កសិករកាន់តែទទួលបានជំនួយផ្នែកកសិកម្ម ក្រោមគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារក្រីក្រ

ការដាំដំណាំ ពិសេសការដាំបន្លែមិនថាក្នុងទំហំតូច ឬទំហំធំជាលក្ខណៈអាជីវកម្មនោះទេ កំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់ក្រសួងកសិកម្ម និងស្ថាប័ន អង្គការពាក់ព័ន្ធ សម្ដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ្នកទទួលទាន។ តួយ៉ាង កសិករក្នុងសហគមន៍មួយនៅខេត្តកំពតកំពុងទទួលបានផលប្រយោជន៍ទាំងផ្នែកអាហារូបត្ថម្ភ និងជីវភាព ក្រោមគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ប្រជាពរដ្ឋក្រីក្រ។

លោក ង៉ែត ចាន់ដា បុគ្គលិកគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ប្រជាពរដ្ឋក្រីក្រ របស់អង្គការ Helen Keller ប្រចាំខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា គម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ប្រជាពរដ្ឋក្រីក្រ តាមរយៈផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ បានជួយឱ្យកសិករក្នុងសហគមន៍កសិកម្ម គុណវុឌ្ឍិល្បើក ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានផ្លាស់ប្ដូរច្រើន ដែលពីមុមគាត់ដាំតាមទម្លាប់ និងដាំដំណាំតិចតួសម្រាប់ហូប ទៅជាការដាំដំណាំចម្រុះច្រើនមុខ និងបានពង្រីកការដាំដុះពីការដាំសម្រាប់ទទួលទានទៅជាអាជីវកម្ម ដោយទទួលបានការផ្ដល់នូវជំនួយផ្នែកបច្ចេកទេស ការជ្រើសរើសពូជ រកពូជដែលទទួលបានទិន្នផលខ្ពស់ និងត្រូវតាមតម្រូវការទីផ្សារ ផ្ដល់នូវពូជបន្លែ ជីសរីរាង្គ និងចែករំលែកបច្ចេកទេសថែមទៀតផង។

លោកបញ្ជាក់ថា៖

«ក្នុងគម្រោងនេះ បានជួយទៅដល់កសិករ ដូចជា ផ្ដល់ពូជបន្លែជូនកសិករចំនួន ១៤មុខ ផ្ដល់ជាជីសរីរាង្គ ៥០គីឡូក្រាមក្នុងមួយគ្រួសារ ផ្ដល់ជាបច្ចេកទេសកសិកម្ម និងការចុះព្រឹក្សារជាប្រចាំតាមរយៈគ្រូបង្គោលនៅក្នុងសហគមន៍ផ្ទាល់ ដោយក្នុងមួយសហគមន៍យើងមានគ្រូបង្គោល ៣នាក់ដែលមានតួនាទីជាអ្នកផ្ដល់ និងចែករំលែកបច្ចេកទេសបន្តទៅដល់កសិករដែលជាសមាជិកដទៃទៀត»។

លោកបន្តថា ចំពោះពូជទាំង ១៤មុខ កសិករខ្លះអាចដាំបានទាំង ១៤មុខតែម្ដង ឯកសិករខ្លះទៀតអាចដាំបានចន្លោះពី ៤ ទៅ ៦មុខអាស្រ័យទៅតាមទំហំដី និងទំហំនៃផលិតកម្មរបស់ពូកគាត់។ ចំណែកកសិករដែលទទួលបានផលប្រយោជន៍ពីគម្រោង ភាគច្រើនគាត់ទទួលបានផលដំណាំគ្រាប់គ្រាន់សម្រាប់បរិភោគប្រមាណ ៦០ភាគរយ ឯក្រៅពីនេះអាចពង្រីកការដាំដុះ និងលក់កសិផលនៅក្នុងសហគមន៍ និងទៅលើទីផ្សារទូទៅ។ ទាក់ទងនឹងការលក់កសិផលនេះដែរ យើងមានលក្ខខណ្ឌសម្រាប់ដែលទទួលបានពូជ ក៏ដូចជាជីពីគម្រោងនេះ ត្រូវលក់បញ្ចុះតម្លៃដល់អ្នកដែលមានបណ្ណក្រីក្រ ៣០ភាគរយផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងនេះបានចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២២ ដោយក្នុងខេត្តកំពត មានសហគមន៍ស្ថិតក្រោមគម្រោងគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ប្រជាពរដ្ឋក្រីក្រចំនួន ២០សហគមន៍ ក្នុងនោះមាន ៣២០គ្រួសារដែលជាកសិករដាំបន្លែ ដោយឡែកក្នុងឃុំល្បើកនេះក៏មានសហកមន៍មួយឈ្មោះថា សហគមន៍គុណវុឌ្ឍិល្បើក ដែលកសិករទទួលផលពីគម្រោងទៅលើផលិតកម្មបន្លែជាលក្ខណៈគ្រួសារនេះមាន ២២គ្រួសារ ដែលគាត់ដាំដុះជាលក្ខណៈគ្រួសារផង និងអាជីវកម្មផង៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ពិព័រណ៍ផលិតផលខ្មែរ បុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។