បរទេស ៖ ក្រុមហ៊ុន Amazon កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានចេញសេចក្តីប្រកាសមួយដើម្បីបដិសេធទៅនឹងសារព័ត៌មានដែលធ្លាប់បានចេញផ្សាយថាក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ខ្លួនកំពុងពិចារណាក្នុងការទទួលយកលុយអេឡិចត្រូនិក bitcoin ជាការទូទាត់ចាប់ពីចុងឆ្នាំខាងមុខនេះទៅ។

របាយការណ៍ដែលធ្លាប់បានចេញផ្សាយនៅលើកាសែតអង់គ្លេសប្រចាំថ្ងៃមួយដែលមានឈ្មោះថា City A.M. បានសរសេរដោយអះអាងថា បានទទួលព័ត៌មាននេះពីប្រភពពីខាងក្នុងក្រុមហ៊ុនបានធ្វើឲ្យតម្លៃរបស់លុយអេឡិចត្រូនិកនេះកើនឡើងភ្លាមដល់ទៅ ១៤,៥ ភាគរយទាំងដែលការជូញដូរចុងក្រោយមានត្រឹមតែ ៦ ភាគរយប៉ុណ្ណោះជាការកើនឡើង ឬប្រមាណជា ៣៧៦៨៤,០៤ ដុល្លារអាមេរិក។
អ្នកនាំពាក្យរបស់ Amazon បានថ្លែងបែបនេះថា ៖ ខណៈដែលក្រុមហ៊ុនកំពុងតែផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការងារស្រាវជ្រាវទីអវកាសនោះ ព័ត៌មានទាំងឡាយដែលបានចេញផ្សាយពាក់ព័ន្ធទៅនឹងគម្រោងផែនការរបស់ខ្លួនសម្រាប់លុយអេឡិចត្រូនិកគឺសុទ្ធតែជាព័ត៌មានក្លែងក្លាយទាំងអស់។
ទោះបីយ៉ាងណាក្តីកាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកក្រុមហ៊ុនត្រូវបានគេមើលឃើញថាបានប្រកាសស្វែងរកបុគ្គលិកចំណូលថ្មីសម្រាប់តំណែងអ្នកដឹកនាំផលិតផល Product Lead និងរូបិយបណ្ណឌីជីថល Digital Currencyផងដែរ។
ក្នុងពេលជាមួយគ្នាដែរ ក្រុមហ៊ុនធំៗលើពិភពលោកកាន់តែច្រើនក៏បាននាំគ្នាចាប់ផ្តើមទទួលយកលុយអេឡិចត្រូនិកនេះមកធ្វើជាការទូទាត់លុយរបស់ខ្លួនផងដែរ ជាក់ស្តែងដូចជា Tesla កាលពីសប្តាហ៍តាមរយៈប្រធានប្រតិបត្តិលោក Elon Musk ដែលបាននិយាយថាក្រុមហ៊ុនផលិតរថយន្តរបស់គាត់នឹងអាចទទួលយកការទូទាត់លុយនេះសាជាថ្មី។
គួររំលឹកដែរថា BitCoin ត្រូវបានគេបង្កើតឡើងតាំងតែពីឆ្នាំ២០០៨ ដោយបុរសម្នាក់ដែលមានឈ្មោះថា Satoshi Nakamoto ហើយមកដល់ពេលនេះ បុរសដែលជាស្ថាបនិកបែរជាបានបន្តបាត់ខ្លួនគ្មានដំណឹងសោះឡើយ ខណៈដែលតម្លៃរបស់ BitCoin បានចាប់ផ្តើមផ្ទុះឡើងពី ១ សេនដុល្លារអាមេរិកកាលពីមានវត្តមានដំបូងរហូតដល់ទៅរាប់ម៉ឺនដុល្លារអាមេរិកនៅពេលបច្ចុប្បន្ននេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content