បន្ទាយមានជ័យ ៖ តម្បាញសរសៃសូត្រខ្មែរ ជាអាជីវកម្មមួយប្រភេទដែលមានភាពល្បីល្បាញយ៉ាងទូលាយដោយមានការទទួលស្គាល់ពីអន្តរជាតិ ជាពិសេសជនជាតិជប៉ុន ដោយសារតែសូត្រខ្មែរមានភាពស្រស់ស្អាត មានគុណភាពខ្ពស់ និងមានតម្លៃថ្លៃនៅលើទីផ្សារ។

អ្នកស្រី ម៉ន សារឿត ហៅ ស្រីប៉ុញ ជាម្ចាស់សិប្បកម្មសូត្រមាសខ្មែរ (Khmer golden silk) ដែលមានដល់ទៅពីរទីតាំង ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមួយទីតាំងទៀតស្ថិតនៅក្រុងសៀមរាប បានលើកឡើងថា សិប្បកម្មតម្បាញសរសៃសូត្រខ្មែរនេពេលបច្ចុប្បន្ននេះ បាន និងកំពុងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងសហគមន៍តាមរយៈការផ្តល់ឱកាសការងារដល់ស្ត្រីដែលមានជំនាញផ្នែកតម្បាញសរុបប្រមាណ១០០គ្រួសារ។
អ្នកស្រីបានមានប្រសាសន៍ឱ្យដឹងថា ៖
“មូលហេតុដែលខ្ញុំចាប់ផ្ដើមអាជីវកម្មនេះ ដោយសារខ្ញុំមើលឃើញពីភាពប្រឈមនឹងការបាត់បង់ការងារផ្នែកតម្បាញ ក៏ដូចជាការចិញ្ចឹមនាង ហើយខ្ញុំចង់រក្សាប្រពៃណីតម្បាញ និងការចិញ្ចឹមនាងកុំឱ្យបាត់បង់ ហើយក៏ចង់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ការចំណាកស្រុកខុសច្បាប់ តាមរយៈការផ្ដល់ការងារជូនស្ត្រីនៅក្នុងសហគមន៍ក្រៅពីធ្វើស្រែ និងការងារផ្ទះ”

អ្នកស្រីបន្ថែមថា ៖
“នៅក្នុងសិប្បកម្មរបស់យើងខ្ញុំមានសមាជិកប្រមាណ ១០០គ្រួសារ ដែលកំពុងធ្វើការដោយទទួលបានទាំងការបណ្ដុះបណ្ដាល និងចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ។ សម្រាប់បងប្អូនក្នុងសហគមន៍យើងទទួលបានផលប្រយោជន៍ច្រើន ដោយបងប្អូនដែលជាអ្នកត្បាញទទួលបានការបង្រៀនបន្ថែមពីការច្នៃម៉ូដថ្មីៗ មានទំនួលខុសត្រូវក្នុងការងារ ព្រមទាំងទទួលបានកម្រៃពេញលេញផងដែរ”
សម្រាប់សិប្បកម្មសូត្រមាសខ្មែរ មានផលិតសូត្រខ្មែរចំនួន៣ គឺសូត្រលេខ១ លេខ២ និងលេខ៣ ហើយតម្លៃគឺអាស្រ័យលើប្រភេទសូត្រដែលមានចាប់ពី ២៥ដុល្លារឡើងទៅ ហើយក្រៅពីនេះក៏មានផលិតផលធ្វើពីអំបោះឆៅដែលមានតម្លៃបោះដុំចាប់ពី១-៣៥ដុល្លារផងដែរ ដោយអតិថិជនភាគច្រើនជាបងប្អូននៅខេត្តសៀមរាប ភ្នំពេញ និងខ្លះទៀតនាំចេញទៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ដែរថា អ្នកស្រី ម៉ន សារឿត បានចាប់ផ្ដើមអាជីវកម្មតម្បាញសរសៃសូត្រមាសតាំងពីឆ្នាំ២០១៦ ដោយប្រើដើមទុនតិចតួចប៉ុណ្ណោះ ដោយសារតែអ្នកស្រីចេះជំនាញត្បាញតពីគ្រួសារដែលជាអ្នកត្បាញតត្រកូល។ ដោយឡែកចំពោះការផលិត ឬត្បាញសរសៃសូត្រនេះក៏មានផលលំបាកខ្លះដែរ ដូចជា ពិបាក្នុងការបណ្ដុះបណ្ដាលដល់បងប្អូនក្នុងសហគមន៍ឱ្យទទួលយកផ្នត់គំនិតថ្មី ម្យ៉ាងទៀតពិបាករកទីផ្សារសូត្រ ជាពិសេសកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដែលការកម្ម៉ង់ត្រូវបានផ្អាកទាំងស្រុង ហើយទើបតែមានការបញ្ជាទិញបន្តបន្ទាប់ឡើងវិញចាប់តាំងពីរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញកាលពីដើមឆ្នាំ២០២២នេះតែប៉ុណ្ណោះ។

សម្រាប់គោលបំណងនៅថ្ងៃអនាគត អ្នកស្រី ម៉ន សារឿត ចង់ធ្វើយ៉ាងណាអាចថែរក្សាប្រពៃណីតម្បាញសូត្រខ្មែរ ក៏ដូចជាចង់ឱ្យប្រជាជនក្នុងតំបន់មានការងារ អាចរកចំណូលបាន និងជួយអភិវឌ្ឍវិស័យនេះឱ្យកាន់តែល្អប្រសើរឡើង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់
ក្រសួងឧស្សាហកម្ម និងធនាគារ SME ពង្រីកហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/02/2026
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content