ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងអំពីគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន មានឧត្តមភាពក្នុងការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន និងធន់នឹងការប្រែប្រួលអាកាសធាតុ ដោយក្រសួងបានអនុវត្តកម្មវិធីជាច្រើន។ ដោយឡែកទិន្នផលស្រូវ ដែលជាផលិតកម្ម ធានាបាននូវសន្តិសុខស្បៀងបានកើនឡើងប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិគួរជាទីពេញចិត្ត។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបានក្នុងឆ្នាំ២០២១ កន្លងមកមានដូចខាងក្រោម៖

យោងរបាយការណ៍ក្នុងឆ្នាំ២០២១ ផ្ទៃដីដាំស្រូវសរុបមានចំនួន ៣,៥៥លានហិកតា ស្មើនឹង ១១៦% នៃផែនការ (ស្រូវប្រាំង ៦៥០ពាន់ហិកតា ស្រូវវស្សា ២,៩០លានហិកតា)។ បរិមាណផលសរុបចំនួន ១២,២១លានតោន (ស្រូវប្រាំង ២,៩៣លានតោន និងស្រូវវស្សា ៩,២៨លានតោន) កើនចំនួន ១១,៦% ធៀបឆ្នាំ២០២០។
ជាមួយគ្នានេះផលិតគ្រាប់ពូជស្រូវក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងចំនួន ២ ០០០តោន បានបញ្ចេញគ្រាប់ ពូជស្រូវចំនួន ១ ៥៤២តោន ជូនគ្រួសាររងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅចំនួន ៨ខេត្ត។ ចំពោះផ្ទៃដីសាកវប្បកម្មចំនួន ៣០៨ ៣៩០ហ.ត បរិមាណផលចំនួន ៤ ៣៦៥ ៨៧៨តោន (ដំណាំបន្លែ ៦៦ ៤៣៣ហិកតា បរិមាណផលចំនួន ៩០៨ ៥៩៥តោន ដំណាំហូបផ្លែ ២៤១ ៩៣៩ហិកតា បរិមាណផល ៣ ៤៥៧ ១៩៣តោន រុក្ខជាតិលម្អចំនួន ១៧ហិកតា បរិមាណផលចំនួន ៩០តោន) ។
ដោយឡែកដំណាំសាកវប្បកម្មចំនួន ៥ប្រភេទដែលមានសក្ដានុពលនាំចេញគឺ៖ ១- ចេកអំបូងលឿង មានចំនួន ២៦៣ ១៤២តោន ៣- ស្វាយមានចំនួន ២ ១៩៧ ២៦៥តោន ៤- មៀន/មៀនប៉ៃលិនមានចំនួន ១៣១ ៤៩៨តោន និង៥- ម្នាស់មានចំនួន ៦២ ៥៦៤តោន។ ផលិតគ្រាប់ពូជដំណាំបន្លែចំនួន ២៨,៨១តោន ចែកជូនគ្រួសារប៉ះពាល់ដោយគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ចំនួន ៩៤ ៧២៥គ្រួសារ នៅខេត្តចំនួន ៩។
រីឯផ្ទៃដីដំណាំឧស្សាហកម្មមានផ្ទៃដីចំនួន ១,៤៥លានហិកតា បរិមាណផល ១៩,១៦លានតោន ក្នុងនោះ (ដំណាំ រយៈពេលខ្លី ៩៦០ ០០០ហិកតា បរិមាណផល ១៥,៦៩លានតោន និងដំណាំរយៈពេលវែង ៤៩០ ០០០ហិកតា បរិមាណផល ៣,៤៦លានតោន។ ក្នុងនោះដំណាំ ៥ប្រភេទដែលមានសក្ដានុពលនាំចេញគឺ៖ ១-ដំឡូងមីមានចំនួន ១៤,៧៣លានតោន ២-ពោតក្រហម ៧០០ពាន់តោន ៣-ស្វាយចន្ទី ៤៧០ពាន់តោន ៤- ដូងប្រេង ៣៦០ពាន់តោន ៥ និងម្រេចចំនួន ១៨ពាន់តោន។
ចំពោះការនាំចេញកសិផលសរុបចំនួន ១៥,៤០លានតោន មានវិញ្ញាបនបត្រមានចំនួន ៧,៩៨លានតោន ទៅកាន់ ៦៨ប្រទេស (ស្រូវចំនួន ២,១៩លានតោន ចំណិតដំឡូងមីក្រៀម ១,៦៤លានតោន ដំឡូងមីស្រស់ ១,១០លានតោន អង្ករ ៦២០ពាន់តោន ចេកអំបូងលឿង ៤២០ពាន់តោន ផ្លែស្វាយស្រស់ ២៤០ពាន់តោន និងគ្រាប់ពោត ២០០ពាន់តោន)។
ក្រៅពីសមិទ្ធផលខាងលើ អគ្គនាយកដ្ឋានកសិកម្មក៏ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនទៀតដូចជា ៖ ការងារពិសោធន៍-ស្រាវជ្រាវ ការកសាងសមត្ថភាព ការកសាងឯកសារបទដ្ឋានគតិយុត្ត ការផ្តល់សេវាសាធារណៈ និងកិច្ចសហប្រតិបត្តិការ។ល។ដែលជាមួយគ្នានេះ របាយការណ៍ក៏បានបង្ហាញផងដែរអំពីបញ្ហាប្រឈមសំខាន់ៗ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/11/2026
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ

ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
ក្រុមហ៊ុន អូស៊ីអាយស៊ី ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងឈ្នះពានរង្វាន់សរុបចំនួន ៧ រង្វាន់ នៅក្នុងកម្មវិធី Cambodia Real Estate Awards 2026 ភ្នំពេញ ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានទទួលពានរង្វាន់កិត្តិយសជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (Developer





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content