បរទេស៖ ក្នុងការសម្រេចគោលបំណងទទួលបានការងារនៅក្រុមហ៊ុន Amazon គឺជារឿងមិនងាយស្រួលនោះឡើយទោះបីជាចំនួនការងារមានការកើនឡើងច្រើនជារៀងរាល់ឆ្នាំក្តី។
ចាប់តាំងតែពីពេលដែលបុគ្គលិករបស់ខ្លួនមានត្រឹមតែ 2,100 នាក់កាលពីការចាប់ផ្តើមនៅឆ្នាំដំបូង ហើយបន្តរហូតមកដល់ពេលដែលបច្ចុប្បន្នបានបន្តកើនឡើងរហូតដល់រាប់ម៉ឺននាក់នោះ ស្ថាបនិករបស់ក្រុមហ៊ុនមួយនេះ បានយកចិត្តទុកដាក់បំផុតក្នុងការសម្ភាសន៍ជ្រើសរើសបុគ្គលិកថ្មីរបស់ខ្លួនជាមួយនឹងការផ្តោតសំខាន់ទៅលើសំណួរចំនួន3តែប៉ុណ្ណោះ។

យោងតាមការឲ្យដឹងពីសំណាក់បុគ្គលិកម្នាក់ជំនាន់ទី5របស់ក្រុមហ៊ុន Amazon ដែលបានចូលបម្រើការងារកាលពីឆ្នាំ 1999 បានអះអាងថា លោក Jeff Bezos ដែលជាស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនដោយផ្ទាល់នោះតែងចំណាយពេលវេលាផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធទៅលើការងារជ្រើសរើសបុគ្គលិកថ្មីទាំងអស់របស់ក្រុមហ៊ុន ដោយចោទជាសំណួរសួរចំនួន 3 ជាមុនសិន ក្នុងការសម្រេចចិត្តជ្រើសបុគ្គលិកថ្មីណាម្នាក់មកចូលរួមគ្រួសារ Amazon របស់ខ្លួន។ ចំពោះសំណួរទាំង3 ដែលលោកតែងចោទសួរ និងបានដាក់ជាគោលការណ៍ប្រចាំរាល់ពេលជ្រើសរើសបុគ្គលិករួមមានដូចខាងក្រោម ៖
1.តើបេក្ខជននេះគួរឲ្យអ្នកស្ងើចសរសើរ ឬអត់? (Will you admire this person?)
កន្លងមកលោក Bezos បានបញ្ជាក់ត្រង់ចំណុចនេះដែរថា ប្រសិនបើអ្នកក្នុងនាមជាប្រធានផ្នែកមានអារម្មណ៍ថាស្ងើចសរសើរនូវសមត្ថភាពរបស់បេក្ខជនណាម្នាក់ប្រកបដោយភាពត្រឹមត្រូវហើយនោះលោកជឿថា ទោះជាបញ្ហាការងារនៅក្នុងក្រុមហ៊ុន ឬមានបញ្ហាផ្ទាល់ខ្លួនក៏ដោយ បុគ្គលិករូបនោះនឹងអាចរកដំណោះស្រាយបានដោយខ្លួនឯងជាមិនខាន។
2.តើបេក្ខជននឹងមានសមត្ថភាពល្អជាងកម្រិតមធ្យមនៃក្រុមដែលគាត់នឹងត្រូវចូលរួមធ្វើការជាមួយដែរ ឬទេ? (Will this person raise the average level of effectiveness of the group they’re entering?)
លោក Bezos ធ្លាប់និយាយបែបនេះថា បញ្ហាដែលលំបាកនោះគឺថាជួលប្រធានផ្នែកម្នាក់ដែលអាចប្រាប់ថាបេក្ខភាពរូបណា អាចបន្តធ្វើការជាមួយនឹងក្រុមហ៊ុនរយៈពេលយូរ និងមានភាពប្តេជ្ញាចិត្តក្នុងការជំរុញឲ្យក្រុមហ៊ុនបន្តភាពរីកចម្រើនជាមួយគ្នាឬអត់ ពីព្រោះថារបៀបនៃការគិតឲ្យបានវែងឆ្ងាយទុកជាមុនគឺជាកិច្ចការងារស្នូលរបស់ Amazon ចាប់តាំងតែពីវាបានដំណើរការលើកដំបូងម្ល៉េះ។
3.តើបេក្ខជនរូបនេះនឹងអាចក្លាយជាមនុស្សឆ្នើម ឬអត់? (This candidate can be a superstar?)
ក្រៅតែពីជំនាញ និងបទពិសោធន៍ លោក Bezos ដែលជាមនុស្សធ្លាប់សម្ភាសន៍មនុស្សរាប់រយរាប់ពាន់នាក់រួចមកហើយនោះបានប្រាប់ឲ្យដឹងថា លោកតែងតែសម្លឹងមើលបន្ថែមថា តើបេក្ខភាពដែលនឹងត្រូវជ្រើសរើសមានសមត្ថភាពពិសេសផ្ទាល់ខ្លួន ឬក៏អត់? អាចជាមនុស្សពូកែវោហារស័ព្ទ ឬជាមនុស្សដែលមានជំនាញខាងដោះស្រាយបញ្ហាដែរ ឬទេ? ប្រសិនបើអ្នកមានសមត្ថភាពពិសេសដូចការលើកឡើងទាំងនេះ នោះនឹងក្លាយជាបេក្ខភាពស្ថិតនៅក្នុងអាទិភាពជាមិនខាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/07/2026
អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/07/2026
ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ចិនដើរមួយជំហានមុនក្រុមហ៊ុនលោក Elon Musk លើបច្ចេកវិទ្យាវះកាត់ដាក់បន្ទះឈីបភ្ជាប់ខួរក្បាល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2026
ក្រុមគ្រូពេទ្យវះកាត់ជនជាតិចិនថ្មីៗនេះ បានទទួលជោគជ័យក្នុងការវះកាត់ដាក់ឧបករណ៍ភ្ជាប់ខួរក្បាលនឹងកុំព្យូទ័រ (BCI ឬ brain-computer interface) ជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់លើពិភពលោកទៅលើអ្នកជំងឺម្នាក់




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content