ដឹងទេថា ហេតុអ្វីបានជាគេយកឈ្មោះថ្នាក់ដឹកនាំទៅដាក់ជាឈ្មោះផ្កាអ័រគីដេ?

ទំនៀមទម្លាប់នៃការដាក់ឈ្មោះផ្កាអ័រគីដេរ ឬកេសរកូលតាមឈ្មោះថ្នាក់ដឹកនាំ និងបុគ្គលល្បីៗ គឺមានប្រភពចេញពីប្រទេសសិង្ហបុរី។ សួនផ្កាអ័រគីដេរជាតិរបស់ប្រទេសសិង្ហបុរី (National Orchid Garden at Singapore Botanic Gardens) គឺជាឬសគល់ចម្បងនៃការដាក់ឈ្មោះថ្នាក់ដឹកនាំ និងបុគ្គលល្បីៗ (VIPs) ដែលបានទៅទស្សនាសួនមួយនេះ។

រហូតមកដល់ពេលនេះមានបុគ្គលល្បីៗដូចជា អនុប្រធានាធិបតីអាមេរិក គឺលោកស្រី Kamala Harris លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី ព្រះនាង Diana នៃប្រទេសអង់គ្លេស និងសម្ដេចព្រះនរោត្តមសីហនុ ព្រមទាំងសម្ដេចព្រះនរោត្តមសីហមុនីជាដើម សុទ្ធតែធ្លាប់បានទៅ​ទស្សនានៅសួនរបស់សិង្ហបុរី និងមានផ្កាដែលប្រើប្រាស់ឈ្មោះរបស់ពួកគេផងដែរ។

នៅប្រទេសសិង្ហបុរី ត្រូវបានគេចាត់ទុកការដាក់ឈ្មោះផ្កាតាមឈ្មោះរបស់បុគ្គលល្បីៗនេះថាជា «អំណាច​របស់ផ្កា-Power Flower»។ រីឯផ្កាអ័រគីដេរចំពោះប្រទេសសិង្ហបុរីគឺតំណាងឱ្យ​បេតិកភណ្ឌ​ពហុវប្បធម៌ ដូច្នេះគេប្រើប្រាស់ផ្កាតំណាងនេះដើម្បីរឹតបន្តឹងចំណងមិត្តភាព ក៏ដូចជាចំណងការទូតជាមួយនឹងប្រទេសដទៃទៀត។

សម្រាប់កម្ពុជា មកទល់ពេលនេះគឺប្រភេទផ្កាដែលយកឈ្មោះថ្នាក់ដឹកនាំដូចជា កេសរកូលព្រះ​បាទនរោត្តមសីហនុ កេសរកូលព្រះបាទនរោត្តមសីហមុនី និងកេសរកូលព្រះរាជនី ប៊ុនរ៉ានី ហ៊ុន សែន ជាដើម។ កេសរកូលទាំងនេះ បច្ចុប្បន្នក៏កំពុងតែស្ថិតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលេនផងដែរ។

បើតាមមន្ត្រីជំនាញពីការិល័យស្រាវជ្រាវជីវៈចម្រុះ គឺលោក ឈិន សុភា បានឱ្យដឹងថា រាល់ការដាក់ឈ្មោះផ្កាទៅតាមឈ្មោះថ្នាក់ដឹកនាំ គឺគេត្រូវបង្កាត់ពូជផ្កាពីរប្រភេទចូលគ្នាឱ្យចេញជាប្រភេទផ្កាថ្មីមួយទៀត ដែលមានពណ៌ប្លែកពីគេ និយាយជារួមគឺគេមិនយកផ្កាដែលមានដើមកំណើត មកពីព្រៃមកដាក់តាមឈ្មោះថ្នាក់ដឹកនាំនោះទេ។

លោកបន្តផងដែរថា ៖

“នៅប្រទេសសិង្ហបុរីគេមានលទ្ធភាពក្នុងការបង្កាត់ដោយសារគេមានធនធានគ្រប់គ្រាន់ ដូច្នោះហើយ វាមិនមែនជារឿងលំបាកទេ។ សម្រាប់កម្ពុជា លោកអះអាងថា គឺជាជំហានបន្ទាប់ដែលយើងនឹងធ្វើផងដែរ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ យើងផ្ដោតលើការស្រាវជ្រាវរកកេសរកូលដែលមាន នៅលើទឹកដីកម្ពុជា ព្រមទាំងកំណត់អត្តសញ្ញាណផ្កាទាំងនោះឱ្យរួចរាល់សិន។ ម្យ៉ាងទៀត ការបង្កាត់ប្រភេទផ្កាចូលគ្នា គឺត្រូវការធនធានមនុស្សច្រើន ដើម្បីសិក្សាលើល័ក្ខខ័ណ្ឌ ជីវសាស្ត្ររបស់ផ្កានីមួយៗ ព្រោះថាមិនមែនគ្រប់ផ្កាអ័រគីដេរសុទ្ធតែអាចបង្កាត់ចូលគ្នាបាននោះទេ”៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន