Tesla Bot ជាមនុស្សយន្តមានរូបរាងដូចមនុស្សស្ទើរ១០០ភាគរយ ដែលធ្លាប់បានបង្ហាញការរចនាដំបូងឡើងកាលពីឆ្នាំ២០២១នៅក្នុងព្រឹត្តិការណ៍ពិព៍រណ៍ AI ដោយផ្ទាល់ពីសំណាក់ស្ថាបនិក Tesla លោក Elon Musk។ មនុស្សយន្តនេះមានកំពស់ប្រហែលជា ១,៧៣ម៉ែត្រនិងទំងន់៥៧គីឡូក្រាម បានធ្វើឲ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងដោយទន្ទឹងរង់ចាំថាវានឹងអាចត្រូវបានដាក់លក់នៅលើទីផ្សារក្នុងពេលឆាប់ៗបំផុត។

ស្ងាត់ដំណឹងមួយរយៈ ប៉ុន្តែកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោយការប្រកាសសាជាថ្មីដោយលោក Musk គេជឿជាក់ថា រ៉ូបូតដ៏អស្ចារ្យនេះនឹងអាចមានវត្តមានលក់លើទីផ្សារក្នុងពេលយ៉ាងយូរបំផុតចុងឆ្នាំនេះ ពីព្រោះថាស្ថាបនិកលោក Musk បានធ្វើការបង្ហោះនៅលើ បណ្តាញសង្គម Twitter ហើយថា Tesla បានសម្រេចចិត្តផ្អាកព្រឹត្តិការណ៍ Tesla AI រហូតទៅដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីពន្លឿនការងារជាមួយនឹង Tesla Bot ឲ្យបានលឿនជាងមុន។

នៅលើ Twitter ផងដែរ លោក Musk បានបញ្ជាក់បែបនេះថា៖ Tesla Inc. នឹងរៀបចំមុខងារព្រមទាំងដំណើរការរ៉ូបូត Tesla Bot ឲ្យចប់រួចរាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលជាមូលហេតុត្រូវពន្យាពេលព្រឹត្តិការណ៍ Tesla AI ទៅដល់ថ្ងៃទី៣០ ខែកញ្ញាជំនួសវិញ។
លោក Musk ធ្លាប់បាននិយាយដែរថា នៅពេលអនាគត ទីផ្សារលក់រ៉ូបូតនឹងមានសក្តានុពលខ្លាំងជាងទីផ្សារលក់រថយន្តអគ្គិសនី។ ការធ្វើការងារប្រចាំថ្ងៃគឺជារឿងសំខាន់បំផុត ខណៈដែលរថយន្តអគ្គិសនីគឺជាប្រភេទរ៉ូបូតតែពាក់កណ្តាល ហើយធ្វើការតែនៅលើកង់រថយន្តប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Tesla Bot មិនត្រឹមតែអាចលើកទំងន់បាន២០គីឡូក្រាមនៅក្នុងពេលដំណាក់កាលសាកល្បងនោះទេ ប៉ុន្តែគេជឿជាក់ថានឹងក្លាយទៅជារ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃជាច្រើនទៀតជំនួសឲ្យការងារមនុស្ស ដូចជានៅតាមទីផ្សារលក់ម្ហូបអាហារ និងទំនិញលក់រាយជាដើម ហើយរ៉ូបូតក៏អាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធបញ្ជាឆ្លាតវ៉ៃតែមួយដែល Tesla ប្រើប្រាស់ជាមួយនឹងរថយន្តអគ្គិសនីរបស់ខ្លួនដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content