ស្លឹកប្រចាក់ ត្រូវបានកូនខ្មែរមួយក្រុមយកច្នៃ និងផលិតជាប្រេងខ្យល់ ប្រេងកូឡាយ៉ាងមានប្រសិទ្ធភាព មិនចាញ់ផលិតផលបរទេស

ប្រចាក់ ឬស្មាច់ភ្លើង គឺជារុក្ខជាតិម្យ៉ាងដែលមានស្លឹកស្រដៀងទៅនឹងស្លឹកប្រេងខ្យល់ដែរ ប៉ុន្តែមានដើមតូចៗ ដុះនៅតាមវាលស្រែ ដោយខ្លះមានកម្ពស់ត្រឹមជង្គង់ ឬត្រឹមចង្កេះ ដែលគេអាចចម្រាញ់យកប្រេងរបស់វាមកធ្វើជាប្រេងខ្យល់ ប្រេងរឹត ឬធ្វើប្រេងកូឡាបានយ៉ាងមានប្រសិទ្ធភាព។ ដោយឃើញអត្ថប្រយោជន៍ដ៏ល្អនេះ កូនខ្មែរមួយក្រុមបានសហការគ្នាទិញប្រេងប្រចាក់ពីកសិករនៅក្នុងខេត្តស្វាយរៀង យកមកកែច្នៃលាយជាមួយគ្រឿងផ្សំមួយចំនួនទៀត ផលិតបានជាប្រេងខ្យល់ ប្រេងរឹត និងប្រេងកូឡា មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះទេ។

លោក ខុន​ លាងហេង​ នាយកប្រតិបត្តិសហគ្រាស ស្រ៊ុន ឆ្លាត បានឱ្យដឹងថា កន្លងមកក្រុមការងារបច្ចេកទេសបានផលិតប្រេងខ្យល់ ឬប្រេងរឹតច្នៃចេញពីប្រេងស្លឹកគ្រៃប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញ​អត្ថប្រយោជន៍ល្អរបស់វា (ប្រចាក់) ក្រុមការងារក៏បានសម្រេចចិត្តយកប្រេងប្រចាក់មកកែច្នៃផលិតបានជាផលិតផលសម្រេច រួមមានដូចជាប្រេងកូឡា ប្រេងខ្យល់ និងប្រេងរឹត មានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ហើយបាន និងកំពុងចរាចរណ៍ដាក់លក់នៅលើទីផ្សារ ដោយចាប់ផ្តើមមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុកជាបណ្តើរៗទៀតផង។

លោកបញ្ជាក់ថា ៖ «មុននឹងផលិតបាននូវផលិតផលខាងលើ ក្រុមការងារបច្ចេកទេសបានខិតខំកែច្នៃផលិតឱ្យចេញជាផលិតផលនេះឡើង ប្រកបដោយស្តង់ដារ និងសុវត្ថិភាពខ្ពស់ ព្រមទាំងបានធ្វើពិសោធន៍អស់រយៈពេលជាយូរក្រោមកិច្ចសហការជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស មកពីសាកលវិទ្យាល័យពុទ្ឋិសាស្រ្តកម្ពុជា និងបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព ដោយវិទ្យាស្ថានស្តង់ដារកម្ពុជាយ៉ាងត្រឹមត្រូវទៀតផង»។

លោកបានឱ្យដឹងថា អ្វីដែលជាចលករជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារបច្ចេក រហូតផលិតបានជាផលិតផលផលមានគុណភាពល្អ មិនប៉ះពាល់សុខភាព គឺដោយសារចង់បង្ហាញថា កូនខ្មែរក៏មានសមត្ថភាពមិនចាញ់បរទេសនោះដែរ គួបផ្សំកម្ពុជាមានវត្ថុធាតុដើមល្អៗសំបូរបែប ជាពិសេសក្នុងគោលបំណងចូល​រួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករឱ្យបានល្អប្រសើរឡើងថែមមួយកម្រិតទៀតនោះ។

លោក គង់ មាន ជាកសិកររស់នៅភូមិទួលច្រេស ឃុំពពេត​ ស្រុកស្វយទាប ខេត្តស្វាយរៀងបានមានប្រសាសន៍ថា ដើមប្រចាក់ មានដុះនៅតាមវាលស្រែជាយូរមកហើយ ហើយក៏មានកសិករមួយចំនួនបានដាំវាបន្ថែមដើម្បីចម្រាញ់យកប្រេងលក់ឱ្យឈ្មួញវៀតណាម ប៉ុន្តែឈ្មួញវៀតណាមឱ្យត​ម្លៃទាបពេក ដោយក្នុងមួយលីត្រតម្លៃចន្លោះពី ៥ ទៅ ៧ ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែស្របពេលមានតម្រូវការក្នុងស្រុកអាចលក់បានថ្លៃជាង ដោយមួយលីត្រលក់បានប្រមាណជា ១២ម៉ឺនរៀល ទើបធ្វើឱ្យកសិករមួយចំនួនទៀតបោះបង់មុខរបរធ្វើស្រែ ហើយងាកមកដាំដើមប្រចាក់នេះកាន់តែច្រើនទៅៗ។

អ្នកស្រី រាជ សាបា ជាកសិករនៅភូមិខាងលើបានឱ្យដឹង កសិករប្រមាណជា៥០គ្រួសារបានបោះបង់មុខរបរធ្វើស្រែ ហើយងាកមកដាំដើមប្រចាក់នេះវិញ ដោយសារការធ្វើស្រែមួយរដូវ ក្នុងមួយហិកតាចំណេញមិនបាន ១០០០ដុល្លារផង ចំណែកការដាំដើមប្រចាក់វិញ កសិករអាចរកបានចំណូលចន្លោះ ១៥០០ ទៅជិត ២០០០ដុល្លារក្នុងមួយហិកតា។

គួរបញ្ជាក់ថា ដើមប្រចាក់ ងាយស្រួលដាំ និងងាយស្រួលថែទាំ ដោយកសិករអាចចំណាយពេលដាំដុះប្រមាណជា ៣-៤ខែ អាចប្រមូលផលបានហើយ។ ចំពោះស្លឹកប្រចាក់ចំនួន២០០គីឡូក្រាម គេអាចចម្រាញ់ប្រេងបាន ០១គីឡូក្រាម ហើយមិនសូវប្រើជី ប្រើថ្នាំដូចធ្វើស្រែនោះទេ ទើបកសិករនាំគ្នាដាំច្រើនឡើងៗ។ កសិករខាងលើ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជួយគាំទ្រផលិត​ផលរបស់កូនខ្មែរយើង មិនប្រើសារធាតុគីមី ហើយមានគុណភាពល្អមិនចាញ់ផលិតផលនាំចូលនោះទេ ហើយចំណែកតម្លៃក៏សមរម្យ។ ការជួយគាំទ្រផលិតផលប្រេងខ្យល់ និងប្រេងកូឡាកូនខ្មែរគឺបានចូលរួមជួយលើកកំពស់សេដ្ឋកិច្ចជាតិ ជាពិសេសជួយសម្រាលដល់កម្រិតជីវភាពកសិករបានមួយចំណែកផងដែរ៕ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *