ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​

យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០ រៀលក្នុងមួយលីត្រ។ ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៦៥០ រៀល ដល់ ៦,១០០ រៀលក្នុងមួយលីត្រ ចាប់អនុវត្តពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦។

តាមសារព័ត៌មាន The Strait Times តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ជាប់គ្នា(សប្ដាហ៍ទី៣ និងទី៤ ខែកញ្ញា) ដោយសារក្តីសង្ឃឹមនៃការកើនឡើងនូវការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រ ខណៈដែលអុីរ៉ង់បានបញ្ជាក់ថា ខ្លួនអាចបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ហើយចំណែកឯប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមនឹងបន្តការនាំចេញប្រេងឡើងវិញពីកំពង់ផែ Yanbu នៅសមុទ្រក្រហម។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២,១១ ដុល្លារអាមេរិក ឬ ២,១ ភាគរយ មកនៅត្រឹម ៩៨,២៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ត្រឹមម៉ោង ៧:៥១ យប់ ម៉ោងនៅសិង្ហបុរី)។ ចំណែកប្រេង WTI បានធ្លាក់ចុះ ២,៤៨ ដុល្លារអាមេរិក ឬ ២,៥៩ ភាគរយ មកនៅត្រឹម ៩៣,៣០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ នេះបើយោងតាមសារព័ត៌មាន​ The Strait Times។

ថ្លែងប្រាប់ AMS នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឆៅដែលបានធ្លាក់ក្រោម ១០០ដុល្លារនេះក្នុងមួយបារ៉ែល គឺទើបតែឃើញនៅសប្តាហ៍នេះប៉ុណ្ណោះ ហើយបើនិយាយពីថ្ងៃនេះតម្លៃប្រេងដែលចម្រាញ់រួចរក្សានៅជាង ១០០ដុល្លារ នៅឡើយទេក្នុងមួយបារ៉ែល។

ឯកឧត្តមបានពន្យល់ថា ចំពោះប្រេងនៅកម្ពុជា គឺទិញប្រេងដែលចម្រាញ់រួច ដូចនេះ វាប្រាកដជាមិនអាចធ្លាក់ថ្លៃទាន់ប្រេងឆៅបានទេ ព្រោះប្រេងដែលគេយកមកចម្រាញ់នៅសិង្ហបុរី ក៏គេទិញ ២ សប្តាហ៍មុនមកចូលរោងចក្រ ទើបគេចម្រាញ់ ហើយផ្អែកលើប្រេងចម្រាញ់រួចរបស់កម្ពុជាឥឡូវនេះ គឺមានន័យថាតម្លៃ លក់រាយ និងលក់ដុំ អាចចុះ ឬឡើង គឺអាស្រ័យទៅលើទីផ្សារសិង្ហបុរី។
អ្នកនាំពាក្យរូបនេះបានបន្តថា​ ៖

«ឥឡូវនេះ យើងក៏មិនដូចពីមុនដែរ គឺយើងមិនបានធ្វើកិច្ចសន្យាទិញក្នុងរយៈពេលវែងទេ ដោយឥលូវយើងទិញម្តងជាមធ្យមបានត្រឹម ២០ថ្ងៃតែប៉ុណ្ណោះ ។ ប៉ុន្តែ ពីមុន យើងអាចទិញប្រេងទុកបានរហូតទៅដល់ជាង ៣០ ថ្ងៃ។ អញ្ចឹង បើកាលណាវាថោក វាថោកបាន ៣០ ថ្ងៃឯណោះ។ បើវាថ្លៃ វាថ្លៃ ៣០ ថ្ងៃដែរអញ្ចឹង។ ចំពោះប្រេងម៉ាស៊ូត ជួនកាលទៅក៏ ១៩ ថ្ងៃ, ជួនកាលទៅ ១៧ថ្ងៃ »។

ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ​ជាមួយនឹងការប្រែប្រួលតម្លៃនេះ ក្រសួងពាណិជ្ជកម្មបានបន្ថយ ឬក៏តម្លើងរយៈពេលប្រកាសជូនដំណឹង រហូតទៅដល់ ១០ ថ្ងៃវិញ ដើម្បីកុំឲ្យតម្លៃប្រេងចុះឡើងខ្លាំងពេក ពីព្រោះវាប៉ះពាល់ដល់អ្នកប្រើប្រាស់។ ទោះបីជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបញ្ចេញប្រេងក៏ដោយ ប៉ុន្តែ ការបញ្ចេញនោះ គឺអាចនឹងជះឥទ្ធិពលទៅខែក្រោយៗឯណោះ។ 

ឯកឧត្តមបានបន្ថែមថា ៖

«​ការប្រកាសតម្លៃថ្មីៗនេះ គឺចាប់ពី ២១កញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយតាមការសន្និដ្ឋាន ​ក្រោយថ្ងៃទី១ តម្លៃប្រេងកម្ពុជាអាចនឹងធ្លាក់មកវិញ បើប្រភពផ្គត់ផ្គង់អាចទិញប្រេងឆៅមកចម្រាញ់បានថោក ក្នុងរយៈពេល ២-៣ សប្តាហ៍ ជាប់ៗគ្នា។ ជាមួយនឹងសកម្មភាពនេះ គឺមានន័យថានៅពេលដែលអ្នកផ្គត់ផ្គង់ទិញយកមកចម្រាញ់រួច គេនឹងលក់នៅក្នុងតម្លៃទាបដែរ»។

គួរបញ្ជាក់ផងដែរថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយទេ ដូចនេះត្រូវទាមទារការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។

កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ​បានលើកឡើងថា កម្ពុជាកំពុងស្វែងរកផែនការដើម្បីអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងដំបូងគេរបស់ប្រទេស ដែលបង្កើតបានជាផ្នែកមួយនៃឯករាជ្យភាពថាមពល ហើយក្នុងបរិបទឆ្ពោះទៅរកឯករាជ្យភាពនេះ ត្រូវមាន​​សមាសធាតុសំខាន់ៗចំនួន៣ នៃគោលនយោបាយជាតិ រួមមាន ប្រសិទ្ធភាពថាមពល ការចាក់បញ្ចូលថាមពលបៃតងបន្ថែមទៀតទៅក្នុងបណ្តាញជាតិ និងការសាងសង់រោងចក្រចម្រាញ់ប្រេង។

លោកបណ្ឌិត ជ័យ តិច ដែលជាអ្នកវិភាគសង្គម និងសេដ្ឋកិច្ចបានលើកឡើងថា ជាតថភាពជាក់ស្ដែងនៅក្នុងពិភពលោក គឺប្រេងមានការឡើងថ្លៃកាលពីសប្ដាហ៍មុនៗ ដូច្នេះហើយកម្ពុជាមិនអាចទម្លាក់ថ្លៃភ្លាមៗបានទេ បើទោះបីជាទីផ្សារអន្តរជាតិបានប្រកាសអំពីការធ្លាក់ចុះក៏ដោយ។
លោកបានបន្តថា ៖

« តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានភាពយឺតយ៉ាវបន្តិចធៀបនឹងទីផ្សារពិភពលោក ដើម្បីទូទាត់ទៅនឹងការឡើងថ្លៃយ៉ាងគំហុកកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីមានការចរចារវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ នៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសារបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានដំណើរការឡើងវិញក្រោយការជួសជុល តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅសប្តាហ៍នេះ »។

លោកបណ្ឌិត បានកត់សម្គាល់ថា សេចក្ដីប្រកាសតម្លើងថ្លៃប្រេងនេះ គឺជាសម្ពាធថ្មីមួយទៀតលើវិស័យដឹកជញ្ជូន កសិកម្ម និងផលិតកម្មរបស់កម្ពុជា ដោយសារតម្លៃប្រេងម៉ាស៊ូតបានកើនឡើងវិញ ដូច្នេះគ្រប់ភាគីទាំងអស់ត្រូវតាមដានការប្រែប្រួលនៃទីផ្សារពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយ និងជម្លោះនានា ដើម្បីអាចត្រៀមខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះ កសិករ អ្នកដឹកជញ្ជូន និងអ្នកធ្វើការនៅក្នុងវិស័យផលិតកម្មអាចទិញប្រេងឥន្ធនៈបាននៅពេលដែលតម្លៃធ្លាក់ចុះ។ ឧទាហរណ៍ ដោយសារតម្លៃបានកើនឡើងនៅសប្តាហ៍នេះ ប្រជាពលរដ្ឋអាចរង់ចាំទិញនៅសប្តាហ៍ក្រោយ នៅពេលដែលតារាងតម្លៃថ្មីត្រូវបានប្រកាសចេញ ព្រោះតម្លៃនឹងថយចុះ។ តាមរយៈវិធីនេះ មនុស្សគ្រប់គ្នាអាចទទួលបាន និងទិញប្រេងឥន្ធនៈក្នុងតម្លៃទាបជាងមុនបាន។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ជ័យ តិច។

លោកក៏បានបន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីដោះស្រាយបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ និងជួយកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាដើម។

យោងតាមលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រសិនបើពិនិត្យមើលលើតម្លៃលក់រាយ ទោះបីជារដ្ឋាភិបាលបានកាត់បន្ថយពន្ធគយ ពន្ធនាំចូល ឬកម្រៃផ្សេងៗក៏ដោយ ក៏តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់ដដែល ជាពិសេស តម្លៃហ្គាស ដែលស្ទើរតែជិតស្មើតម្លៃប្រេងឥន្ធនៈ។ 

លោកបន្តទៀតថា​ ជាទូទៅ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនអាស្រ័យទៅលើប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ខណៈដែលបច្ចុប្បន្ននេះ តម្លៃហ្គាសបានឡើងជិតដល់ ៤,០០០ រៀល ដែលវាកំពុងតែបន្ថែមបន្ទុក ស្របពេលដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ហើយត្រូវចំណាយលើអាហារូបត្ថម្ភសព្វបែបយ៉ាង។ 

ជារួមបញ្ហាឡើងថ្លៃថាមពលនេះ គឺជារឿងធ្ងន់ធ្ងរដែលរដ្ឋាភិបាលត្រូវតែអន្តរាគមន៍បន្ថែមជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការឡើងថ្លៃនៃមុខទំនិញ ក៏ដូចជា ប្រេងឥន្ធនៈ និង ឧស្ម័នហ្គាស នេះផងដែរ។ នេះបើតាមលោក វ៉ន ពៅ។

ជាដំណោះស្រាយ ចាប់តាំងពីពេល​ផ្ទុះសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​​ រាជរដ្ឋាភិបាលបានលើកលែងពន្ធលើប្រេងឥន្ធនៈ ដែលធ្វើឱ្យកម្ពុជាត្រូវ​ខាតបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិក​ក្នុងមួយខែ ដើម្បីទប់ស្កាត់​តម្លៃ​ប្រេងឥន្ធនៈនិងឧស្ម័នមិនឱ្យ​ឡើងថ្លៃខ្ពស់នៅលើ​ទីផ្សារ​ ដូច្នេះ បើគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជា​បាត់បង់​ចំណូលមិនក្រោម​ ៣០០លានដុល្លារអាម៉េរិក​នោះទេ ។​ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍