បច្ចេកវិទ្យាប្លែកគួរឲ្យមោទនភាព អាចកែច្នៃកាកសំណល់ច្រើនប្រភេទទៅជារ៉ែផង ទឹកស្អាតផង និងថាមពលស្អាត

បរទេស ៖ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងបញ្ហា និងវិបត្តិធំៗជាច្រើនគួរឲ្យព្រួយបារម្ភ ជាពិសេសដូចដែលយើងគ្រប់គ្នាបានទទួលស្គាល់ហើយ នោះគឺវិបត្តិកាកសំណល់ដែលមានចំនួនដល់ទៅរាប់រយលានតោនជារៀងរាល់ឆ្នាំ ហើយភាគច្រើនគឺមិនទាន់អាចយកមកកែច្នៃឡើងវិញបាននៅឡើយនោះទេ។

គិតត្រឹមតែកាកសំណល់ពីសាធារណៈ ឬ Municipal Solid Waste ប៉ុណ្ណោះ ធនាគារពិភពលោកបានសិក្សាស្រាវជ្រាវរកឃើញមានទំហំដល់ទៅ ២០០០លានតោនជារៀងរាល់ឆ្នាំ ហើយប្រមាណជា ១ ភាគ ៣ គឺជាសំណល់ម្ហូបអាហារដែលសល់ពីការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។

ដោយមើលឃើញពីបញ្ហាទាំងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា 374Water បានខិតខំអភិវឌ្ឍបាននូវវិធីសាស្ត្រថ្មីមួយដែលអាចកែច្នៃកាកសំណល់សរីរាង្គគ្រប់ប្រភេទទៅជាទឹកស្អាតផង ទាញយកកំទេចរ៉ែផង និងផលិតវាបានទៅជាថាមពលស្អាតថែមទៀតផង។

បច្ចេកទេសកែច្នៃកាកសំណល់របស់ 374Water មិនត្រឹមតែអាចកែច្នៃបានដូចការលើកឡើងខាងលើនោះទេ ថែមទាំងអាចធ្វើការជាមួយនឹងប្រភេទកាកសំណល់ផ្សេងទៀតដូចជាកាកសំណល់រឹង កាកសំណល់មីក្រូប្លាស្ទិក ក៏ដូចជាកាកសំណល់គីមីមិនងាយរលាយផងដែរ។

ក្រុមហ៊ុនបានអះអាងថា បច្ចេកវិទ្យាដែលខ្លួនកំពុងប្រតិបត្តិការនោះត្រូវបានហៅឈ្មោះថា Supercritical Water Oxidation ដែលទាំងខ្យល់ និងទឹកត្រូវបានប្រើប្រាស់ជាមួយនឹងសំពាធកំដៅដ៏ខ្ពស់បំផុត។ វិធីនេះនឹងអាចបង្កើតបានជាលក្ខខណ្ឌមួយដែលអនុញ្ញាតឲ្យកាកសំណល់ទាំងនោះអាចបំប្លែងខ្លួនទៅជារ៉ែផ្សេង សារជាតិទឹកផ្សេង និងថាមពលស្អាតផ្សេងបាន។

374Water ប្រើប្រាស់ម៉ាស៊ីនបំពាក់បច្ចេកវិទ្យា Supercitical Water Oxidation មានរូបរាងដូចទៅនឹងទូកុងទីន័រដែលចំណេញទាំងពេលវេលា ចំណេញទាំងទីតាំង និងការប្រើប្រាស់បានយ៉ាងងាយស្រួលសម្រាប់ក្រុមការងារ។

អាជីវកម្មរបស់ 374Water ត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏មាននិរន្តភាពចំពោះបរិស្ថាន ហើយថែមទាំងអាចផលិតបានជាធនធានប្រើប្រាស់ឡើងវិញ ក៏ដូចជាថាមពលប្រើប្រាស់ឡើងវិញក្នុងពេលដំណាលគ្នា ដែលទាំងអស់នេះហើយជាកត្តាធ្វើឲ្យក្រុមហ៊ុនទទួលបានរង្វាន់ជាច្រើន ដូចជា Yes San Francisco Urban Sustainability Challenge ជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី