ស្វែងយល់ពីបច្ចេកទេសសំខាន់ៗក្នុងការដាំសាវម៉ាវដែលកសិករគួរតែដឹង

សាវម៉ាវ ជាប្រភេទដំណាំហូបផ្លែមួយប្រភេទដែលមនុស្សភាគច្រើននិយមចូលចិត្តទទួលទានដោយសារតែវាមានរសជាតិផ្អែមលាយជូរបន្តិច សម្បូរទៅដោយជាតិសរសៃ និងវីតាមីនច្រើនមុខ ដែលគេនិយមហូបផ្លែស្រស់ ឬច្នៃទៅជាសាវម៉ាវកំប៉ុងអាចរក្សាទុកបានយូរក៏បាន។ ហេតុនេះ ទើបអ្នកជំនាញកសិកម្មបានចងក្រងបច្ចេកទេសសំខាន់ៗក្នុងការដាំដំណាំសាវម៉ាវប្រកបដោយប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។

សាវម៉ាវមានពូជជាង ២០០ប្រភេទផ្សេងៗគ្នា អាស្រ័យលើទំហំដើម​ ផ្លែ សាច់ និងគ្រាប់ ហើយក្នុងនោះ ការជ្រើសពូជសម្រាប់ដាំក៏ជាផ្នែកមួយសំខាន់ដែលកសិករគួរយកចិត្តទុកដាក់ដោយពូជសាវម៉ាវដែលល្អ ជាពូជដែលធន់នឹងជំងឺ សត្វល្អិត ការបម្រែបម្រួលអាកាសធាតុ ហើយជាពូជដែលមានដើមធំ សុខភាពល្អ ផ្លែមានរសជាតិឆ្ងាញ់ សំបកស្ដើង សាច់ក្រាស់មិនជាប់គ្រាប់ និងមានសោភ័ណភាពល្អ។

ការបន្តពូជសាវម៉ាវ កសិករអាចធ្វើបានពីរបៀបគឺ ការបន្តពូជដោយគ្រាប់ និងការបន្តពូជដោយសរីរាង្គលូតលាស់។ ចំពោះការបន្តពូជដោយគ្រាប់ គេត្រូវជ្រើសរើសផ្លែសាវម៉ាវណាដែលទុំល្អ បកយកសាច់ចេញ ដោយទុកតែគ្រាប់ហាលសំដិលមួយយប់។ បន្ទាប់មករៀបចំថ្នាលដោយលាយជាមួយជីលាមកសត្វ ផេះអង្កាម ផ្អាប់ទុកចោលរយៈពេលមួយខែ ទើបគេអាចយកគ្រាប់សាវម៉ាវទៅបណ្ដុះក្នុងថ្នាលដោយដាក់គ្រាប់ផ្នែកចុងស្រួចចុះក្រោមគម្លាត ១០សង់ទីម៉ែត្រពីគ្នា ជម្រៅពី ១-២មីលីម៉ែត្រ និងស្រោចទឹក ២ដងក្នុងមួយថ្ងៃ។

ចំណែកការបន្តពូជដោយសរីរាង្គវិញ ជាការតភ្ជាប់ដើមទៅនឹងមែកពូជ ឬគេហៅថាបច្ចេកទេសបំបៅកូនសាវម៉ាវ ដែលគេត្រូវជ្រើសរើសពូជដែលមានអម្បូរដូចគ្នា ហើយមែកសម្រាប់តភ្ជាប់ត្រូវមានអាយុ៤ឆ្នាំឡើងទៅ ឯកូនសាវម៉ាវដែលជាដើមទម្រត្រូវមានអាយុពី ៤០-៥០ថ្ងៃ ឬមានកម្ពស់ពី ៥០-៧០សង់ទីម៉ែត្រ។

បន្ទាប់មក គេត្រូវដកកូនពីថ្នាលបំប៉នមកកាត់ឫស ២ភាគ៣ចោល ដើម្បីកុំឱ្យវាស្រូបយកសារធាតុចិញ្ចឹមច្រើនពេក ហើយឆូតឫស ៤-៥កន្លែង រួចជ្រលក់ទឹកអូសាវែ (សេវាទិច) មុនដាក់ថង់ ដែលមានលាយកម្ទេចស្រកីដូង ដោយផ្សើមទឹកល្មមចៀសវាងច្រើនពេកនាំឱ្យរលួយឫស។ ចំពោះថង់ស្រកីដូង ត្រូវញាត់ឱ្យណែនចៀសវាងខ្យល់ចូល ហើយដាក់ដើមចូលក្នុងថង់ចងឱ្យណែន និងព្រលាត់មាត់កុំឱ្យដល់ទឹក បន្ទាប់មកទៀត ត្រូវកាត់ដើមតជាចំណិតត្រសក់កម្ពស់ពី ២០-៣០សង់ទីម៉ែត្រ ដោយប្រើកាំបិតមុតដើម្បីត្រៀមសម្រាប់យកទៅតត្រង់មែកពូជដែលបានត្រៀមទុក។

យកកូនពូជដែលតទៅដាក់ផ្ទាល់នៅនឹងមែកពូជរួចចងថង់ឱ្យណែនការពារកុំឱ្យរអិលរួចយកខ្សែប្លាស្ទិកឬបង់មិនស្អិតពណ៌ខ្មៅ រុំឱ្យណែនលើមុខដំណរនោះ។ ក្រោយពីបំបៅបាន ៣០-៤៥ថ្ងៃ គេអាចពិនិត្យមើលឫសក្នុងថង់ដុះចេញមកមានពណ៌ត្នោត ទើបអាចយកទៅដាំបានល្អ។

សម្រាប់ការរៀបចំដីនៅតំបន់ព្រៃ ត្រូវចាប់ឆ្ការព្រៃ និងសម្អាតស្មៅ និងភ្ជួរដីជម្រៅ ២០-៣០សង់ទីម៉ែត្រដើម្បីយកឫសដើមឈើចេញដែលអាចរំខានដល់ដើមសាវម៉ាវ។ បន្ទាប់មកការប្រើប្រាស់ជី កសិករអាចប្រើជីធម្មជាតិក្នុងកម្រិ ១០-២០គីឡូក្រាមសម្រាប់សាវម៉ាវ ១ដើមក្នុង១ឆ្នាំ ឬប្រើជីដែលមានកម្រិតអាសូត ២០០ក្រាម ផូស្វ័រ២៥ក្រាម ប៉ូតាស្យូម១០០ក្រាមក្នុង១ដើមសម្រាប់រយៈពេលមួយឆ្នាំ។

ពាក់ព័ន្ធនឹងពេលវេលាដាំដុះភាគច្រើនគេដាំនៅរដូវវស្សាដែលមានទឹកគ្រប់គ្រាន់ ហើយការដាំត្រូវរៀបចំរណ្ដៅ ២-៣ថ្ងៃមុននឹងយកកូនដាំ ដោយជីកទំហំ ១ម៉ែត្របួនជ្រុង ជម្រៅ ៥០-៧០សង់ទីម៉ែត្រ។ សម្រាប់ចន្លោះរងត្រូវឃ្លាតពីគ្នា ៨×៨ ឬ ១០×១០ម៉ែត្រអាស្រ័ទៅតាមប្រភេទដី និងតំបន់ដាំដុះ។

ការថែទាំដំណាំសាវម៉ាវក៏មិនខុសពីដំណាំដទៃទៀតដែរ ដែលអ្នកដាំត្រូវសម្អាតស្មៅញឹកញាប់រយៈពេល៤ឆ្នាំដំបូង ពិសេសត្រូវយកចំបើង ស្លឹករុក្ខជាតិទៅគ្របគល់ ឬជុំវិញមាត់រណ្ដៅដើម្បីការពារសំណើមបានយូរ និងត្រូវបាញ់ថ្នាំការពារសត្វល្អិតនិងជំងឺជាមុន។ រីឯការស្រោចស្រពត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ពិសេសនៅរដូវប្រាំងយ៉ាងហោចណាស់១សប្ដាហ៍ម្ដង ឬសម្រាប់កូនផ្សាំហើយត្រូវស្រោច ៣ថ្ងៃម្ដង។

យ៉ាងណាក៏ដោយ ដំណាំសាវម៉ាវក៏ត្រូវរងនូវកត្តាបំផ្លាញដូចជា សត្វល្អិត ដង្កូវចោះដើម ដង្កូវស៊ីស្លឹក កណ្ដៀរ​ ជំងឺផ្សេងទៀតដូចជាជំងឺងាប់ជាលិកា ជំងឺអុជស្លឹក ជំងឺខ្វះជីជាតិ ជំងឺខ្វះទឹក និងពពួករុក្ខជាតិចង្រៃដូចជាស្មៅចិញ្ចៀន ស្មៅសក់សេះ កន្ទ្រាំងបាយស ស្មៅបារាំង និងស្មៅជើងក្រាស ដែលម្ចាស់ចំការអាចប្រើវិធីនានាតាមបច្ចេកទេសទៅតាមបញ្ហាដែលជួបប្រទះ។ 

សម្រាប់ការប្រមូលផល សាម៉ាវអាចចាប់ផ្ដើមប្រមូលផលបន្ទាប់ពីអាយុ ៤-៦ឆ្នាំរាប់ចាប់តាំងពីពេលដាំ តែវាអាចផ្ដល់ផលក្នុងរយៈពេលត្រឹម ២-៣ឆ្នាំប៉ុណ្ណោះចំពោះការដាំដោយផ្សាំឬបំបៅដូចដែលបានរៀបរាប់ខាងលើ។ ការប្រមូលផលនេះទៀតសោត ភាគច្រើនធ្វើឡើងនៅខែសីហាដល់ខែកញ្ញា និងជាមធ្យមអាចទទួលបានផលចន្លោះពី ៦០-៧០គីឡូក្រាមក្នុង១ដើម ដែលគេត្រូវកាត់យកផ្លែណាដែលទុំល្អ ឬចាស់ ហើយអាចប្រមូលផល២ទៅ៣លើកទើបអស់ ហើយសាវម៉ាវដែលកាត់ហើយត្រូវរក្សាទុកឱ្យផ្លែមានរសជាតិផ្អែមឆ្ងាញ់ក្នុងកម្រិតសីតុណ្ហភាព ១៣-១៦អង្សាសេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)