អ្នកជំនាញកសិកម្មណែនាំពីប្រភេទដំណាំសម្រាប់ដាំដុះក្នុងរដូវកាលនេះ

ភ្នំពេញ ៖ សម្រាប់បងប្អូនប្រជាកសិករដែលមានដីស្រែ ចំការ ឬដីភូមិទំនេរមិនទាន់ដឹងពីប្រភេទដំណាំដែលគួរដាំដុះ ឬក៏មានដីទើបតែប្រមូលហើយ អាចងាកមកមើលពីចំណុចសំខាន់ៗមួយចំនួនក្នុងការជ្រើសរើសមុខដំណាំសម្រាប់ដាំក្នុងរដូវនេះនាដើមឆ្នាំ២០២៣ ដែលអាចទទួលបានទិន្នផលល្អ លក់បានតម្លៃថ្លៃ និងប្រកបដោយប្រសិទ្ធភាព។ 

ពាក់ព័ន្ធនឹងការជ្រើសរើសមុខដំណាំសម្រាប់ដាំ លោក ណល់ រតនា អតីតនិស្សិតកម្មសិក្សាអន្តរជាតិជំនាញកសិកម្ម ចំណីអាហារ និងអាហារូបត្ថម្ភបានមានប្រសាសន៍ថា សម្រាប់រដូវកាលនេះ កសិករអាចចាប់ផ្ដើមដាំដំណាំបានផ្សេងៗបានអាស្រ័យទៅតាមស្ថានភាពដី តាមតំបន់ និងតាមកត្តាអាកាសធាតុ។

លោកបញ្ជាក់ថា ៖

“ជារួមទៅ រដូវនេះជារដូវរំហើយ និងមានភ្លៀងកក់ខែតិចតួច សម្រាប់ការជ្រើសរើសមុខដំណាំអាស្រ័យទៅតាមប្រភេទដំណាំ និងស្ថានភាពតំបន់ ដូចជាតំបន់ភ្នំ ខ្ពង់រាប ទំនាបកណ្ដាលជាដើម ដោយនៅតាមតំបន់ខ្ពង់រាបបងប្អូនកសិករដែលច្រូតកាត់រួចរាល់អាចដាំដំណាំបន្ទាប់បន្សំបានដូចជាឪឡឹក ឬក៏ធ្វើទ្រើងដាំសណ្ដែកគួរជាដើម”

លោកបន្ថែមថា ដោយឡែកខេត្តនៅតាមដងទន្លេនារដូវនេះ ទឹកអាចស្រកទៅវិញខ្លះហើយ ដែលកសិករក៏អាចបង្កបង្កើនផលបានបណ្ដើរៗ ដូចជាដាំដំណាំស្លឹក ឬក៏ប្រភេទដំណាំណាដែលដាំក្នុងរយៈពេលខ្លីដូចជា ពោត ដំឡូង សណ្ដែកដី ដែលអាចប្រមូលផលលឿនចៀសវាងប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ និងទឹកជំនន់។ ចំណែកតំបន់ភ្នំវិញ គេអាចដាំដំណាំឈើហូបផ្លែ ដែលត្រូវការទឹកតិចតួច និងត្រូវការដីមានជីជាតិខ្ពស់ ហើយត្រូវការដាំរយៈពេលយូរថែមទៀតផង។

អ្នកជំនាញកសិកម្មខាងលើបន្តទៀតថា កសិករនាពេលបច្ចុប្បន្នក៏មានការយល់ដឹងខ្លះដែរទាក់ទងនឹងការដាំដំណាំយុទ្ធសាស្ត្រ និងដំណាំបន្ទាប់បន្សំ។ សម្រាប់ដំណាំយុទ្ធសាស្ត្រ គឺគេមានការកំណត់រដូវកាលច្បាស់លាស់ និងត្រូវបានសិក្សាទៅលើសង្វាក់ផលិតកម្មរួចរាល់ហើយ ដូចជា ស្វាយកែវរមៀត ចេកអំបូងលឿង ដែលជាដំណាំអាចលក់ក្នុងស្រុកតាមបណ្ដាផ្សារទំនើបផង និងនាំចេញផង។

ចំពោះដំណាំបន្ទាប់បន្សំវិញ គឺសំដៅលើប្រភេទដំណាំផ្សេងៗដូចជា ស្រូវ ដំណាំហូបផ្លែ បន្លែជាដើម ដែលកសិករអាចអនុវត្តបានលែងមានរដូវហើយ មានន័យថាកសិករមានការយល់ដឹងច្រើនទៅលើការអភិវឌ្ឍបច្ចេកទេសដាំដុះ ដូចជា ដំណាំក្នុងផ្ទះសំណាញ់ដែលបងប្អូនយើងអាចដាំបានវិលជុំពេញមួយឆ្នាំតែម្ដង។

សម្រាប់ការដាំដំណាំប្រភេទណាក៏ដោយ គេត្រូវការការយកចិត្តទុកដាក់ ថែទាំ និងគ្រប់គ្រងដំណាំដែលបានដាំដូចជា ការត្រួតពិនិត្យលើកត្តាចង្រៃផ្សេងៗ ការថែទាំដាក់ជីបានទៀងទាត់ ជាពិសេសគឺការជ្រើសរើសពូជសុទ្ធ និងមានប្រភទច្បាស់លាស់យកមកដាំទើបទទួលបានផលល្អ និងមានហានិភ័យតិចតួច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)