អឺរ៉ុប – អាស៊ាន រួមគ្នាបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន

សៀមរាប ៖ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI កម្ពុជា) និង CO​S​T​I​ ឥណ្ឌូនេស៊ី តាមរយៈគម្រោង E-READI របស់សហភាពអឺរ៉ុបនាះ កាលពីពេលថ្មីៗនេះបានសហការរៀបចំសិក្ខាសាលា «អឺរ៉ុប-អាស៊ានលើកទី៦នៃគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន-ASEAN TMH »នៅខេត្តសៀមរាប ។ សិក្ខាសាលានេះផ្តោតសំខាន់លើការបង្កើតថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលគ្រោង​ដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកិច្ចប្រជុំ COSTI លើកទី៨៨ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមជម្រាបថា៖ គម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានស្នើឡើងដំបូងដោយកម្ពុជា និងឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអាស៊ាន COSTI គាំទ្រជាអាទិភាពប្រចាំឆ្នាំ២០២២, ២០២៣ និង ២០២៤។ គម្រោងនេះមានគោលដៅផ្សារភ្ជាប់អ្នកស្រាវជ្រាវជាមួយវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ធុរកិច្ចបង្កើតថ្មី និងអ្នកវិនិយោគនៅទូទាំងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ភាពជាដៃគូ បង្កើតកិច្ចសហការ និងពន្លឿនការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មីៗ។ អ្នកទទួលផលសំខាន់ៗពីគម្រោងនេះ រួមមានសាកលវិទ្យាល័យដែលផ្ដោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រាស​ធុន​មីក្រូ តូច មធ្យម និងធំ, និងស្ថាប័នគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ។

សិក្ខាសាលារយៈពេលពីរថ្ងៃដែលរៀបចំនៅខេត្តសៀមរាបនេះ បានប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗ រួមមានតំណាង COSTI កម្ពុជា និងឥណ្ឌូនេស៊ី គម្រោង E-READI លេខាធិការដ្ឋានអាស៊ាន និងអង្គភាព ASEAN TMH មកពីបណ្ដារដ្ឋជាសមាជិកទាំងអស់។ សិក្ខាកាមបានពិភាក្សាលើការរៀបចំបញ្ចប់ផែនការអនុវត្តថ្នាលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាននេះក្នុងគោលដៅពន្លឿនការស្រាវជ្រាវ ជំរុញនវានុវត្តន៍ លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកចំណេះដឹងក្នុងតំបន់។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន COSTI កម្ពុជា បានសង្កត់ធ្ងន់លើការកំណត់ជំហានច្បាស់លាល់សម្រាប់ការអនុវត្តបន្ថែមពីលើការពិភាក្សា។

ឯកឧត្តមបានលើកឡើងថា៖

«កិច្ចពិភាក្សាអំពីតួនាទីរបស់ក្រុមការងារ ASEAN TMH និងការរៀបចំឯកសារស្តីពីមុខងារ និងលក្ខខណ្ឌតម្រូវបច្ចេកទេស គឺជាមូលដ្ឋានសម្រាប់ការអនុវត្តថ្នាលបច្ចេកវិទ្យាមួយនេះ»។ តាមរយៈគម្រោង E-READI វាជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ និងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន»។

ឯកឧត្ដម Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុបចំពោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា៖ ASEAN TMH នឹងផ្ដល់ជាថ្នាលបច្ចេកវិទ្យារួមមួយសម្រាប់តម្រូវការ និងបំណងប្រាថ្នារបស់តំបន់។ តាមរយៈគម្រោង E-READI សហភាពអឺរ៉ុបបានគាំទ្រសិក្ខាសាលាជាច្រើនកន្លងមក ហើយសិក្ខាសាលាលើកទី៦ នេះ ផ្តោតលើការរៀបចំបញ្ចប់ផែនការអនុវត្តសម្រាប់ ASEAN TMH។

ឯកឧត្ដមក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើម Horizon Europe ដែលមានមូលនិធិ ៩៥,៥ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រគម្រោងការស្រាវជ្រាវ នវានុវត្តន៍ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ថាជាឧទាហរណ៍គំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងនវានុវត្តន៍ជាសកលរបស់អឺរ៉ុប។

លោកស្រីបណ្ឌិត Elrade Rofaani តំណាងប្រធាន COSTI ឥណ្ឌូនេស៊ី បានកោតសរសើរចំពោះស្មារតីសហការនៃសិក្ខាសាលាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

លោកស្រី បានលើកឡើងថា៖

«ASEAN TMH ត្រូវបានបង្កើតឡើងជាថ្នាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អនឡាញ ដើម្បីភ្ជាប់ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាមួយស្ថាប័នឯកជនដែលផ្តោតលើនវានុវត្តន៍ ក្នុងគោលដៅបង្កើនផលសម្រាប់សង្គម និងសក្តានុពលពាណិជ្ជកម្ម។ យើងរំពឹងថា ថ្នាលអនឡាញនេះនឹងរួមចំណែកដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ដែលចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការពង្រីកផលនៃនវានុវត្តន៍»។

លោកស្រីបណ្ឌិត Zurina Moktar ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃលេខាធិការដ្ឋានអាស៊ាន បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃនិរន្តរភាពបច្ចេកទេស និងហិរញ្ញវត្ថុនៃថ្នាលនេះ។

លោកស្រីបានលើកឡើងថា៖

«ជាង ៥០% នៃកំណើនផលិតផលក្នុងស្រុកសរុបនៅទសវត្សរ៍នេះ នឹងជំរុញដោយវិស័យដែលមានឫសគល់ក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យា។ ប្រសិនបើអាស៊ានចង់បន្តនាំមុខកំណើននេះ យើងត្រូវតែធានាថា ថ្នាលបច្ចេកវិទ្យាដូចជា TMH មិនត្រឹមតែជាបំណងប្រាថ្នាយល់ពីចំណេះដឹងបច្ចេកវិទ្យាប៉ុណ្ណោះទេ តែជាថ្នាលអាចដំណើរការប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវតាមបច្ចេកទេស មាននិរន្តរភាពហិរញ្ញវត្ថុ និងមានរចនាសម្ព័ន្ធរឹងមាំផងដែរ»។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *