កម្ពុជា-ម៉ាឡេស៊ី នឹងបោះទុនរួមគ្នាវិនិយោគកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសង់រោងចក្រពាក់ព័ន្ធសង្វាក់ផលិតកម្មទឹកដោះ​គោនៅកម្ពុជា

គូឡាឡាំពួ៖ ក្រុមហ៊ុន Farm Fresh Group របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Alpha group របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រសង្វាក់ផលិតកម្មទឹកដោះគោស្រស់ និងទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមឧបនា​យ​ក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុន​ ចាន់ថុល បានមានប្រសាសន៍ថា ៖ អនុស្សរណៈលើការយោគយល់គ្នាដែលក្រុមហ៊ុននៃប្រទេសទាំងពីរបានផ្លាស់ប្តូរនាឱកាសនេះ គឺដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad មកកាន់កម្ពុជា ពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារនៅកម្ពុជា ដោយក្នុងមួយថ្ងៃប្រមាណ ១០ម៉ឺនលីត្រ​ ប៉ុន្តែការផលិតសរុបប្រចាំថ្ងៃ មានប្រមាណត្រឹម ២ម៉ឺនលីត្រប៉ុណ្ណោះ តាមរយៈក្រុមហ៊ុន និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ ។ 

សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន និងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ រួមមាន៖ កសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូហ្វាម កសិដ្ឋានក្នុងឧទ្យានជាតិ ឫស្សីត្រឹប និងកសិដ្ឋាន អូម៉ កម្ពុជា រួមគ្នាអាចផលិតទឹកដោះគោស្រស់ប្រមាណជាង ១ម៉ឺន ៣ពាន់លីត្រក្នុងមួយថ្ងៃ ឬស្មើនឹង ៥លានលីត្រក្នុងមួយឆ្នាំ ដែលចំនួននេះស្មើនឹងប្រមាណ ១៧ភាគរយនៃតម្រូវការទឹកដោះគោស្រស់សរុបក្នុងស្រុក ដែលមានជាង៣០លានលីត្រ​ក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Alpha group បានគូសបញ្ជាក់ថា ការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីកការផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅកំប៉ុង ដែលកំពុងមានកំណើនខ្ពស់នៅកម្ពុជា។ ដោយឡែក សម្រាប់ក្រុមហ៊ុន Farm Fresh Group គឺជាក្រុមហ៊ុនដែលធំជាងគេនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងមានគោចំនួនប្រមាណ ១ម៉ឺន ៤ពាន់ក្បាល ដែលស័ក្ដិសមចូលរួមជាមួយសង្វាក់ផលិតកម្មទឹកដោះគោស្រស់ និងទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/11/2025

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ​ការរៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីត្រឹមត្រូវ​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ និងងាយស្រួលក្នុងការអភិវឌ្ឍ

ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោកនៅចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍អន្តរជាតិមកកាន់កម្ពុជា

ខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩ មានទុនសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

នៅខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគ២៩ ទំហំទុនប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ខណៈគម្រោងលេចធ្លោជាងគេ គឺព្រែកជីកហ្វូណនតេជោ ទំហំទុនវិនិយោគ១,២ប៊ីលានដុល្លារ

អាម៉េរិក- អូស្ត្រាលី គ្រោងបោះទុនរួមគ្នា ១០ពាន់លានដុល្លាររៀបចំសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ដើម្បីកាត់បន្ថយឥទ្ធិពលចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2025

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ បានជួបជុំគ្នា ដើម្បីជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ជំនួញ, ព្រឹត្តិការណ៍

• 03/11/2025

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

គម្រោងវិនិយោគ​ចំនួន​១១​ ស្នើ​សុំ​លើកទឹកចិត្តពីរាជរដ្ឋាភិបាលដើម្បីវិនិយោគនៅ​ខេត្តទាំង​៤ក្នុងតំបន់ភូមិភាគឦសាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

គម្រោង​វិនិយោគចំនួន១១ ដែលមានទុនជាង​៤០០លានដុល្លារ​បានដាក់ស្នើសុំ​វិនិយោគនៅតំបន់ភូមិភាគឦសាន ក្នុងខេត្ត​ទាំង​៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *