ប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានបណ្តាញផ្សព្វផ្សាយអន្តរជាតិ BBC លើកយកមកបង្ហាញក្រោយមានការសិក្សាស្រាវជ្រាវយ៉ាងលម្អិតរបស់អ្នកជំនាញបុរាណវិទូថាជាទីកន្លែងដ៏ពិសិដ្ឋតែមួយគត់នៅក្នុងតំបន់អាស៊ី និងស្ថិតនៅក្នុងបញ្ជីទីតាំងបុរាណទាំង៥នៅលើពិភពលោក។

នៅក្នុងកិច្ចខិតខំស្រាវជ្រាវមួយដោយអ្នកជំនាញស្រាវជ្រាវ និងសិក្សាដែលផ្តោតសំខាន់ទៅលើអត្ថន័យ និងវប្បធម៌នៃទីតាំងស័ក្តិសិទ្ធិបុរាណ គឺលោក Chris Rainiers ហើយត្រូវបានយកមកចេញផ្សាយបន្តដោយទូរទស្សន៍ BBC បានធ្វើការបង្ហាញ និងណែនាំទីតាំងពិសិដ្ឋចំនួន៥កន្លែងដែលក្នុងនោះក៏មានប្រាសាទអង្គរវត្តដ៏ចំណាស់ និងល្បីល្បាញបំផុតរបស់កម្ពុជាផងដែរ។

នៅក្នុងការផ្សព្វផ្សាយខាងលើនេះបានបង្ហាញថា ពីផ្នែកម្ខាងនៃផែនដីទៅដល់ផ្នែកម្ខាងទៀត មិនថានៅប្រទេសណា ឬតំបន់ណានោះទេ ទីតាំងស័ក្តិសិទ្ធិបុរាណដែលជាជ្រុងមួយនៃការកសាងវប្បធម៌ ត្រូវបានគេស្គាល់ថាជាទីកន្លែងគោរពបូជា និងឧទ្ទិសដល់បុព្វការីជនដែលបានកសាងឡើងនៅស្ទើរពាសពេញពិភពលោកដោយខ្លះមានអាយុកាលដល់ទៅរាប់រយរាប់ពាន់ឆ្នាំកន្លងមកហើយ។

លោក Chris Rainiers គឺជាអ្នកចូលចិត្តធ្វើដំណើរ និងសិក្សាស្រាវជ្រាវ ហើយលោកបានបន្តការងារនេះអស់រយៈពេលជាង៤០ឆ្នាំមកហើយ គិតចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែក្នុងចំណោមទីតាំងរាប់រយកន្លែង លោកបានធ្វើការលើកឡើងនូវទីតាំងស័ក្តិសិទ្ធិចំនួន៥ ដែលជាទីកន្លែងគួរឲ្យចាប់អារម្មណ៍បំផុតដែលលោកធ្លាប់ស្រាវជ្រាវកន្លងមក។

ទីតាំងស័ក្តិសិទ្ធ និងពិសិដ្ឋទាំងនោះរួមមានដូចជា ទី១ ជ្រលងឆ្អឹងត្រីបាឡែន Whale Bone Alley ស្ថិតនៅប្រទេសរុស្ស៊ី មានអាយុកាលប្រមាណជា៦០០ឆ្នាំ, ទី២ គឺទីក្រុងបុរាណ Hegra ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អាចត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សរ៍ទី១ មុនគ្រិស្តសករាជ, ទី៣ គឺជាទីតាំងថ្មបុរាណ Anasazi handprint ស្ថិតនៅសហរដ្ឋអាមេរិក មានអាយុកាលប្រមាណជា៨០០ឆ្នាំ ខណៈដែលទី៤គឺជាថ្មបុរាណមានរូបក្តាន់ ឬ Ancient deer stones នៅប្រទេសម៉ុងហ្គាលីមានអាយុកាលពី១៤០០ឆ្នាំ និងចុងក្រោយគឺជាប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាយើងតែម្តង ដែលលោកបានសរសេររៀបរាប់សរសើរយ៉ាងខ្លាំងអំពីប្រវត្តិ និងដំណើរការសាងសង់ដ៏អស្ចារ្យកាលពីសម័យបុរាណផងដែរ។ គួរឲ្យដឹងដែរថា BBC គឺជាបណ្តាញសារព័ត៌មាន និងទូរទស្សន៍ដ៏ធំជាងគេបំផុតនៅអង់គ្លេស និងល្បីឈ្មោះនៅលើពិភពលោក ដែលបានបង្កើតឡើតាំងតែពីឆ្នាំ១៩២២នៅក្នុងទីក្រុងឡុង ហើយបច្ចុប្បន្នមិនត្រឹមតែជាបណ្តាញសារព័ត៌មានដែលមានអ្នកតាមដានច្រើនជាងគេបំផុតលើ Instragram ប្រមាណជា២០លាន followers ប៉ុណ្ណោះទេ ប៉ុន្តែ BBC គឺមានភាពល្បីល្បាញទាំងនៅលើបណ្តាញសង្គមទាំងអស់ផ្សេងទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content