ការប្រមូលផលទឹកឃ្មុំព្រៃបានត្រឹមត្រូវ អាចផ្ដល់ផលប្រកបដោយនិរន្តរភាព និងជួយដល់ជីវភាពប្រជាសហគមន៍

ទឹកឃ្មុំព្រៃ ជាប្រភេទទឹកឃ្មុំធម្មជាតិដែលបងប្អូនប្រជាសហគមន៍យកចេញពីសំបុកឃ្មុំដែលក្រេបលំអងផ្កាព្រៃចម្រុះនៅតាមតំបន់នានា ហើយអ្នកយកឃ្មុំត្រូវដឹងពីរបៀបប្រមូលទឹកឃ្មុំព្រៃឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ ទើបអាចទទួលបានអនុផលនេះប្រកបដោយនិរន្តរភាព និងទាញយកផលជួយដល់ជីវភាពក្នុងសហគមន៍។

លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តរភាព អាស្រ័យលើលក្ខខណ្ឌ៣យ៉ាងគឺ ទី១ គោលការណ៍ អនាម័យ និងភាពប្រាកដប្រជាក្នុងការប្រមូលផល ដែលជាផ្នែកមួយជំរុញឱ្យសក្ដានុពុលទឹកឃ្មុំព្រៃកាន់តែល្អប្រសើរឡើង។

លោកបញ្ជាក់ថា៖

«ការប្រមូលផល គឺយើងមិនយកទាំងសំបុក ទាំងកូនទេ ហើយការចៀរយកក្បាលទឹកគឺត្រឹមប្រមាណតែ ៧៥-៨០ភាគរយប៉ុណ្ណោះ ដោយរក្សា ២៥ភាគរយទៀតភ្ជាប់នឹងសំបុកដើម្បីឱ្យឃ្មុំវាចិញ្ចឹមកូនផង និងអាចឱ្យឃ្មុំបំពេញនូវក្បាលទឹកបន្តផង ដែលត្រឹមមួយខែបន្ទាប់បងប្អូនយើងអាចទៅយកម្ដងទៀតបាន ហើយឃ្មុំមួយសំបុក យើងអាចប្រមូលផលបានដល់ទៅ៣ដង»។

លោកបន្តថា៖

«ដោយឡែកការយកឃ្មុំវិញ យើងត្រូវញែកក្បាលទឹកដោយប្រើកំបិតឈើ ដើម្បីកាត់យក្បាលទឹក ដោយមិនត្រូវកាត់យកសំបុកកូន ឬកាប់ទាំងបង្គងនោះទេ ចៀសវាងធ្វើឱ្យឃ្មុំផុតពូជ។ ចំណែកឯការប្រមូលទាំងសំបុក គឺការជាប្រមូលមិនមាននិរន្តរភាព ដោយសារការឃ្មុំសម័យមុនគេប្រើគប់ភ្លើងអាចធ្វើឱ្យងាប់មេឃ្មុំ ហើយបើយកទាំងសំបុកមានកូនក៏ធ្វើឱ្យដាច់ពូជកូនឃ្មុំផងដែរ»។

ពាក់ព័ន្ធនឹងគុណភាពវិញ លោក ប៊ុនធឿន បានលើកឡើងថា ទឹកឃ្មុំដែលមានគុណភាពគឺទាក់ទងនឹងកត្តាអាកាសធាតុ ប្រសិនបើពុំមានភ្លៀងធ្លាក់មុនរដូវនោះទេ ទឹកឃ្មុំមានសភាពខាប់ល្អដែលមានកំហាប់សំណើមក្នុងទឹកឃ្មុំត្រឹម ១៨-១៩ភាគរយ នោះជាទឹកឃ្មុំមានគុណភាពល្អ។ ប្រសិនបើមានភ្លៀងធ្លាក់ច្រើនចំពេលឃ្មុំក្រេបផ្កា ឬក៏រដូវប្រមូលផលនោះទឹកឃ្មុំអាចរាវ និងថយចុះគុណភាពបន្តិច ដែលមានកំហាប់សំណើមត្រឹម ២២-២៣ភាគរយប៉ុណ្ណោះ។

លោកបញ្ជាក់បន្ថែមថា៖

«ទឹកឃ្មុំដែលមានសភាពរាវ មិនមែនវាជាទឹកឃ្មុំមិនសុទ្ធនោះទេ គឺសុទ្ធដូចគ្នាគ្រាន់តែសភាពទឹកឃ្មុំមានរាវ មានខាប់ អាស្រ័យទៅតាមរដូវកាល និងកំហាប់សំណើម ដែលគេអាចវាស់ដោយម៉ាស៊ីនត្រឹមត្រូវ។ កត្តាគុណភាពនេះក៏អាស្រ័យលើទំនុកចិត្ត និងភាពជឿជាក់គ្នារវាងសមាជិកសហគមន៍ និងសហគមន៍ ដែលអ្នកប្រមូលផលមានភាពស្មោះត្រង់ថាខ្លួនយកទឹកឃ្មុំព្រៃពិតមែន មិនមែនលាយស្ករអ្វីឡើយ។ ចំណែកពណ៌ទឹកឃ្មុំពុំអាចកំណត់ថា ទឹកឃ្មុំពណ៌ណាមួយជាទឹកឃ្មុំសុទ្ធនោះទេ ដោយសារទឹកឃ្មុំមានច្រើនប្រភេទ ហើយពណ៌របស់ទឹកឃ្មុំអាចខុសគ្នាទៅតាមតំបន់ដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កោះកុងជាដើម ដោយភាគច្រើនទឹកឃ្មុំដែលមានពណ៌ស្អាតគឺមកពីខេត្តមណ្ឌលគិរី ចំណែកខេត្តដទៃទៀតអាចឆាប់ខ្មៅបន្តិច»។

សម្រាប់ទឹកឃ្មុំខេត្តមណ្ឌលគិរីនេះទៀតសោត ក៏ជាឱសថមួយដ៏មានប្រសិទ្ធភាព ដោយសារនៅតំបន់នោះឃ្មុំអាចក្រេបយកលំអងផ្កាព្រៃបានច្រើនប្រភេទ ពោលគឺច្រើនជាខេត្តដទៃទៀត ប៉ុន្តែគុណភាពគឺសុទ្ធដូចគ្នា ផ្អែមដូចគ្នា។

ចុងក្រោយ លោក ស៊ឹម ប៊ុនធឿន ក៏សូមលើកទឹកចិត្តឱ្យបងប្អូនក្នុងសហគមន៍គោរពគោលការណ៍យកឃ្មុំប្រកបដោយនិរន្តរភាព ដែលអាចទទួលបានផលប្រយោជន៍រយៈពេលយូរ ទទួលបានទំនុកចិត្តពីសហគមន៍ ក៏ដូជជាពង្រីកទីផ្សារទឹកឃ្មុំព្រៃឱ្យកាន់តែធំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​