ឥណ្ឌា ៖ គូស្នេហ៍ជាប្តីប្រពន្ធជនជាតិឥណ្ឌាមួយគូបានប្រែក្លាយដីទំនេររបស់ខ្លួនមួយកន្លែងក្លាយទៅជាព្រៃស្តុកទុកសម្រាប់ជាជម្រកដល់សត្វព្រៃជាច្រើនប្រភេទរស់នៅ ជាពិសេសមានទាំងវត្តមានរបស់សត្វខ្លាជាច្រើនក្បាលផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ពួកគាត់អាចទាញបានចំណូលមួយចំនួនពីព្រៃឯកជនទំហំតូចរបស់ពួកគេមួយនេះថែមទៀតផង។

កាលពី២០ឆ្នាំមុន លោក Aditya និងលោកស្រី Poonam Singh បានចំណាយលុយមួយចំនួនទិញបានដីមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ បន្ទាប់មកពួកគេបានព័ទ្ធរបងទុកចោលជាច្រើនឆ្នាំ ប៉ុន្តែបន្តិចម្តងៗព្រៃឈើនៅក្នុងដីពួកគេបានចាប់ផ្តើមដុះលូតលាស់យ៉ាងរហ័សដោយខ្លួនឯង និងក្លាយទៅជាព្រៃស្តុក។

ក្រោយមកទៀត សត្វព្រៃជាច្រើនប្រភេទរួមមានទាំងសត្វខ្លា សត្វក្តាន់ និងសត្វព្រៃជាច្រើនប្រភេទ បានចាប់ផ្តើមចូលមករស់នៅទីនេះច្រើនទៅៗ ខណៈដែល
នៅពីខាងក្នុងបរិវេណដីនេះមានបឹងដែលជាប្រភពទឹកដ៏សំខាន់ចំនួន២កន្លែងសមល្មមសម្រាប់សត្វព្រៃទាំងនោះរស់នៅ។ ក្រោយមើលឃើញការកើនឡើងនូវចំនួនសត្វព្រៃនៅក្នុងដីរបស់ខ្លួន ប្តីប្រពន្ធទាំងពីរនាក់បានចាប់ផ្តើមចំណាយលុយបន្ថែមក្នុងការទិញដីក្បែរខាងពង្រីកទំហំផ្ទៃដី និងចំនួនព្រៃឈើបន្ថែមទៀតរហូតទៅដល់ ១៦ហិកតា ហើយជារឿយៗប្តីប្រពន្ធទាំងពីរនាក់តែងបដិសេធការស្នើសុំទិញដីទាំងនេះពីសំណាក់ក្រុមហ៊ុនវិនិយោគដី និងអចលនទ្រព្យជាច្រើនដើម្បីប្រើប្រាស់ដីនេះជាគម្រោងអភិវឌ្ឍផ្សេងៗ។

បច្ចុប្បន្ន Aditya និងនាង Signh ក្រៅតែពីបានទទួលបានប្រាក់ចំណូលមួយចំនួនពីការទស្សនារបស់ភ្ញៀវជាតិ និងអន្តរជាតិនោះ ពួកគេក៏បានដាក់ផែនការ
ក្នុងការបន្តពង្រីកព្រៃឯកជននេះឲ្យកាន់តែធំជាងនេះផងដែរ។
គួរឲ្យដឹងដែរថា ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌាបានធ្វើការដាំដុះព្រៃឈើដើម្បីបានទទួលលទ្ធផលគួរជាទីគាប់ប្រសើរបំផុតដោយមានទំហំស្មើទៅនឹងផ្ទៃដីនៃប្រទេសអៀរឡង់ ហើយក៏កំពុងបន្តដាក់ផែនការដើម្បីអាចបង្កើនការដាំដុះព្រៃឈើទាំងនេះបន្ថែមទៀតតាមរយៈការជំរុញសហគមន៍និងអជ្ញាធរក្នុងតំបន់ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content