ចំណេះដឹងកសិកម្ម ៖ បច្ចេកទេសសំខាន់ៗក្នុងការជ្រើសរើសពូជស្រូវដែលកសិករគួរតែយកចិត្តទុកដាក់

ភ្នំពេញ ៖ ស្រូវ ជាដំណាំចម្បងមួយក្នុងវិស័យកសិកម្មនៃប្រទេសកម្ពុជា ដោយក្នុងនោះកសិករផលិតស្រូវមានគោលបំណងចំនួន៣ធំៗគឺ ដើម្បីបរិភោគ លក់ និងធ្វើពូជ ហើយដើម្បីសម្រេចបំណងទាំងនោះ ទាមទារឱ្យកសិករយល់ដឹងពីបច្ចេកទេសសំខាន់មួយគឺការជ្រើសរើសពូជស្រូវ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការជ្រើសរើសពូជស្រូវជាជំហានមូលដ្ឋាន និងចាំបាច់មួយក្នុងការផលិតស្រូវ ដោយកសិករត្រូវយល់ដឹង និងអនុវត្ត។​ ក្នុងការជ្រើសរើសពូជល្អៗ គេអាចសម្គាល់ថា ពូជល្អ ឬសមស្របជាងគេបំផុតគឺជាពូជដែលត្រូវនឹងតម្រូវការរបស់កសិករ និងអតិថិជន ហើយក៏អាស្រ័យនឹងលទ្ធភាពក្នុងការស្រោចស្រព ប្រភេទដី កម្ពស់ស្រែ (ស្រែទួល ឬស្រែជម្រៅ) និងការប្រើប្រាស់ស្រូវអង្ករ (ទុកហូប ឬទុកលក់)។  

ពូជស្រូវមាន ២ក្រុមសំខាន់ៗ គឺពូជស្រូវប្រកាន់រដូវ និងពូជស្រូវមិនប្រកាន់រដូវ ក្នុងនោះពូជស្រូវប្រពៃណី ឬ ពូជក្នុងស្រុក ច្រើនតែជាពូជស្រូវប្រកាន់រដូវ (អាចដាំបានតែនៅរដូវវស្សា ហើយចេញផ្កាចាប់ពីខែតុលា ដោយឡែក ពូជស្រូវទំនើប ភាគច្រើនជាពូជស្រូវមិនប្រកាន់រដូវ ដែលអាចដាំពេលណាក៏បាន។ ក្រៅពីនេះ គេក៏អាចបែងចែកជាពូជស្រូវស្រាល ស្រូវកណ្ដាល និងស្រូវធ្ងន់ផងដែរ។

ក្នុងការជ្រើសរើស កសិករអាចគិតទៅលើរយៈពេលដាំដុះ ដោយក្នុងនោះ ពូជស្រូវស្រាល ត្រូវការរយៈពេលតិចជាង ១២០ថ្ងៃ សមស្របសម្រាប់ស្រែដែលងាយរងគ្រោះដោយភាពរាំងស្ងួត ឬស្រែដែលមានប្រព័ន្ធស្រោចស្រពបន្ថែម ចំណែកស្រូវកណ្ដាល ត្រូវការរយៈពេល ១២០-១៤០ថ្ងៃ សមស្របនឹងស្រែរំពឹងលើទឹកភ្លៀង ហើយពូជស្រូវធ្ងន់ ត្រូវការរយៈពេលពី ១៦០ថ្ងៃឡើងទៅ អាចសមស្របនឹងស្រែមានប្រព័ន្ធស្រោចស្រព និងងាយលិចទឹក។

ជំហានសំខាន់មួយទៀតគឺការប្រើគ្រាប់ពូជមានគុណភាពល្អ ជួយឱ្យចំណាយអស់តិច ដើមសំណាបធំមាំមួន និងស្រូវដុះលូតលាស់បានស្មើល្អ ផ្ដល់ទិន្នផលខ្ពស់ ពិសេសគ្រាប់អង្ករមានគុណភាពល្អ។ កសិករអាចសង្កេតមើលគ្រាប់ពូជល្អតាមរយៈ គ្រាប់ស្អាត មិនមានក្រួស ដី និងគ្រាប់ស្មៅលាយឡំ ជាគ្រាប់សុទ្ធ មិនលាយជាមួយពូជស្រូវផ្សេង និងអាចមើលលើគ្រាប់មានសុខភាពល្អ ដាក់គ្រាប់ពេញ មានពណ៌ដូចៗគ្នា មិនមានគ្រាប់ប្រេះស្រាំ ឬស្នាមអុជៗ។

មួយវិញទៀត កសិករក៏អាចផលិតគ្រាប់ពូជឱ្យមានគុណភាពល្អបានតាមរយៈការដាំដុះ និងថែទាំ ដូចជា ជ្រើសរើសយកស្រែដែលមានដីរាបស្មើ មានភ្លឺត្រឹមត្រូវ ងាយស្រួលចេញចូល បន្ទាប់មកប្រើប្រាស់គ្រាន់ពូជស្អាត សុទ្ធ និងមានគុណភាពល្អ ដោយមុនពេលដាំត្រូវការតេស្តដោយដាក់ត្រាំក្នុងទឹក ហើយស្រង់យកស្រូវដែលអណ្ដែតចេញ។ ដាំដុះឱ្យត្រូវពេលវេលា ដាក់ដីឱ្យបានត្រឹមត្រូវ កម្ចាត់ស្មៅបន្ទាប់ពីដាំដុះបាន ២១ថ្ងៃ ហើយចៀសវាងការធ្វើឱ្យគ្រាប់ស្មៅចង្រៃលាយឡំជាមួយគ្រាប់ពូជ។ ដកដើមស្រូវដែលមានលក្ខណៈខុសប្លែកគេនៅដំណាក់កាលលូតលាស់ ចេញផ្កា និងដាក់គ្រាប់។ ចំណែកការច្រូតកាត់ ស្រូវទុំគ្រប់គ្រាន់ គឺនៅពេលដែលគ្រាប់ស្រូវ ៨០-៨៥ភាគរយ មានពណ៌ដូចចំបើង ឬមានអត្រាសំណើម ២១-២២ភាគរយ។ បោកបែន ហើយហាលសម្ងួតស្រូវឱ្យបានឆាប់បន្ទាប់ពីច្រូតកាត់រួច ហើយទុកដាក់ស្រូវឱ្យមានសុវត្ថិភាព ដាក់សម្គាល់ឈ្មោះពូជ និងកាលបរិច្ឆេទច្រូតកាត់នៅលើធុង ឬបាវឱ្យបានត្រឹមត្រូវ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *