សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

លោក ងន សាំង ៖ RMA មានមហិច្ឆតាជំរុញកម្ពុជាពីប្រទេសដែលតម្លើងរថយន្ដទៅជាប្រទេស​ដែលផលិត និងនាំចេញរថយន្ដ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤ នេះ គឺជាព្រឹត្តិការណ៍ដ៏អងស្ចារ្យនៃការប្រារព្ធកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម​របស់ក្រុមហ៊ុន RMA Cambodia ក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ចម និម្មល បានសាទរចំពោះសមិទ្ធផលរបស់ក្រុមហ៊ុន ដែលបានរួមចំណែកដ៏សំខាន់ក្នុងវិស័យយានយន្ដនៅកម្ពុជា។ ដើម្បីជាការគាំទ្រ លោកជំទាវបានលើកឡើងអំពីច្បាប់ទាក់ទិននឹងការវិនិយោគមួយចំនួន ដែលក្រសួងកំពុងតែអនុវត្ត និងពង្រឹងបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងឱ្យដឹ​ង​ពីការប្ដេជ្ញារបស់ខ្លួនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញវិស័យយានយន្ដនៅកម្ពុជា។

បើតាមការឱ្យដឹងរបស់លោក ងន សាំង តាមរយៈពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មនេះ មិនត្រឹមតែជាការដាក់តាំង​បង្ហាញផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូ​មិនអាចខ្វះបានរបស់ក្រុមហ៊ុននៅក្នុងទិដ្ឋភាពនៃពាណិជ្ជកម្មសកល។

ព្រឹត្តិការណ៍នេះ ក៏បានផ្ដល់ឱកាសជូនពាណិជ្ជករ វិនិយោគិន​ និងធុរជនទាំងអស់ផ្សារភ្ជាប់ទំនាក់ទំ​នង​ដោយផ្ទាល់ជាមួយនឹងអតិថិជន អ្នកផ្គត់ផ្គង់ អ្នកវិនិយោគ ជាមួយអាជីវកម្មផ្សេងៗទៀត និងបង្កើតឱកាសនៃការផ្សារភ្ជាប់ដើម្បីឈានទៅរកកិច្ចសហការថ្មីៗផងដែរ។

អគ្គនាយកក្រុមហ៊ុនរូបនេះបានឱ្យដឹងដែរថា ក្រុមហ៊ុននឹងបន្តចូលរួមចំណែកជំរុញការអភិវឌ្ឍ​វិស័យយាន្ដយន្ដនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមផែនទី​បង្ហាញផ្លូវលើវិស័យយានយន្ដ និងអេឡិចត្រូនិករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់​វិស័យ​យានយន្ដជាវិស័យអាទិភាពដើម្បីទាក់ទាញការវិនិយោគ។

លោក ងន សាំង បានបញ្ជាក់ដូច្នេះថា ៖

«ក្រុមហ៊ុនមានមហិច្ឆតាជំរុញកម្ពុជាពីប្រទេសដែលតម្លើងរថយន្ដ ទៅជាប្រទេស​ដែលផលិតរថយន្ដ ព្រមទាំងប្រែក្លាយកម្ពុជាពីប្រទេសដែលផលិតសម្រាប់ការផ្គត់ផ្គង់ ទៅជាប្រទេស​ដែលផលិតរថយន្ដសម្រាប់នាំចេញផ្គត់ផ្គង់ទៅទីផ្សារក្រៅស្រុក»។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្ម មានការដាក់តាំងបង្ហាញពីផលិតផលជាច្រើនដូចជា យានយន្ដ គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្ដកសិកម្ម ឧបករណ៍សម្អាត ឧបករណ៍ធ្វើតេស្តទឹកភ្លើង សេវាកម្មជួសជុល ទូរគមនាគមន៍ ដឹកជញ្ជូន ប្រេង គ្រឿងបន្លាស់ និងគ្រឿងបរិក្ខារថយន្ដជាដើម៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទទួលបានផ្ទះសំណាញ់ ១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ

ជំនួញ, ព្រឹត្តិការណ៍

• 19/03/2025

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជូនជាផ្ទះសំណាញ់ ១០០ខ្នង ដល់សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»

ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2025

អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់

បណ្ដាខេត្ត​នានាទូទាំងប្រទេស ចាប់ផ្ដើម​សម្រុកការងារ​បិទ​ផ្សាយឯកសារ​នៃការ​វិនិច្ឆ័យ​ទិន្នន័យ​​ក្បាល​ដី​ក្រោយ​បាន​វាស់វែង​រួច​រាល់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2025

ស្របគ្នានឹង​ការ​វាស់វែងដីធ្លី​កាន់តែជិត​បញ្ចប់​ទាំងស្រុង ការងារ​បិទផ្សាយសាធារណៈនូវ​ឯកវិនិច្ឆ័យ​ទិន្នន័យ​ក្បាលដី​នៅតាមតំបន់​នានាទូទាំងប្រទេស កំពុងមានភាពមមាញឹក

ឆ្នាំ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការកើនដល់ចំនួន ២០សួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

នៅក្នុងឆ្នាំ ២០២៤ សួនឧស្សាហកម្មដែលមានរោងចក្រកំពុងដំណើរការ មានចំនួន ២០ទីតាំង ស្ថិតនៅក្នុង ៥ រាជធានី./ខេត្ត។ ចំនួននេះមានការកើនឡើងចំនួន ៥ទីតាំង ស្មើនឹង១៧,៦៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។

OECD ព្រមានថា គោលនយោបាយពន្ធរបស់ Donald Trump កំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដើរយឺត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

កាលពីថ្ងៃចន្ទ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump កំពុងធ្វើឱ្យទាំងអាម៉េរិកខ្លួនឯង និងប្រទេសជុំវិញពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត និងជំរុញតម្លៃទំនិញកាន់តែឡើងថ្លៃ

អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2025

អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា​ និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។

រយៈពេល២ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានពីការនាំចេញកៅស៊ូបានជាង ១០៥ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

អគ្គនាយកដ្ឋានកៅស៊ូបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបានពីការនាំចេញកៅស៊ូសរុប ១០៥.១២ លានដុល្លារ ខណៈការនាំចេញឈើកៅស៊ូបាន ៩៦៨.៥៣០ ដុល្លារ

រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/03/2025

រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ