គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ តម្លៃប្រេងឆៅបានស្ទុះឡើងយ៉ាងខ្លាំងដល់កម្រិតមួយដែលមិនធ្លាប់មានឡើយគិតចាប់តាំងតែពីឆ្នាំ២០០៨ក្នុងស្ថានភាពដែលអាមេរិក និងអឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តកំពុងបន្តដាក់សំពាធ និងហាមប្រាមចំពោះប្រេងឆៅរបស់រុស្ស៊ី និងអ៊ីរ៉ង់ចូលទៅក្នុងទីផ្សារសកល។

ព្រឹកព្រលឹមថ្ងៃចន្ទទី៧ ខែមីនាតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក Brent បានកើនឡើងទៅដល់ ១៣៩,១៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិកមួយទៀត West Texas Intermediate (WTI) ក៏បានហក់ឡើងទៅដល់ ១៣០,៥០ដុល្លារក្នុងមួយបារ៉ែលផងដែរ ដែលជាតម្លៃថ្លៃខ្លាំងបំផុតមិនធ្លាប់មានគិតចាប់តាំងតែពីខែកក្កដាឆ្នាំ២០០៨មកម្ល៉េះ។

កាលពីម៉ោង១០ និង១៧នាទីម៉ោងសកលថ្ងៃដដែលតម្លៃប្រេងរបស់ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកើនឡើងដោយ Brent កើនប្រមាណជា៥,៦ភាគរយ ឬប្រមាណជា ៦,៦ដុល្លារប្រហែលជា ១២៤,៧១ដុល្លារក្នុងមួយបារ៉ែល ហើយ WTI កើនឡើង ៦,៦៧ដុល្លារក្នុងអត្រា ៥,៨ភាគរយឬត្រូវជា ១២២,៣៥ដុល្លារក្នុងមួយបារ៉ែល។
អ្នកជំនាញរបស់ធនាគារកណ្តាលអាមេរិក Bank of America បានបញ្ជាក់ថា ក្នុងពេលដែលការនាំចេញប្រេងទាំងអស់របស់រុស្ស៊ីត្រូវបានរារាំងទាំងស្រុងនោះមានន័យថា ទីផ្សារសកលនឹងខ្វះខាតប្រេងយ៉ាងហោចណាស់ប្រមាណជា៥លានបារ៉ែលក្នុងមួយថ្ងៃដែលវាត្រូវបានគេរំពឹងទុកថានឹងអាចធ្វើឲ្យតម្លៃប្រេងអាចកើនឡើងទៅដល់២០០ដុល្លារក្នងមួយបារ៉ែលក្នុងពេលខាងមុខនេះ។
ក្នុងថ្ងៃជាមួយគ្នានេះតម្លៃហ្គាសនៅអឺរ៉ុបវិញបានកើនឡើងដល់កំណត់ត្រាដូចគ្នាដែរ ឬប្រមាណជា ៣ ៩០០ដុល្លារក្នុងមួយ ១ ០០០ម៉ែត្រគូបដែលក្នុងនោះតម្លៃរបស់ក្រុមហ៊ុន TTF នៅក្នុងប្រទេសហូឡង់បានកើនឡើងដល់ទៅ ៣ ៨៩៩ ដុល្លារក្នុង ១ ០០០ម៉ែត្រគូប ហើយបញ្ហានៃការកើនឡើងក៏ដោយសារតែរឹតត្បិតការនាំចេញហ្គាសពីរុស្ស៊ីដូចគ្នាទៅនឹងប្រេងឆៅដែរ។ គួរឲ្យដឹងដែរថា ប្រទេសរុស្ស៊ីមិនត្រឹមតែជាប្រទេសនាំមុខគេក្នុងការផ្កត់ផ្គង់ហ្គាសធម្មជាតិនៅក្នុងទីផ្សារសកលលោកនោះទេ ហើយក៏ជាប្រទេសដែលជាអ្នកផលិតប្រេងឆៅបានច្រើន និងធំបំផុតក្នុងចំណោមអ្នកផលិតប្រេងទាំងឡាយនៅលើពិភពលោកផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content