគរយប៉ុណ្ណោះ ហើយឥណទានផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានភាពបត់បែន និងងាយស្រួលជាងការផ្តល់ដោយដេប៉ូ”
លោកបានថ្លែងបន្តថា ៖
“ក្រៅពីនេះ ក៏យើងសង្កេតឃើញថា គ្រឹះស្ថានហិរញ្ញវត្ថុនានាចាប់ផ្តល់ភាពបន្ធូរបន្ថយជាច្រើនដល់កសិករ។ ឧទាហរណ៍ ពេលខ្លះកសិករជួបបញ្ហានូវគ្រោះរាំងស្ងួត និងបញ្ហាផ្សេងៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយពន្យាការបង់ប្រាក់ដើមជាដើម។ទន្ទឹមហ្នឹងនេះ យើងបានចូលក្នុងគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឥណទានក្នុងវិស័យកសិកម្មជាពិសេសលើយន្តការធានាឥណទានរបស់ CGCC និងយន្តការពីធនាគារសហគ្រាសធុនតូច និងមធ្យមផងដែរ ដែលទាំងនេះ សុទ្ធតែផ្តល់លក្ខខណ្ឌងាយស្រួល និងល្អប្រសើរដល់អតិថិជន”
យោងតាមអ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះបានឱ្យដឹងថា គិតរហូតមកពេលបច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានចំនួន ៨ ពាន់លានដុល្លារដល់អតិថិជនទូទៅ ដោយក្នុងនោះប្រមាណជិត ២០ ភាគរយគឺផ្តល់ជូនវិស័យកសិកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content