បាងកក ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសថៃបានបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ប្រមាណជា ៥៥០,០០០ នាក់ទៀតហើយនៅត្រឹមចុងឆមាសទី១នេះ ខណៈដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះយ៉ាងខ្លាំងដោយសារការវាយប្រហារពីរលកទី ៣ នៃវីរុសកូវីដ។

ការឆ្លងរាតត្បាតចុងក្រោយនេះបានចាប់ផ្តើមតាំងតែពីខែមេសាមកម្ល៉េះ ហើយវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅលើសកម្មភាពចាយវាយក្នុងស្រុកផងព្រមទាំងវិស័យធ្វើដំណើរផង ជាពិសេសគឺអវត្តមាននៃចំនួនភ្ញៀវទេសចរអន្តរជាតិតែម្តង។
ជាលទ្ធផលវាក៏បានធ្វើឲ្យអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ដែលបានបិទទ្វារបណ្តោះអាសន្នកើនឡើងទៅដល់ ៣៦ ភាគរយ និង ៤ ភាគរយផ្សេងទៀតបានប្រកាសបិទអាជីវកម្មទាំងស្រុង។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់ក្រុមប្រឹក្សាជាតិទេសចរណ៍ ជាមួយនឹងការអះអាងថាតួលេខនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា។

ដោយឡែកសម្រាប់អត្រាស្នាក់នៅប្រចាំថ្ងៃរបស់សណ្ឋាគារ (Occupancy Rate) បានធ្លាក់ចុះមកនៅត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ ដោយគិតជាមធ្យមសម្រាប់ឆមាសទី១ ក្នុងត្រីមាសទី២នេះ អត្រាដែលធ្លាប់មានប្រមាណ ២០ភាគរយបើធៀបនឹងត្រីមាសដំបូងដើមឆ្នាំ២០២១នេះ។
ជាការឆ្លើយតប រដ្ឋាភិបាលប្រទេសថៃកំពុងពិចារណា និងរៀបចំផែនការយុទ្ធសាស្ត្រជាច្រើនក្នុងគោលបំណងអាចទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ជាក់ស្តែងចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ កោះភូកេតដែលជាកោះទាក់ទាញភ្ញៀវទេសចរបំផុតនោះនឹងចាប់ផ្តើមដំណើរការស្វាគមន៍ភ្ញៀវដែលមានប័ណ្ណចាក់វ៉ាក់សាំងឲ្យចូលមកកំសាន្តវិញហើយដែលវាគឺជាដំណាក់កាលសាកល្បងជំហ៊ានដំបូងរបស់ថៃ។
គួរឲ្យដឹងដែរថា នៅមុនការវាយប្រហារដោយសារកូវីដប្រទេសថៃកាលពីឆ្នាំ២២០១៩ អាចទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរបរទេសរហូតទៅដល់ ៤០ លាននាក់ក្នុងមួយឆ្នាំ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content