អបអរសាទរ ! កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ចាប់ផ្តើមអាចទទួលបាននាវាដឹកទំនិញធុនធ្ងន់ចូលចតបាន

ព្រះសីហនុ ៖ នាវាដឹកកុងតឺន័រដ៏ធំរបស់ចិន បានចេញដំណើរពីកំពង់ផែ(ស៊ូចូវ) Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុជាលើកដំបូង ដែលការនេះបានបង្ហាញពីដំណើរការដោយរលូននៃជើងនាវាដឹកកុងតឺន័រធុនធ្ងន់របស់ចិន និងកម្ពុជា។ នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមរយៈគណនីបណ្តាញសង្គមផ្លូវការកាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តម Wang Wenbin បានបញ្ជាក់ថា កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រ ក្នុងអំឡុងរាជវង្ស Ming។ ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ ១៥ទៅ ២០ថ្ងៃ មកនៅត្រឹមតែ៩ថ្ងៃ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កន្លងមក នាវាដឹកទំនិញធុនធ្ងន់មកពីប្រទេសចិន ឬមកពីបណ្តាប្រទេសផ្សេងៗទៀត ដូចជា អឺរ៉ុប កូរ៉េ ឬជប៉ុន មិនអាចចូលចតបាននោះទេ ដែលនាវាភាគច្រើនត្រូវតែដូរជើងមកនាវាធុនតូចសិន។

ឯកឧត្តមបន្តថា ៖

«ការដឹកជញ្ជូនមកពីបណ្តាប្រទេសដូចបានលើកឡើងខាងលើមកកាន់កម្ពុជា គឺត្រូវលើកដាក់នៅតាមកំពង់ផែមួយចំនួនសិន ដូចជា កំពង់ផែហុងកុង កំពង់ផែសាំងហ្កាពួរ កំពង់ផែវៀតណាម និងកំពង់ផែថៃជាដើម ទើបអាចចូលចតកំពង់ផែខេត្តព្រះសីហនុបាន»។

ដូចទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យខាងលើនេះ រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍបន្ថែមនូវកំពង់ផែមួយនេះទៅជាប្រភេទកំពង់ផែទឹកជ្រៅរហូតដល់១៧.៥ម៉ែត្រ ដើម្បីអាចអនុញ្ញាតឱ្យនាវាធុនធំគ្រប់ប្រភេទ នៅលើពីភពលោកចូលចតបាននៅត្រឹមឆ្នាំ២០២៩ខាងមុខ ដែលអាចចំណេញបានទាំងពេលវេលា ចំណេញទាំងថវិកាក្នុងការដឹកជញ្ជូន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានមើលឃើញថា ការធ្វើដំណើររបស់នាវាដឹកទំនិញធុនធ្ងន់រវាងកម្ពុជា-ចិនក្រោយពេលអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុបានដូចផែនការ នោះនឹងអាចកាត់បន្ថយពេលវេលាជាងពាក់កណ្តាល នេះហើយដែលអ្នកជំនួញគ្រប់រូបប្រាថ្នាចង់បាន។

អ្នកឧកញ៉ាបន្តថា ៖

«កម្ពុជាមានតម្រូវកាដឹកចេញនូវផលិតផលកសិកម្មភាគច្រើន ដូចជា ចេក ស្វាយ ទុរេន ជាដើម ដែលជាហេតុធ្វើឱ្យខូចរលួយប្រសិនបើចំណយពេលយូរដូចមុន។ ដោយឡែកពេលនេះ វាជារឿងដែលគួរឱ្យលើកទឹកចិត្ត ហើយយើងក៏អបអរសាទរក្នុងការចូលរួមដឹកជញ្ជូនតាមកំពង់ផែទឹកជ្រៅនេះ ជាពិសេសដឹកបានទំនិញចេញច្រើន កប៉ាល់ក៏ចេញ-ចូលញឹកញ៉ាប់ដែរ មិនបាច់រង់ចាំ ២អាទិត្យ ដូចពេលកន្លងទៅទៀតនោះទេ»។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែមថា​ ទំនិញដែលកម្ពុជានាំចេញទៅចិន ភាគច្រើនជាផលិតផលកសិកម្ម ចំណែកចិននាំមកកម្ពុជាវិញមានដូចជា សម្ភារៈសំណង់ រថយន្ត គ្រឿងបន្លាស់រថយន្ត វត្ថុធាតុដើមវាយនភណ្ឌ និងបន្លែផ្លែឈើជាដើម ដែលមានតម្រូវការខ្ពស់ ខណៈកម្ពុជាបិទការនាំចូលពីប្រទេសថៃ។

យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចិន ឈានដល់ ៥.៦៩ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២៥ កើនឡើងពី ៤.៤៨ ពាន់លានដុល្លារ ស្មើនឹង ២៧ភាគរយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *