អ្នកជំនាញប្រាប់ពីប្រភេទដំណាំដែលត្រូវដាំដុះតាមរដូវកាល និងមានតម្រូវការទីផ្សារខ្ពស់ ទទួលបានតម្លៃថ្លៃ

ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ក្នុងការផ្សព្វផ្សាយ និងធ្វើពិពិធកម្មលើការដាំដុះប្រកបដោយបរិយាបន្ន មកដល់បច្ចុប្បនេះ ប្រជាកសិករកម្ពុជាបាន និងកំពុងវិវត្តន៍ការងារកសិកម្មរបស់ខ្លួនកាន់តែមានភាពល្អប្រសើរឡើងជាងមុន ជ្រើសរើសពូជ ទាំងការដាំដុះស្របតាមបច្ចេកទេស ការថែទាំ ជាពិសេស ការចេះជ្រើសប្រភេទដំណាំដាំទៅតាមរដូវកាលផងដែរ។

លោក ទួត សេងហ័ង អ្នកគ្រប់គ្រងសហប្រតិកម្មធន់ទ្រាំ និងអាកាសធាតុ នៃអង្គការអាយឌីអ៊ី (IDE) កម្ពុជា លើគម្រោងស៊ីស្មាត បានប្រាប់ AMS Economy ឱ្យដឹងថា បច្ចុប្បន្ននេះ ទាក់ទងទៅនឹងការដាំដំណាំ ឬបន្លែ មិនអាស្រ័យទៅតាមខែ ឬរដូវដូចកាលពីមុននោះទៀតទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការចេះជ្រើសរើសពូជដំណាំ (មានលេខកូដកំណត់) បច្ចេកទេសដាំ និងថែទាំ។

លោក ទួត សេងហ័ង បានពន្យល់ និងលើកជាឧទាហរណ៍ថា ចំពោះដំណាំត្រសក់ គេមិនគិតថាត្រូវដាំនៅក្នុងខែភ្លៀងធ្លាក់ ឬខែក្តៅនោះទេ សំខាន់គឺការសម្គាល់ និងជ្រើសរើសប្រភេទពូជដែលត្រឹមត្រូវតាមរដូវកាល (នេះគឺជាជម្រើសមួយ) ដែលគេធ្វើឡើងទាក់ទងទៅនឹងការដាំដុះស្របតាមបដិបទនៃអាកាសធាតុ។ ដោយឡែក តាមស្ថានភាពជាក់ស្តែង នៅរដូវភ្លៀងនេះ សម្រាប់ការដាំដំណាំ ប្រជាជនកសិករមមាញឹកដាំដុះ ត្រសក់ ត្រឡាច ត្រប់ ននោង និងល្ហុងជាដើម ដែលជាដំណាំមានអំណោយផលក្នុងខែភ្លៀង ប៉ុន្តែកសិករក៏ត្រូវតែមានវិធានការបង្ការនៅពេលមានភ្លៀងធំអាចជន់លិចដំណាំ ដូច្នេះ ត្រូវលើករងឱ្យខ្ពស់ ឬមានកន្លែងបង្ហូរទឹកចេញផងដែរ ដើម្បីការពារដំណាំរបស់ពួកគាត់។ ប៉ុន្តែត្រូវចង់ចាំថា នៅពេលប្រជាកសិករនាំគ្នាសម្រុកដាំដំណាំដូចដែលបានរៀបរាប់ព្រមគ្នា ទិន្នផលដែលទទួលបាននឹងចាក់គរនៅលើទីផ្សារ ដែលអាចធ្វើឱ្យតម្លៃធ្លាក់ជាងប្រភេទដំណាំដទៃ។

លោកថា ជាទូទៅនៅក្នុងរដូវភ្លៀងធ្លាក់ ភាគច្រើនចំពោះប្រភេទដំណាំមើម ដូចជា ការ៉ុត ឆៃថាវ ឬពពួកបន្លែស្លឹក ដូចជា ស្ពៃ ខាត់ណា សាឡាដ៍ គេមិនសូវដាំនៅក្នុងរដូវភ្លៀងនោះទេ ព្រោះវាងាយនឹងខាតបង់ដោយសារការជន់លិចទឹក ដែលធ្វើឱ្យរលួយដើម ឬស្លឹកបាន។ យ៉ាងណាក៏ដោយ ដំណាំទាំងអស់នេះ គេក៏អាចមានវិធីសាស្ត្រដាំដុះ និងទទួលបានទិន្នផលបានដោយបច្ចេកទេសដាំក្នុងផ្ទះសំណាញ់ ឬគេអាចមានវិធីសាស្ត្រលើករងទប់ទឹកឱ្យខ្ពស់ ឬបង្ហូរទឹកចេញ ដើម្បីបញ្ចៀសការជន់លិច។ ដំណាំទាំងនេះ នៅពេលអាចដាំដុះបាន និងប្រមូលបានផលយកទៅលក់នៅលើទីផ្សារអាចនឹងទទួលបានតម្លៃថ្លៃជាងពេលធម្មតា ត្បិតមិនសូវមានកសិករដាំដុះក្នុងរដូវភ្លៀងធ្លាក់នោះទេ។

បើទោះជាបែបនេះក្ដី លោក ទួត សេងហ័ង បានបន្ថែមថា បច្ចុប្បន្ននេះ ចំពោះការដាំដុះដោយប្រើផ្ទះសំណាញ់ពីសំណាក់ប្រជាកសិករនៅមានកម្រិតនៅឡើយ ព្រោះការសាងសង់ផ្ទះសំណាញ់ឱ្យត្រូវតាមស្តង់ដាគឺត្រូវថវិកាច្រើន ខណៈដែលនិន្នាការនៃការជំរុញការផលិតកសិផលឱ្យទទួលបានផលល្អ មានគុណភាព ស្របតាមសស្ដងទីផ្សារ កំពុងត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបណ្តាអង្គការអភិវឌ្ឍន៍ដែលជាដៃគូពាក់ព័ន្ធ ព្យាយាម និងយកចិត្តទុកដាក់ផ្សព្វផ្សាយពីបច្ចេកទេស រួមទាំងវិធីសាស្ត្រនានាទៅដល់ប្រជាកសិករ ដើម្បី​ធ្វើយ៉ាងណាឱ្យការដាំដុះ និងការផលិតមានប្រសិទ្ធភាព អាចធានាសុវត្ថិភាពស្បៀងនៅក្នុងស្រុក និងឈានទៅកាន់តំបន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា