ផលិតផលទឹកត្រីកំពត មានគុណភាព រសជាតិ និងកំពុងទទួលបានការគាំទ្រច្រើនពីទីផ្សារក្នុងស្រុក  

កំពត ជាខេត្តជាប់មាត់សមុទ្រមួយដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែប ជាពិសេសធនធានដែលទទួលបានពីសមុទ្រ ជាពិសេសជីវចម្រុះក្នុងសមុទ្រតែម្ដង ដែលសូម្បីតែទឹកសមុទ្រក៏អាចបង្ហូរចូលស្រែផលិតជាអំបិលដ៏មានគុណភាពសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ ជាក់ស្ដែង បច្ចុប្បន្ននេះ មានក្រុមហ៊ុនខ្នាតមធ្យមមួយកន្លែងដែលស្ថិតនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ កំពុងមមាញឹកក្នុងការផលិតអំបិល និងទឹកត្រី ដែលច្នៃពីធនធានទទួលបានពីសមុទ្រសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។

ង៉ូវហេងកំពត ជាយីហោទឹកត្រីមួយដែលបានផលិតចេញពីការផ្អាប់ត្រីសមុទ្រ (កាកើម) ជាមួយនឹងអំបិលកំពត ធ្វើឱ្យផលិតផលទឹកត្រីនេះមានទាំងគុណភាព និងរសជាតិឆ្ងាញ់ប្លែក រហូតបានក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្តថែមទៀតផង។

ឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី ង៉ូវហេងកំពត បានមានប្រសាសន៍ថា ៖


«នៅពេលបច្ចុប្បន្ន ផលិតផលទឹកត្រីរបស់យើងហាក់ទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុកច្រើន ជាពិសេសពីអ្នកដែលគាត់បានដឹងតាមរយៈការផ្សព្វផ្សាយ ធ្លាប់បានប្រើប្រាស់ ដឹងពីគុណភាពផលិតផលក្នុងស្រុក អាចទុកចិត្តបាន និងជួយផ្សព្វផ្សាយបន្តថែមទៀតផង»។

លោកឧកញ៉ាបន្តថា៖

«អាជីវកម្មយើងបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ដោយយកត្រីកាកើម និងអំបិលជាវត្ថុធាតុដើមចម្បងក្នុងការផលិតទឹកត្រី ធ្វើឱ្យផលិតផលរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ បន្ទុំតាមបែបធម្មជាតិ១០០% ច្បាស់លាស់ទុកចិត្តបាន ទាំងក្លិន ពណ៌ និងរសជាតិឆ្ងាញ់ប្លែក រហូតត្រូវបានគេទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រប្រចាំខេត្តកំពត»។

លោកឧកញ៉ាបានបន្តឱ្យដឹងទៀតថា ចំពោះផលិតផលរបស់អាជីវកម្មខ្នាតធំមួយនេះបានផ្ដោតចម្បងទៅលើផលិតផលទឹកត្រី ទឹកស៊ីអ៊ីវ អំបិល និងម្រេចកំពតផ្ទាល់ ក្នុងការលក់ទាំងនៅលើទីផ្សារក្នុងស្រុក តាមផ្សារទំនើបទូទាំងប្រទេស និងកិច្ចសហការនាំចេញទៅក្រៅប្រទេស ដូចជា អាម៉េរិក អូស្ត្រាលី ជប៉ុន និងកូរ៉េជាដើម។ ក្រៅពីនេះ ក៏មានផលិតផលផ្សេងទៀតដូចជា ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកខ្មេះ ជាដើម ដែលសុទ្ធសឹងជាផលិតផលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងការចម្អិនម្ហូបអាហារ។ តាមរយៈខ្សែចង្វាក់ផលិតកម្មនេះ សិប្បកម្មខាងលើបានចូលរួមចំណែកលើកកម្ពស់ជីវភាពដល់ប្រជានេសាទ និងក្រុមអ្នកផលិតអំបិលក្នុងខេត្តកំពត ក៏ដូចជាការផ្ដល់ការងារដល់កម្មករចំនួនផងដែរ។

យ៉ាងណាក៏ដោយ ជាមួយនឹងការទទួលបានប្រជាប្រិយភាព និងកេរ្តិ៍ដូចសព្វថ្ងៃ សិប្បកម្មមួយនេះក៏ធ្លាប់ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសផ្នែកដើមទុនបម្រុងក្នុងការពង្រីកផលិតកម្ម ក៏ដូចជាតម្លៃវត្ថុធាតុដើម​, ការចំណាយថ្លៃដឹកជញ្ជូននៅមានកម្រិតខ្ពស់ ហើយការវេចខ្ចប់ទៀតសោតត្រូវទិញវត្ថុធាតុដើមនាំចូលពីក្រៅប្រទេសនៅឡើយ។ យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុនរូបនេះនៅតែមានឆន្ទៈក្នុងការផលិត ក៏ដូចជាអភិវឌ្ឍផលិតផលបន្ថែមទៀត ក្រោយទទួលបានការជួយគាំទ្រពីបងប្អូនក្នុងស្រុកជាច្រើន ដែលវាជាកម្លាំងចិត្តសម្រាប់ក្រុមហ៊ុន ជំរុញការផលិតឱ្យបានច្រើន បង្កើនគុណភាព រសជាតិ និងអនាម័យ ឱ្យស្របតាមកម្រិតស្តងដារ ដើម្បីធ្វើយ៉ាងណាអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលពីក្រៅប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក