កំពង់ឆ្នាំង ៖ អាជីព និងជំនាញជាសិប្បករស្មូនដី ឬជាជាងចម្លាក់ថ្មរបស់អ្នកខេត្តកំពង់ឆ្នាំង ក៏ដូចជាខេត្តពោធិ៍សាត់ បាន និងកំពុងបន្តសកម្មភាពឥតឈប់ឈរ ដែលអាចនិយាយបានថា នៅតែរក្សាបាននូវអត្តសញ្ញាណនៃតំបន់ ភូមិ ស្រុក របស់ខ្លួន ខណៈដែលស្ថាប័នជំនាញដែលពាក់ព័ន្ធ និងជាអាណាព្យាបាលបានយកចិត្តទុកដាក់ លើកទឹកចិត្ត រហូតមានការបង្កើតជាមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជាថែមទៀតផង។

លោក ទិត សីច័ន្ទលី ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មខេត្ត បានមានប្រសាសន៍ថា ជាវឌ្ឍនភាពក្នុងការគាំទ្រ និងជំរុញដល់ដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា ដែលជាទីតាំងមានលក្ខណៈពាណិជ្ជកម្ម ផ្សាភ្ជាប់ជាមួយទេសចរណ៍ វប្បធម៌ប្រពៃណី និងបន្តផ្សព្វផ្សាយអំពីការផ្តួចផ្តើមការកសាងផែនការទិសដៅរបស់ក្រសួងពាណិជ្ជកម្ម។

លោកបន្តថា អត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យទាំង២ខាងលើ នឹងក្លាយជាមជ្ឈមណ្ឌលអាជីវកម្ម ក៏ដូចជាចលករស្រូបទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានដ៏រស់រវើក រក្សាបាននូវកេរតំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ អត្តសញ្ញាណភូមិសាស្ត្រ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម ជាពិសេសជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ក្រុមសិប្បករស្មូន និងជាងចម្លាក់ថែមទៀតផង។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព និងធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល ក៏ដូចជាការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងការផ្តួចផ្តើមសិក្សាលទ្ធភាពបង្កើតម៉ាកសមូហភាព ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។
ឯកឧត្តមបានបន្តឲ្យដឹងផងដែរថា បច្ចុប្បន្ន វិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង ២០០ គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏សិប្បករស្មូនដីនៅតែមានការងារជាបន្តបន្ទាប់ ជាពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។
ដោយឡែកស្ថានភាពវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ចែកចេញជា៣ផ្នែ រួមមានក្រុមហ៊ុនផ្គត់ផ្គង់១ សហគ្រាសផលិត១៨ និងគ្រួសារ៣៦ ហើយវិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃឡង់ដ៍៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content