Borneo Eco Tours នៅម៉ាឡេស៊ី ជំរុញអ្នករស់នៅតាមភូមិតូចៗឱ្យចូលរួមក្នុងវិស័យទេសចរណ៍

បរទេស៖ យោងតាមប្រភពពី Inclusivebusiness.Net បានរាយការណ៍ថា​ ប្រទេសជាសមាជិកអាស៊ានកំពុងរៀបចំវិស័យទេសចរណ៍ដែលមានប្រព័ន្ធអេកូធម្មជាតិចម្រុះបំផុត និងអាជីវកម្មដែលលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ Borneo Eco Tours (BET) គឺជាអាជីវកម្មមួយដែលគាំទ្រយ៉ាងរឹងមាំចំពោះការចូលរួមពីអ្នកចំណូលទាប ឬអ្នកក្រីក្រ ដោយការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថាន។

ក្រុមហ៊ុនទេសចរណ៍ធម្មជាតិ Borneo Eco Tours (BET) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលមានប្រតិបត្តិការនៅ Sabah និង Sarawak នៃប្រទេសម៉ាឡេស៊ី។ BET បានអនុវត្តគំរូអាជីវកម្មបរិយាបន្នដោយផ្ទះសំណាក់ Sukau Rainforest Lodge (SRL) គឺជាជួរមុខនៃអាជីវកម្មរបស់ពួកគេ។ នៅឆ្នាំ១៩៩៦ Borneo Ecotourism Solutions and Technologies (BEST) ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនរកប្រាក់ចំណេញដែលទទួលបន្ទុកគ្រប់គ្រងគម្រោងសង្គម និងបរិស្ថាន។ វាគឺជាគម្រោងរួមបញ្ចូលគ្នារវាង BET និង SRL ផ្តោតលើការអភិវឌ្ឍន៍សហគមន៍ ការដាំដើមឈើឡើងវិញ ការកសាងសមត្ថភាព ការបំប្លែងដី និងកិច្ចការពារបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នក​ស្រុក​ភូមិនៅទីនោះបានធ្វើការជាមួយ​ BET ក្នុងនាម​ជា​មន្ត្រី​ទេសចរណ៍ ចុងភៅ និងម្ចាស់ផ្ទះសំណាក់។ ទន្ទឹមនឹងនេះ ពួកគេរំពឹងថានឹងធ្វើការជាមួយអ្នកភូមិ Sakau រហូតដល់ ១ ០០០ នាក់នៅត្រឹមឆ្នាំ ២០២៤នេះ ។

ស្របពេលជាមួយគ្នានេះ ទាំង BET និង BEST Society បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សហគមន៍ជាមួយសហគមន៍មូលដ្ឋាន សង្គមស៊ីវិល និងដៃគូក្នុងវិស័យទេសចរណ៍។ ជាមួយនឹងការប្រើប្រាស់វិស័យទេសចរណ៍ជាចំណុចស្នូលសម្រាប់ពង្រឹងសហគមន៍ BEST បានដឹកនាំកម្មវិធីកសាងសមត្ថភាពសម្រាប់អ្នកភូមិផ្សេងៗទៀតដូចជា Mesilou, Kundasang, Libaran Island, Kiulu, Kiau និង Sukau លើវិស័យទេសចរណ៍ និងការគ្រប់គ្រងបដិសណ្ឋារកិច្ច ដែលជាប្រភពការងារ និងប្រាក់ចំណូល។ ជាឧទាហរណ៍ ប្រជាជនដែលរស់នៅក្នុងភូមិ Libaran មានសមត្ថភាពពន្យល់ពីវប្បធម៌ ឬរឿងផ្សេងៗសម្រាប់ភ្ញៀវទេសចរនៅពេលពួកគេធ្វើសកម្មភាពដូចជាត្បាញស្លឹកតយ ចម្អិនអាហារសម្រន់បែបប្រពៃណី និងការកែច្នៃដបប្លាស្ទិកជាដើម។

មិនត្រឹមតែប៉ុណ្ណោះ BEST ក៏បានរៀបចំកម្មវិធីផ្សេងៗដូចជា ការទស្សនាតាមកសិដ្ឋាន វិធីសាស្រ្តព្យាបាលដើមឬស្សី និងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកស្រុក Kiulu ផងដែរ។ លើសពីនេះ គម្រោងទេសចរណ៍តាមសហគមន៍ដូចជា Kiulu Farmstay បានផ្តល់ជូនភ្ញៀវទេសចរនូវការជិះម៉ូតូកង់បួន quad, ការបោះជំរុំ, និងសកម្មភាពផ្សេងៗនៅក្នុងភូមិដូចជាដំណើរទេសចរណ៍ជាដើម ដែលជួយរកចំណូលដល់​អ្នក​ភូមិ​ជាង ៨០​នាក់។

Borneo Eco Tours (BET) ក៏បានយកចិត្តទុកដាក់លើបរិស្ថានផងដែរ ដោយគ្រប់បន្ទប់ស្នាក់របស់ SRL គឺគ្មានប្លាស្ទិកនោះទេ ដោយប្រអប់​អាហារ និង​ចាន​បាយ​ទាំងអស់​ត្រូវ​បាន​ប្តូរ​ទៅ​ជា​វត្ថុគ្មាន​ប្លាស្ទិក។ ជាមួយគ្នានេះ ដើម្បីសន្សំសំចៃថាមពល គ្រឿងបរិក្ខាររបស់ផ្ទះសំណាក់ SRL និងបន្ទប់ស្នាក់នៅទាំងនោះបានប្រើប្រាស់អំពូល LED ដែលសន្សំសំចៃថាមពល។ លើសពីនេះ កាកសំណល់ផ្ទះសំណាក់សរុបជាង ២០ ០០០គីឡូក្រាមត្រូវបានកែច្នៃឡើងវិញ។ បន្ថែមពីនេះ គំនិតផ្តួចផ្តើមការអភិរក្សសត្វព្រៃ និងការសម្អាតទន្លេត្រូវបានរៀបចំជាទៀងទាត់នៅក្នុងភូមិ Sukau ដោយការសម្អាតទន្លេប្រចាំខែរបស់ពួកគេក្នុងឆ្នាំ ២០១៩ ប្រមូលសំរាមបាន ១ ១០១ គីឡូក្រាម។

ក្រៅពីនេះ Borneo Ecotourism Solutions and Technologies (BEST) បានទិញដីព្រៃចំនួន ៧,៧ ហិកតា ហើយបានបង្កើតក្រុមហ៊ុនអភិរក្សដី Borneo និងមជ្ឈមណ្ឌលស្រាវជ្រាវអេកូទេសចរណ៍ Sukau ដើម្បីចូលរួមជាមួយស្ថាប័នសិក្សាទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់បន្ថែមទៀតនូវសង្គម សេដ្ឋកិច្ច និងសុខុមាលភាពបរិស្ថាននៃភូមិ Sukau។ ផ្ទះសំណាក់ SRL ក៏បានជួយអ្នកភូមិ Mursalin ដើម្បីអភិរក្សដីទំហំ ៥,៦ ហិកតារប់ពួកគេ ដោយផ្តល់ជូននូវការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ដីជាជាងការលក់ដីសម្រាប់ការដាំដូងប្រេង ខណៈដែល BET កំពុងលើកកម្ពស់ការអភិរក្សរបស់ខ្លួនតាមរយៈសកម្មភាពទេសចរណ៍។

យ៉ាងណាមិញ វិស័យទេសចរណ៍នៅតាមភូមិតូចៗមិនទាន់មានសមត្ថភាពអភិវឌ្ឍន៍ពេញលេញនោះទេ និងមិនទាន់ទទួលបានការគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាល។ ដូច្នោះហើយ ការគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី គឺជាមធ្យោបាយមួយក្នុងការពង្រីកការអភិរក្សបរិស្ថាន និងបង្កើនការចូលរួមពីសហគមន៍ក្នុងការធ្វើការក្នុងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ