ភ្នំពេញ ៖ គិតមកដល់ចុងឆ្នាំ២០២១ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាប័ណ្ណឱ្យធ្វើការចែកចាយអគ្គិសនីលើតំបន់ចំនួន ៣៨៣ តំបន់ដែលមានដែនអាជ្ញាប័ណ្ណសរុបគ្របដណ្ដប់លើភូមិចំនួន ១៤ ១៥១ភូមិ ត្រូវជា ៩៩,៨៨ភាគរយនៃភូមិសរុបចំនួន ១៤ ១៦៨ទូទាំងប្រទេសកម្ពុជា ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ ។

ក្នុងរបាយការណ៍ឱ្យដឹងថា បច្ចុប្បន្ននេះ ក្នុងចំណោមអ្នកចែកចាយអគ្គិសនីទាំង ៣៨៣តំបន់នោះ មានតំបន់ចំនួន ៣៧៧តំបន់ ដែលមានដែនអាជ្ញាបណ្ណគ្របដណ្ដប់លើភូមិចំនួន ១៤.០៣៨ ត្រូវជា ៩៩,២០ភាគរយនៃដែនអាជ្ញាបណ្ណ ដែលមានសរុបកំពុងអនុវត្តបញ្ជីថ្លៃលក់អគ្គិសនីតែមួយដូចគ្នា គឺបញ្ជីថ្លៃលក់ដែលរាជរដ្ឋាភិបាលបានកំណត់សម្រាប់តំបន់ចែកចាយពីប្រព័ន្ធបណ្ដាញជាតិ ។

របាយការណ៍ដដែលបានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២១កន្លងទៅនេះ នៅសល់តំបន់តែចំនួន៦ទៀតប៉ុណ្ណោះ ដែលកំពុងនៅអនុវត្តបញ្ជីថ្លៃលក់អគ្គិសនីខុសៗគ្នា តាមថ្លៃដើមជាក់ស្ដែងនៃតំបន់នីមួយៗនៅឡើយ ដែលក្នុងនោះមាន៤តំបន់ ដែលមានដែនអាជ្ញាបណ្ណគ្របដណ្ដប់លើភូមិចំនួន១១១ ត្រូវជា ០,៧៨ភាគរយ នៃដែនអាជ្ញាបណ្ណសរុប កំពុងប្រើប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង ដែលមានអត្រាថ្លៃលក់៧៥០រៀល និងចាប់ពី ៤,៣០ ទៅ ៥,៨០បាត និង២តំបន់ទៀត កំពុងប្រើប្រាស់ប្រភពអគ្គិសនីផលិតពីម៉ាស៊ីនដ្យេសែលតូចៗ គ្របដណ្ដប់លើភូមិចំនួន ២ ត្រូវជា ០,០១ភាគរយ ដែលមានអត្រាថ្លៃពី ២ ៥០០ទៅ ២ ៩០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ផែនការសកម្មភាពចំនួន៣ដើម្បីសម្រេចចក្ខុវិស័យផ្គត់ផ្គង់អគ្គិសនីឱ្យគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាពនិងតម្លៃសមរម្យ។ ផែនការសកម្មភាពទាំង៣របស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននោះរួមមាន ទី១. ជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិត បញ្ជូន ចែកចាយ និងការភ្ជាប់បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គិសនីឱ្យទាន់តាមផែនការកំណត់ ។ ទី២ ជំរុញការកែលម្អការផ្ដល់សេវាអគ្គិសនី ឱ្យអ្នកប្រើប្រាស់ឱ្យរឹតតែខ្លាំង ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងតម្លៃសមរម្យ។ ទី៣. ពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនីឱ្យរឹតតែមានប្រសិទ្ធភាព យកចិត្តទុកដាក់លើការពង្រឹងយន្តការស្ថាប័ន យន្តការវិនិយោគ យន្តការអាជីវកម្ម យន្តការបរិស្ថាន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content