កោះកុង ៖ ជាការចូលរួមដើម្បីជាជំនួយស្មារតីក្នុងការធ្វើកសិកម្ម ដាំដំណាំចម្រុះផ្សេងៗតាមបែបទំនើប ក៏ដូចជាការចិញ្ចឹមសត្វ បច្ចុប្បន្ននេះយើងសង្កេតឃើញថា យុវជនខ្មែរមួយចំនួនងាកមកបង្កើតមាតិកាផ្សេងៗទាក់ទងនឹងការចែករំលែកចំណេះដឹង បទពិសោធផ្នែកកសិកម្មជាច្រើន និងទទួលបានការគាំទ្រច្រើន។
«រៀនដាំ» ជាគេហទំព័រមួយដែលមានចែករំលែកចំណេះដឹងកសិកម្មចម្រុះ ការចិញ្ចឹមសត្វ ក៏ដូចជាបទពិសោធផ្ទាល់របស់ម្ចាស់កសិដ្ឋានផ្ទាល់តែម្ដង តាមរយៈវីដេអូបង្រៀន និងការប្រឹក្សាយោបល់ផងដែរ។

ជាអ្នកកសិកម្ម និងអ្នកចូលចិត្តធ្វើវីដេអូផង លោក នី ប៊ុនថា មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» បានមានប្រសាសន៍ថា លោកបង្កើតផេក (page) នេះឡើងគឺដើម្បីចែករំលែកចំណេះដឹងមូលដ្ឋានគ្រឹះផ្នែកកសិកម្មចម្រុះ ការចិញ្ចឹមសត្វ និងបទពិសោធផ្ទាល់ដល់បងប្អូនកសិករថ្មីដែលទើបតែចាប់ផ្ដើមធ្វើកសិកម្មជាដើម។

លោកន្ថែមទៀតថា ៖
“គោលបំណងដែលយើងបង្កើតផេកនេះគឺ ដោយតែមានចំណង់ចំណូលចិត្តខាងថត និងកាត់វីដេអូផង មានបទពិសោធ និងការអនុវត្តដាំដំណាំស្រាប់ផង ទើបយើងចង់ផ្សព្វផ្សាយបន្តនូវចំណេះដឹងនិងបច្ចេកទេសកសិកម្មទំនើបទៅដល់បងប្អូនកសិករយើង។ ក្រៅពីការចែករំលែកចំណេះដឹងដោយឥគិតថ្លៃនៅលើហ្វេសប៊ុក និង YouTube «រៀនដាំ» ក៏មានសេវាកម្មបង្រៀនពិសេសជាវីដេអូអំពីការចិញ្ចឹមមាន់ និងដាំដំណាំលើទឹក ដែលមួយវគ្គមានតម្លៃ ៣៥ដុល្លារ ចំណែកចុះឈ្មោះរៀនពីរវគ្គគឺ ៥០ដុល្លារ ដែលការរៀននេះគឺមានការផ្ញើជូននូវវីដេអូតាមតំណភ្ជាប់ ដែលអាចឱ្យកសិករអាចចូលមើលបានគ្រប់ពេល ហើយក៏មានការប្រឹក្សាយោបល់នៅពេលមានបញ្ហាផងដែរ”

លោកបន្តថាឱ្យដឹងថា មានបងប្អូនកសិករដែលតែងតែគាំទ្រ និងចែករំលែកបន្តគឺនៅស្ទើរគ្រប់ខេត្តរួមមានដូចជា តាកែវ បាត់ដំបង បន្ទាយមានជ័យ ថែមទាំងបងប្អូនពលករនៅប្រទេសជិតខាងមានវ័យចន្លោះពី ១៨-៣៤ ឆ្នាំផងដែរ។
គួរបញ្ជាក់ដែរថា លោក នី ប៊ុនថា បានចាប់ផ្ដើមបង្កើតគេហទំព័រ «រៀនដាំ» នៅឆ្នាំ២០១៨ ក្រោយលោកចាប់ផ្ដើមការដាំដុះ និងអនុវត្តបច្ចេកទេសទំនើបបន្តពីគ្រួសារ ហើយផលលំបាកភាគច្រើនគឺទាក់ទងទៅនឹងការធ្វើកសិកម្មពិសេសគឺដើមទុនផ្ទាល់តែម្ដង។ ក្រៅពីធ្វើវីដេអូបង្រៀនដាំដំណាំសម្រាប់ហូប និងលក់ឱ្យប្រជាជជនក្នុងតំបន់ ម្ចាស់ចំការរូបនេះក៏មានលក់នូវសម្ភារកសិកម្មឱ្យកសិករក្នុងស្រុកភូមិផងដែរ។ នៅពេលអនាគត លោក ប៊ុនថា ចង់ពង្រីការផ្សព្វផ្សាយផ្ដល់ចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងសង្ឃឹមថាមានអ្នកធ្វើមាតិកាកសិកម្មកាន់តែច្រើន និងអាចផ្សព្វផ្សាយដល់ក្រៅប្រទេសផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content