បណ្តាប្រទេសសេដ្ឋកិច្ចធំៗកំពុងបង្ហាញការព្រួយបារម្ភពីការប្រើប្រាស់ ChatGPT

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ អ៊ីតាលី គឺជាប្រទេសលោកខាងលិចដំបូងគេដែលចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ ChatGPT ហើយអាល្លឺម៉ង់នឹងធ្វើតាមដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពនៃឯកជនភាព។

ថ្មីៗនេះ ប្រទេស​អ៊ីតាលី បានដាក់ការហាមឃាត់ក្នុងការប្រើប្រាស់ ChatGPT ជាបណ្ដោះអាសន្នបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀតកំពុងរកវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងលើ chatbots ដ៏ពេញនិយមមួយនេះ។ ស្របពេលនេះដែរ សមាជិកសភាអឺរ៉ុបខ្លះមិនយល់ស្របលើវិធានការកំណត់ការប្រើប្រាស់ AI ខណៈដែលសមាជិកមួយចំនួនទៀតកំពុងស្វែងរកឧបករណ៍ដូចជាបទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេបាន និងអាចអនុវត្តចំពោះប្រភេទបច្ចេកវិទ្យា AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

កាលពីខែមីនាកន្លងទៅនេះផងដែរ រដ្ឋាភិបាលអ៊ីតាលីចាប់ផ្តើមធ្វើការស៊ើបអង្កេតលើ OpenAI អំពីការរំលោភលើសុវត្ថិភាពអ៊ីនធឺណិតរយៈពេល ៩ ម៉ោង ដែលនាំឱ្យមនុស្សត្រូវបានបង្ហាញពីការដកស្រង់នៃការសន្ទនា ChatGPT រវាងអ្នកប្រើប្រាស់ផ្សេងទៀត និងព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលអ៊ីតាលីមានបំណងចង់សន្ទនាជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងជុំវិញការអនុលោមតាមច្បាប់របស់ ChatGPT ទៅនឹងច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប និង ដើម្បីហាមឃាត់បច្ចេកវិទ្យាមួយនេះ។ ដូច្នោះហើយ​ អ៊ីតាលីបានបញ្ជាឱ្យ ChatGPT បិទជាបណ្តោះអាសន្ន ដោយសារវាស៊ើបអង្កេតថាមានការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ដោយកម្មវិធីកាលពីខែមុននោះ។ ទន្ទឹមនឹងនោះដែរ OpenAI មិនបានឆ្លើយតបទៅវិញនោះទេ ប៉ុន្តែ OpenAI បានបើកដំណើរការ ChatGPT ក្រៅបណ្តាញនៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រ។ មិនត្រឹមតែប៉ុណ្ណោះ OpenAI ក៏មិនឆ្លើយតបទៅនឹងសំណួរសមាជិកអឺរ៉ុបផ្សេងទៀតដែលកំពុងសម្លឹងមើលការរំលោភបំពានណាមួយដែលអាចកើតមាននៅក្នុងប្រទេសរបស់ពួកគេ ហើយ OpenAI មិនមានការិយាល័យនៅក្នុងសហភាពអឺរ៉ុបនោះទេ។

ស្របពេលនេះដែរ អ្នកនាំពាក្យម្នាក់របស់អាល្លឺម៉ង់បានលើកឡើងថា អាល្លឺម៉ង់អាចនឹងចេញគោលការណ៍នីតិវិធីស្រដៀងគ្នានេះ ដែលអាចធ្វើទៅបានដែរនៅក្នុងប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ននេះដែរ មិនមានវិធានការណាមួយហាមឃាត់ការ chatbot នៅក្នុងប្រទេសអាល្លឺម៉ង់ទេ ហើយការសម្រេចចិត្តបែបនេះនឹងស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសនេះ។ អ្នកនាំពាក្យបានបន្ថែមថា អាល្លឺម៉ង់បច្ចុប្បន្នកំពុងស្វែងរកព័ត៌មានបន្ថែមពីរដ្ឋាភិបាលអ៊ីតាលី ដើម្បីបញ្ជូនបន្តដល់ក្រុមការពារឯកជនភាពនៅក្នុងប្រទេសអាល្លឺម៉ង់។

យោងទៅតាមប្រភពពដដែរលបានបង្ហាញថា ក្រុមឃ្លាំមើលឯកជនភាពរបស់បារាំង និងអៀរឡង់ក៏បានទាក់ទងជាមួយមកខាងអ៊ីតាលីផងដែរ ដើម្បីពិភាក្សាអំពីការស៊ើបអង្កេតនេះ ខណៈដែរក្រុមការពារឯកជនភាពនៅស៊ុយអែតបានលើកឡើងថា ពួកគេមិនមានគម្រោងហាមឃាត់ ChatGPT ហើយក៏មិនទាន់មានទំនាក់ទំនងអ្វីជាមួយនឹងខាងអ៊ីតាលីដែរ។ លើសពីនេះដែរ ខាងអេស្ប៉ាញបាននិយាយថា ខ្លួនមិនបានទទួលពាក្យបណ្តឹងណាមួយអំពី ChatGPT ប៉ុន្តែមិនក៏បានបដិសេធក្នុងការស៊ើបអង្កេតនាពេលអនាគតនោះដែរ។

គួរឲ្យបញ្ជាក់ផងដែរថា OpenAI គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវបញ្ញាសិប្បនិមិត្តរបស់អាមេរិក ហើយ ChatGPT គឺជាប្រើប្រាស់គំរូភាសា GPT-3.5 របស់ OpenAI ដើម្បីឆ្លើយសំណួររបស់អ្នកប្រើប្រាស់ ដោះស្រាយបញ្ហាគណិតវិទ្យា សរសេររឿង កំណាព្យ និង សូម្បីតែកូដកុំព្យូទ័រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់