ត្បិតជាប្រទេសតូចមួយនៅអឺរ៉ុប ប៉ុន្តែដាណឺម៉ាកគឺជាអ្នកច្នៃប្រឌិតដ៏កំពូលមួយរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពពី Study in Denmark បានលើកឡើងថា ប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់ជាអ្នកដឹកនាំខាងភាពច្នៃប្រឌិតដ៏កំពូលនៅអឺរ៉ុបច្រើនដងមកហើយ បើទោះបីខ្លួនជាប្រទេសតូចមួយដែលចំនួនប្រជាជន ៥,៨៥ លាននាក់ និងមានធនធានតិចតួចក៏ដោយ។ កម្មវិធីល្បីៗដូចជា Skype, Google Maps និងគ្រឿងសាងសង់ LEGO សុទ្ធតែត្រូវបានបង្កើតឡើងដោយជនជាតិដាណឺម៉ាក។

ទន្ទឹមនឹងនេះ កត្តាចម្បងមួយនៃការច្នៃប្រឌិត គឺប្រព័ន្ធអប់រំរបស់ដាណឺម៉ាកដែលបង្រៀនកុមារតាំងពីតូចដែលផ្តោតលើការងារក្រុម និងការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងជាមួយគ្រូបង្រៀន និងឪពុកម្តាយរបស់ពួកគេ។ គេជឿថា DNA របស់ជនជាតិដាណឺម៉ាកមានគំនិតច្នៃប្រឌិត និងភាពជាសហគ្រិនពីធម្មជាតិ ហើយវិស័យវិទ្យាសាស្ត្រជីវិតរបស់ដាណឺម៉ាកបានអភិវឌ្ឍទៅជាក្រុមដ៏មានឥទ្ធិពលបំផុតមួយនៅទ្វីបអឺរ៉ុប។ លើសពីនេះ ដាណឺម៉ាកជាប្រទេសដែលមានចំនួនប៉ាតង់ច្រើនជាងគេមួយពីការបង្កើតថ្មី និងការច្នៃប្រឌិតទៅលើវិស័យដូចជា ជីវវេជ្ជសាស្ត្រ វិទ្យាសាស្ត្របរិស្ថាន អាហារ កសិកម្ម វិទ្យាសាស្ត្រជីវិត និងឱសថ។

ក្រុមហ៊ុនឱសថដាណឺម៉ាក Novo Nordisk គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាំងស៊ុយលីន និងអង់ស៊ីមសម្រាប់ប្រើក្នុងឧស្សាហកម្មឈានមុខគេមួយរបស់ពិភពលោក។ លើសពីនេះ ដាណឺម៉ាកមានក្រុមហ៊ុនបច្ចេកវិទ្យាស្អាតជាច្រើនទទួលបានជោគជ័យដូចជា Grundfos និង Danfoss ដែលបង្កើតប្រព័ន្ធគ្រប់គ្រងទឹក និងកំដៅដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនរចនាម៉ូដផ្ទះ និងគ្រឿងសង្ហារឹម Danish Design ត្រូវបានគេស្គាល់ទូទាំងពិភពលោកដោយសារគុណភាពខ្ពស់ ភាពច្នៃប្រឌិត ភាពសាមញ្ញ និងផាសុកភាព ហើយស្ថិតក្នុងចំណោមអ្នកនាំចេញធំបំផុតមួយរបស់ដាណឺម៉ាកអស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះ ស្ថាបត្យកម្មដាណឺម៉ាកមានភាពល្បីល្បាញជុំវិញពិភពលោក ហើយសំណង់ស្ថាបត្យកម្មល្បីៗដែលមានម៉ូដដាណឺម៉ាកត្រូវបានរកឃើញនៅកន្លែងជាច្រើន។

បន្ថែមពីនេះ ដាណឺម៉ាកបានសម្រេចចិត្តដឹកនាំសម្រាប់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង និងចង់ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលគ្មានឥន្ធនៈហ្វូស៊ីលនៅឆ្នាំ២០៥០។ ប្រទេសដាណឺម៉ាកគឺជាអ្នកនាំមុខគេក្នុងការស្រាវជ្រាវ និងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញដូចជា ជីវឥន្ធនៈ ខ្យល់ រលក និងថាមពលពន្លឺព្រះអាទិត្យ ដោយសារគោលនយោបាយផ្តោតសំខាន់លើថាមពលរយៈពេល ៣០ ឆ្នាំ។ គួរបញ្ជាក់ដែរថា ដាណឺម៉ាកបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការរៀបចំបរិស្ថានស្អាតឆ្នាំ២០២០ ដែលមានន័យថា ដាណឺម៉ាកគឺជាប្រទេសដែលមានពណ៌បៃតងជាងគេបំផុតក្នុងពិភពលោក។

នៅក្នុងឆ្នាំ២០២៣ នេះផងដែរ រដ្ឋាភិបាលដាណឺម៉ាកបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីសម្រាប់ការស្រាវជ្រាវលើវិទ្យាសាស្ត្រ quantum និងការបង្កើតថ្មីក្នុងរយៈពេលវែង ដោយធានាថាប្រទេសដាណឺម៉ាកស្ថិតនៅជួរមុខរបស់ពិភពលោកដែលដើរតួយ៉ាងសំខាន់សម្រាប់បច្ចេកវិទ្យា quantum នាពេលអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ