អាជីពជាអ្នកចែករំលែកបច្ចេកទេសដាំដុះតាមបណ្ដាញសង្គមកាន់តែមានប្រជាប្រិយភាព

ការដាំដុះ មិនថាខ្នាតធំ ឬខ្នាតតូចនោះទេ គេត្រូវការជាចំាំបាច់នូវបច្ចេកទេស ក៏ដូចជាចំណេះដឹងសំខាន់ៗក្នុងការដាំ និងមើលថែ ដែលធ្វើឱ្យការបង្កើតមាតិកាទាក់ទងនឹងការដាំដុះកាន់តែមានប្រជាប្រិយភាព និងកាន់តែមានអ្នកចាប់អារម្មណ៍ច្រើន។

តួយ៉ាង Easy Grow ជាផេកហ្វេសប៊ុកមួយដែលចែករំលែកវីដេអូមាតិកាផ្ដោតលើការដាំបន្លែ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការដាំដំណាំ ពិសេសប្រភេទបន្លែ ប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់ ពោលគឺជាការចែករំលែកសម្រាប់បងប្អូនកសិករផ្ទាល់តែម្ដង។

លោក ទាំ អ៊ូមឺត ជាស្ថាបនិកផេកកសិកម្មខាងលើបានមានប្រសាសន៍ថា

«យើងបង្កើតផេកនេះឡើងដោយសារតែយល់ឃើញថា យើងមានចំណេះដឹងកសិកម្មស្រាប់ ហើយក៏ធ្លាប់ធ្វើការជាមួយអង្គការនានាដែរ ទើបចង់បង្កើតវីដេអូចំណេះដឹងដើម្បីចែករំលែកដល់នបងប្អូនអ្នកដាំដំណាំផង និងអាចរកចំណូលបានមួយកម្រិតផងដែរ»។

លោក អ៊ូមឹត និង អ្នកនាង ឈុត សុខា ដែលជាដៃគូបានបញ្ជាក់ទៀតថា សម្រាប់ឈ្មោះថា Easy Grow ដែលមានន័យថាងាយស្រួលដាំដុះ គឺចង់បង្ហាញថា ការដាំដុះគឺមិនមានអ្វីពិបាកនោះទេ ដែលយើងអាចសិក្សាពីវាបានម្ដងបន្តិចៗ អ្វីដែលសំខាន់គឺយើងអត់ដាំ បើយើងដាំគឺដឹងតែដុះ ហើយចេះមើលថែទាំដឹងតែល្អហើយ ម្យ៉ាងទៀតគឺចង់ទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាឱ្យបានយល់ថា ការដាំដុះគឺពិតជាងាយស្រួល។

លោកបន្តថា ដំបូងឡើយលោកជាបុគ្គលិកនៅតាមអង្គការដែលមានសកម្មភាពក្នុងវិស័យកសិកម្មដែរ ហើយលោកក៏បានចាប់ផ្ដើមបង្កើតវីដេអូខ្លះៗ យកវីដេអូគេមកចែលរំលែកបន្តខ្លះតាំងពីឆ្នាំ២០១២ ដោយពុំយល់ច្បាស់ពីច្បាប់កម្មសិទ្ធិបញ្ញាឡើយ ទើបក្រោយមកក៏ជួបបញ្ហានៅលើផេក។ បន្ទាប់មកទៀត ទើបស្ថាបនិករូបនេះបានស្រាវជ្រាវបន្ថែម និងបង្កើតផេកឡើងវិញ ដោយបានឈប់ធ្វើការ និងផ្ដោតទាំងស្រុងលើការបង្កើតវីដេអូ ក៏ដូចជាមានគម្រោងចង់ចែកចាយនូវធាតុចូលកសិកម្មមួយចំនួនដែលមានគុណភាពល្អដល់កសិករផងដែរ។

ក្រោយការចាប់ផ្ដើមឡើងវិញនេះ អាជីពជាអ្នកបង្កើតមាតិកានេះហាក់មានជោគជ័យ មានផ្លែផ្កាច្រើន ដោយមានអ្នកគាំទ្រ ក៏ដូចជាឆាត និងទូរស័ព្ទមកសួរពីបច្ចេកទេសកសិកម្មនានា ពីបណ្ដាលខេត្តមួយចំនួនដូចជា បាត់ដំបង កំពត កំពង់ចាម ត្បូងឃ្មុំ កណ្ដាលជាដើម។  

យ៉ាងណាមិញ លោក ទាំ អ៊ូមឺត ក៏បានរៀបរាប់ពីផលលំបាកដែរថា អ្វីដែលយើងពិបាកនោះគឺទាក់ទងនឹងបច្ចេកទេសក្នុងការថត ការជ្រើសរើសប្លង់ ហើយការកាត់តនៅមានកម្រិតនៅឡើយ ណាមួយពីមុនយើងមិនសូវមានពេលវេលាគ្រប់គ្រាន់ តែយើងក៏មានផែនការ ក្នុងការបង្កើតមាតិកាបន្ថែម រៀនបច្ចេកទេសផលិតវីដេអូបន្ថែម ដើម្បីផលិតវីដេអូកាន់តែមានគុណភាព និងជាគុណប្រយោជន៍សម្រាប់កសិករ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី