អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវដំណោះស្រាយដ៏ពេញលេញឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាប័ន្នផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រតាមរយៈបណ្តាញច្បាស់លាស់ពីរផ្សេងគ្នា៖
- ឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅ
- ផ្តល់ផលិតផលសេវាកម្មពាក់ព័ន្ធមានតម្លៃសមរម្យដល់ជនក្រីក្រ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ។ ក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។ ហេតុដូចនេះ បានជាបណ្តាអាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទៅមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមជំរុញប្រែក្លាយអាជីវកម្មគោលទូទៅព្រមទាំងសហគ្រាស សង្គមបែបប្រពៃណីឱ្យផ្លាស់ប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន។

អាជីវកម្មបរិយាប័ន្នពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែមក៏ដូចជាការជួយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់គ្រប់ភាគីរួមមាន៖
- សម្រាប់រាជរដ្ឋាភិបាល ៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គមតាមរយៈការចូលរួមរបស់វិស័យឯកជន
- សម្រាប់ប្រជាជនក្រីក្រ ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ និងមាននិរន្តរភាព និងករណីអាជីវកម្ម
- សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់ ៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។
គូសបញ្ជាក់ថា អាជីវកម្មបរិយាប័ន្នត្រូវបានសង្កេតឃើញថាជាការចូលរួមចំណែកដ៏សំខាន់ពីវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផ្តោតលើការយកចិត្តទុកដាក់ដល់ក្រុមមនុស្សនៅបាតពីរ៉ាមីត 40ភាគរយ និងការផ្លាស់ប្តូរមានលក្ខណៈជាប្រព័ន្ធប្រកបដោយវិសាលភាពធំធេង។ ហេតុដូចនេះ របៀបវារៈនៃអាជីវកម្មបរិយាប័ន្ន ត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិក្នុងស្ថាប័នបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា G20 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ប្រភព៖ គេហទំព័រក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content