ស្វែងយល់ពីបច្ចេកទេសដាំក្រូចថ្លុងដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ក្រូចថ្លុង ជាប្រភេទក្រូចម្យ៉ាងដែលមានទ្រង់ទ្រាយធំជាងផ្លូចទូទៅ មានរសជាតិឆ្ងាញ់ ជូរអែម ដែលគេអាចទទួលទានដោយផ្ទាល់ ឬយកច្នៃធ្វើជាម្ហូបអាហារក៏បាន និងមានភាពពេញនិយមច្រើន ប៉ុន្តែសម្រាប់ការដាំដុះដំណាំប្រភេទនេះអាចនឹងជួបបញ្ហាមួយចំនួន ដោយសារកត្តាប្រែប្រួលអាកាសធាតុដែលអាចធ្វើឱ្យទិន្នផលថយចុះ ផ្លែមានទំហំតូច ក្រូចមិនសូវមានទឹកដមជាដើម។ ហេតុនេះ ទើបអ្នកជំនាញកសិកម្មបានចងក្រងពីបច្ចេកទេសដាំក្រូចថ្លុងដែលអាចធន់នឹងបម្រែបម្រួលអាកាសធាតុ ហើយអាចកាត់បន្ថយការខាតបង់នានាទាំងថវិកា និងពេលវេលា។

ជាជំហានដំបូង មុននឹងធ្វើការដាំដុះ គឺការជ្រើសរើសពូជដែលកសិករគួររើសពូជណាដែលគេនិយមដាំ ជាពូជធន់ទ្រាំនឹងអាកាសធាតុ ធន់នឹងសត្វល្អិត ធន់ជំងឺ និងជាពូជដែលអាចឱ្យផលលឿន។ ចំណែកការជ្រើសរើសដើម គេត្រូវរើសយកដើមណាដែលត្រង់ល្អ ជាដើមដែលថ្លោស ទើបជាដើមដែលមានសុខភាពល្អ និងឆាប់លូតលាស់។ បន្ទាប់ពីរើសពូជហើយ កសិករអាចរៀបចំដីសម្រាប់ដាំ ដោយត្រូវភ្ជួររាស់ដី ២ទៅ៣ដង ដើម្បីរាស់យកស្មៅចេញឱ្យស្អាត បន្ទាប់មកទុកដីហាលចោលប្រមាណ ៥ថ្ងៃសិន។ សម្រាប់ការដាំ គេត្រូវដាំចម្ងាយពីគុម្ពមួយទៅគុម្ពមួយ ៥ x ៥ម៉ែត្រ ដោយកាប់រណ្ដៅជម្រៅ ០.៥ x ០.៥ តឹក។

សម្រាប់រណ្ដៅក្រូចថ្លុង គេត្រូវបន្ថែមជីកំប៉ុស ហើយច្របល់ជាមូយដីនៅបាតរណ្ដៅឱ្យសព្វល្អរួចដាក់ដាំ ដែលការធ្វើបែបនេះដើម្បីបង្កើនជីជាតិដី ធ្វើឱ្យដីធូរ បង្កើនសត្វល្អិតមានប្រយោជន៍ក្នុងដី ជំរុញការលូតលាស់រុក្ខជាតិ និងកាត់បន្ថយសត្វចង្រៃ។​ យកចំបើង ឬស្លឹកឈើងាប់ៗ គ្របពីលើគល់ក្រូចថ្លុងដើម្បីរក្សាសំណើមឱ្យបានល្អធ្វើឱ្យដើមរុក្ខជាតិអាចបន្សាំទៅនឹងភាពរាំងស្ងួតនៅពេលមានបម្រែបម្រួលអាកាសធាតុ។

ចំពោះការថែទាំវិញ គេត្រូវបោចសម្អាតស្មៅ បន្ទាប់ពីដាក់ដាំក្រូចថ្លុងបាន ២-៣ខែ ហើយដាក់ជីបំប៉នរៀងរាល់ ៣ខែម្ដង ដោយប្រើជីប្រភេទ ១៥-១៥-១៥ និង ១៦-១៦-១៦។ បន្ថែមជីគីមី ក្នុង១គុម្ព ៥០ក្រាម ដោយដាក់ជុំវិញគល់ គម្លាត ១តឹក ពីគល់ក្រូចថ្លុង។ ចំណែកផ្នែកគល់រុក្ខជាតិនេះដែរ គេត្រូវលុបដីពីលើ និងយកស្លឹកឈើងាប់ៗមកលប់បន្ថែមដើម្បីរក្សាសំណើមឱ្យបានល្អ។

ថែមលើនេះ ការគ្រប់គ្រងជីជាតិក្នុងចំការក្រូចថ្លុង កសិករអាចដាំដំណាំគម្របដីដូចជាពពួកសណ្ដែកដែលមិនប៉ះពាល់ឫសរបស់ក្រូចថ្លុង និងសម្អាតស្មៅជាប្រចាំ ហើយទុកស្មៅ និងស្លឹកក្រូចថ្លុងដែលជ្រុះនៅក្បែរគល់។ ដាក់ជីកំប៉ុស្តិ៍ ជីអាចម៍ជន្លេន កម្ទេចកម្ទីស្លឹករុក្ខជាតិពុកផុយ។ ទាក់ទងនឹងការស្រោចស្រប់វិញ កសិករអាចជ្រើសរើសប្រព័ន្ធដំណក់ទឹក ឬហៅថា ទ្រីប ដែលមានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃទឹក។ ក្រៅពីនេះ កសិករអាចប្រមូលផលបានក្រោយការដាំដុះ ១៨-២០ខែ ដោយគេអាចប្រមូលផលបាន ២ដងក្នុង១ឆ្នាំ ចាប់ពីខែមិនា ដល់ខែមេសា ហើយកសិករត្រូវទុកដាក់ផ្លែក្រូចដែលបេះហើយនៅកន្លែងម្លប់ ទើបមិនធ្វើឱ្យក្រូចខូចសោភ័ណភាព និងរសជាតិ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី