ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (KE) បានប្រគល់កញ្ចប់ថវិកាបន្ថែមសម្រាប់ដំណើរការអាជីវកកម្មជូនធុរជនថ្មី ចំនួន៤៩រូប ក្នុងចំណោមសំណើរសរុបចំនួន ៣៦១ មកពី ២០ រាជធានីខេត្ត ដែលមានទឹកប្រាក់សរុបចំនួន ៤១៥ ០០០ ដុល្លាអាមេរិក ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រិនខ្មែរបានបញ្ជាក់ថា កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាយន្តការអនុវត្តបែបយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ច ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម និង ប្រតិបត្តិការដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ កម្មវិធីនេះបានអនុវត្តអស់៥ជុំ ហើយបានផ្តល់ការគាំទ្រដល់សហគ្រិនចំនួន៩០នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៨១៥ ០០០ ដុល្លាអាមេរិក ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា សហគ្រិនភាព ជាវិស័យចម្បងមួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងវិស័យឯកជនឲ្យកាន់តែខ្លាំងនិងមានភាពរឹងមាំ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនភាពធន់នឹងវិបត្តិ និងជំរុញឲ្យមានពិពិធកម្មសេដ្ឋកិច្ច ដូច្នេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្ត្រដ៏មុតស្រួចមួយ បង្កើតឡើងដើម្បីជួយរក្សាលំនឹង និងលើកកម្ពស់ដល់ធុរកិច្ចថ្មី និងសហគ្រាស ធុនតូចនិងមធ្យមដែលមានសក្តានុពល តែកំពុងជួបការលំបាកពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងវិស័យអាទិភាព ។

ដើម្បីឆ្លើយតប និងជាយុទ្ធសាស្ត្រគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ដែលមានសក្តានុពលក្នុងដំណើរស្ដារអាជីវកម្ម លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃកំនើនសេដ្ឋកិច្ចជាតិ ដែលបង្កើនភាពធន់ និងបង្កើតការងារ រីឯធុរកិច្ច គឺជាកម្លាំងចលករជំរុញការបង្កើតគំនិតនវានុវត្តន៍ និងដោះស្រាយបញ្ហាប្រឈម តាមបែបវិធីសាស្ត្រ ថ្មីដែលមានភាពទាក់ទាញ។ ដូច្នេះ កម្មវិធីនេះ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជំនួយនិងយន្តការដោះស្រាយដ៏សមស្រប ខណៈពេលដែលសហគ្រិន កំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ដើម្បីរក្សានូវលំនឹងអាជីវកម្ម ក្នុងអំឡុងពេល និងឆ្លងអោយផុតពីវិបត្តិកូវីដ១៩ ។
លោកបណ្ឌិតបន្តថា សហគ្រិនខ្មែរ នឹងបន្តដើរតួនាទីក្នុងការចូលរួមជាមួយដៃគូរពាក់ព័ន្ធនៅក្នុង ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ធុរកិច្ចថ្មីនិងសហគ្រាសធុនតូចនិងមធ្យម។ សហគ្រិនខ្មែរនឹងបើកទទួលពាក្យក្នុង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ ២០២២ នៅខែមីនា ដូច្នេះ សម្រាប់សហគ្រិនដែលគិតថាមានសមត្ថភាពពេញលេញ ក្នុងការទទួលបានការគាំទ្រពីកម្មវិធីនេះ សូមធ្វើការដាក់ពាក្យចូលរួម តាមបណ្ដាញសង្គមរបស់សហគ្រិនខ្មែរ ។ នៅក្នុងវិបត្តិកូវីដ១៩ ដែលអូសបន្លាយអស់រយៈពេលជាង២ឆ្នាំមកនេះ សហគ្រិនកម្ពុជាជាច្រើនបានជួបប្រទះនឹងលំហូរសាច់ប្រាក់ ដោយមានផលិតផលលក់ចេញតែសាច់ប្រាក់ចូលមានភាពយឺតយ៉ាវដែលធ្វើឱ្យដំណើរការនៃអាជីវកម្មនៅតែជួបប្រទះ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស៊ុយអែត ចំណាយជិត ៥ពាន់លានដុល្លារ ទិញនាវាចម្បាំងពីបារាំង ៤គ្រឿង ដើម្បីពង្រឹងកម្លាំងជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/09/2026
ប្រទេសស៊ុយអែត បានព្រមព្រៀងទិញនាវាចម្បាំងដ៏ទំនើបចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវារបស់បារាំង ក្នុងទំហំទឹកប្រាក់ប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 01/09/2026
វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

ប្រទេសអ៊ីស្លង់ សម្រេចធ្វើប្រជាមតិមិនចរចាដើម្បីចូលជាសមាជិកអឺរ៉ុបឡើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
ប្រជាជនអ៊ីស្លង់ បានធ្វើការបោះឆ្នោតបដិសេធទៅនឹងផែនការដ៏សំខាន់មួយរប់សប្រទេសកាលពីពេលថ្មីៗនេះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្តារកិច្ចចរចាឡើងវិញដើម្បីអាចចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុបបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/08/2026
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា អឺរ៉ុបបានបង្កើតរូបភាពយករុស្ស៊ីធ្វើជាសត្រូវ ដើម្បីគ្រាន់តែជាលេសបង្កើនការយកពន្ធបន្ថែមពីពលរដ្ឋតែប៉ុណ្ណោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content