ប៉ារីស ៖ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារគ្រប់គ្រងលើវិស័យដឹកជញ្ជូនរបស់ប្រទេសបារាំង ឬ Île-de-France Mobilités(IDFM) បានបញ្ជាក់ថា នាពេលខាងមុខឆាប់ៗនេះទីក្រុងប៉ារីសនឹងអាចបង្ហាញវត្តមាននូវមធ្យោបាយធ្វើដំណើរថ្មីមួយបែបជារថយន្តហោះដោយប្រើប្រាស់ខ្សែកាប ឬ cable car ជាលើកដំបូង។

ខ្សែធ្វើដំណើរលើកដំបូងនៅក្នុងទីក្រុងប៉ារីសនឹងត្រូវតភ្ជាប់ពីតំបន់ជាយក្រុងភាគខាងត្បូងទៅដល់ទីតាំងកណ្តាលទីក្រុងក្នុងចំងាយផ្លូវប្រមាណជា ៤,៥គីឡូម៉ែត្រ ហើយអ្នកធ្វើដំណើរប្រើប្រាស់ពេលវេលាត្រឹមតែ ១៧នាទីប៉ុណ្ណោះ ពោលគឺមានរយៈពេលតិចជាងដល់ទៅពាក់កណ្តាលជាងការធ្វើដំណើរតាមរយៈរថយន្តក្រុង។

មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដូចជាការកាត់បន្ថយចំណាយ និងពេលវេលាប៉ុណ្ណោះទេ បច្ចេកវិទ្យារថយន្តហោះ cable car ដែលប្រើប្រាស់ថាមពលអគ្គិសនីនេះនឹងជួយកាត់បន្ថយការបំពុលអាកាសផងហើយ ជាពិសេសកាត់បន្ថយចរាចរ និងការប្រើប្រាស់រថយន្តនៅលើដងផ្លូវថែមទៀតផង។

តាមផែនការ IDFM បានបញ្ជាក់ដែរថាតម្លៃនៃការវិនិយោគ និងសាងសង់មានប្រហែលជា១៣២លានអឺរ៉ូ ហើយវានឹងអាចរូចរាល់ដំណើរការបាននាឆ្នាំ២០២៥ខាងមុខ ប៉ុន្តែក៏នឹងត្រូវប្រឈមទៅនឹងបញ្ហាមួយចំនួនផងដែរ ជាពិសេសបញ្ហារំខានអ្នកនៅពីខាងក្រោមផ្លូវធ្វើដំណើររបស់ cable car ផង ជាពិសេសបញ្ហាឯកជនភាពនៃអ្នករស់នៅក្បែរខាងទៅនឹង cable car នេះផង។
គួរឲ្យដឹងដែរថា cable car គឺមិនមែនជារឿងថ្មីនោះឡើយនៅអឺរ៉ុប ដោយកាលពីឆ្នាំ២០១៦ទីក្រុង Brest របស់ប្រទេសបេឡារុសក៏ធ្លាប់ដាក់ឲ្យដំណើរការខ្សែកាបធ្វើដំណើរបែបនេះប្រវែងជាង៤០០ម៉ែត្រ ហើយកាលពីឆ្នាំ២០១២ទីក្រុងឡុងក៏ធ្លាប់បានបង្ហាញគម្រោងស្រដៀងគ្នានេះ ខណៈដែលនៅប្រទេសបូលីវីនៅអាមេរិកខាងត្បូងក៏បានដាក់ឲ្យដំណើរការខ្សែកាបធ្វើដំណើរសម្រាប់ cable car ចំនួន១០ធំៗនៅទូទាំងប្រទេសផងដែរដែលមានប្រវែងសរុបដល់ទៅ៣០គីឡូម៉ែត្រ។
អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo កន្លងមកតែងតែបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការកែប្រែទីក្រុងប៉ារីសទៅជាទីក្រុងបែបអេកូឡូស៊ីដោយក្នងនោះរួមទាំងគម្រោងផ្លូវសម្រាប់ធ្វើដំណើរដោយកង់ចំងាយ១៨០គីឡូម៉ែត្រនឹងរៀបចំរួចរាល់នៅត្រឹមឆ្នាំ២០២៦ ព្រមទាំងការស្នើសុំឲ្យលប់ចោលនូវទីតាំងចតរថយន្តឲ្យបានពាក់កណ្តាលដើម្បីកាត់បន្ថយចំនួនប្រើប្រាស់យានយន្ត ជាពិសេសការកសាងទីតាំងបែតងសម្រាប់ពលរដ្ឋក្នុងទីក្រុងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content