តំបន់​សេដ្ឋកិច្ចពិសេស​ជប៉ុន​ រំពឹង​លេច​រូបរាង​ឡើង​នៅរយៈ​ពេល៣ឆ្នាំខាងមុខ​ ខណៈចិនក៏​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ចំនួនពីរទៀត​នៅកម្ពុជា​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បាន​ស្វះស្វែង​ទាក់ទាញវិនិយោគ​មក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ជា​បន្ត​បន្ទាប់​ ដើម្បី​សម្រួល​នីតិវិធី​ដល់ការ​វិនិយោគ ក្នុង​នោះរា​ជ​រ​ដ្ឋាភិបាលក៏បាន​ជំរុញឱ្យបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ដោយផ្ដោតលើប្រទេស​មួយៗ ជាក់ស្ដែង​ដូចជា​តំបន់សេដ្ឋកិច្ចពិសេស​ចិន តំបន់សេដ្ឋកិច្ចពិសេស​ជប៉ុន ជាដើម ។ ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស​ជប៉ុន ត្រូវ​បានរំពឹងថា​នឹង​លេច​រូបងរាងនៅរយៈពេល៣ឆ្នាំខាងមុខ ខណៈចិន​មានគម្រោង​បង្កើត​តំបន់​សេដ្ឋ​កិ​ច្ច​ពិសេស​ចំនួន២ទៀត​នៅកម្ពុជា ។

បើតាម​សេចក្ដីប្រកាសព័ត៌មានក្រោយដំណើរទស្សនកិច្ច​របស់សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ប្រទេ​ស​ជប៉ុន​កាលពីចុងខែឧសភា ២០២៥ បានឱ្យដឹងថា​ សម្ដេច​មហា​បវរធិបតី បានបង្ហាញក្ដីសង្ឃឹមថា ក្រោម​កិច្ច​​សហប្រតិបត្តិការ​រវាង​កម្ពុជា និងជប៉ុន តំបន់សេដ្ឋកិច្ចពិសេស​កម្ពុជា -ជប៉ុន អាច​លេចរូបរាង​ឡើង​នៅ​រយៈ​​ពេល៣ឆ្នាំខាងមុខ ។ ទន្ទឹមនឹង​នោះ សម្ដេច​ធិបតី​ក៏បាន​អំពាវនាវ​ដល់​វិនិយោគិន​ជប៉ុនឱ្យ​មក​បណ្ដាក់​ទុន​វិនិ​យោគ​នៅកម្ពុជា  ដោយ​បាន​លើកឡើងពី​កត្តា​អំណោយផល​របស់កម្ពុជា ដែល​រួមមាន​ ស្ថិ​រ​ភាព​នយោ​បា​យ​​ អត្រាកំណើន​ម៉ាក្រូសេដ្ឋកិច្ច យន្តការ​ថែរក្សា​​ និងដោះស្រាយក្ដីកង្វល់​នានារបស់​វិនិយោគិន​ជប៉ុន ច្បា​ប់​​វិនិយោគ​អំណោយផល កម្លាំងពលកម្មវ័យក្មេង​ និងកត្តាអនុគ្រោះពន្ធ​ រួមទាំង​កិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជក​ម្ម​សេ​រីជាដើម ។​

សម្ដេចធិបតីក៏បានលើកឡើង​ពីសក្ដានុពល​ក្នុងការ​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជា ដោយធុរជន និ​ង​វិនិ​យោគិនជប៉ុនអាចទាញយក​​ប្រយោជន៍​ជាច្រើនពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និង​ការអនុគ្រោះពន្ធរបស់​កម្ពុជា ហើយការ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា មិនសម្រាប់តែទីផ្សារ​កម្ពុជាទេ ប៉ុន្តែក៏សម្រាប់ទីផ្សារ​តំបន់​ផងដែរ ។

គួររម្លឹកថា ទាក់ទិន​នឹង​ការ​វិនិយោគលើ​តំបន់សេដ្ឋកិច្ចពិសេស​នេះ ភាគីចិន​ក៏បាន​បញ្ជាក់ពីគម្រោង​ក្នុងការ​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​២បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ដោយផ្ដោតលើ​តំបន់សេដ្ឋកិច្ច​ប្រើ​ប្រាស់បច្ចេកវិទ្យាទំនើប ខណៈសព្វថ្ងៃនេះ ការ​វិនិយោគលើតំបន់សេដ្ឋកិច្ច​ពិសេស ចិនបាននាំមុខ​គេ​ក្នុង​ចំណោម​ការ​វិនិយោគ​ពីបរទេស ។

នៅក្នុង​ដំណើរទស្សនកិច្ច​របស់អភិបាលខេត្តជាំងស៊ូ ប្រទេស​ចិន កាលពី​ពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្ត​របស់​ចិនមួយនេះ បានប្ដេជ្ញា​​ក្នុងការជួយជំរុញ​វិនិយោគិន​ចិនមកបណ្ដាក់ទុនវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិ​ច្ចពិ​សេ​ស​​ក្រុ​ង​ព្រះសីហនុ និង​បានបង្ហាញពីគម្រោង​ក្នុងការ​បង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២បន្ថែមទៀត​នៅកម្ពុជា​ ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញ​ថា គិតត្រឹមឆ្នាំ​២០២៤ កម្ពុជា​មាន​តំបន់សេដ្ឋកិច្ចដែលកំពុង​ដំណើរការ​ចំនួន ២៦ និងតំបន់រដ្ឋបាល​ចំនួន​២០ ដែល​ទាក់ទាញគម្រោ​ងវិនិយោគបានចំនួន​៧៤៥គម្រោង ជាមួយទុន​វិនិយោ ៨,៩ពាន់លានដុល្លារអាមេរិក​ និងបង្កើត​ការងារ​បានចំនួន១៨ម៉ឺនកន្លែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

Leave a Reply

Your email address will not be published.Required fields are marked *