ប៉ារីស ៖ ចាប់តាំងពីពេលដែលរុស្ស៊ីបានបើកការលុកលុយទៅលើប្រទេសអ៊ុយក្រែនមក វិបត្តិទីផ្សារប្រេង និងវិស័យថាមពលសកលក៏បានចាប់ផ្តើមកើតឡើងនៅស្ទើរគ្រប់ទីកន្លែង ខណៈដែលដំណោះស្រាយដ៏ប្រសើរមួយនៅមិនទាន់ដំណើរការនៅឡើយ។

បណ្តាប្រទេសទាំងឡាយលើពិភពលោកទើបតែបានងើបចេញពីវិបត្តិកូវីដដែលទាមទារចាំបាច់នូវការទាញយកថាមពលដ៏ច្រើនមកធ្វើសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែការសម្រេចចិត្តរបស់រុស្ស៊ីគឺកំពុងបានផ្តល់ផលលំបាកយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលនានានៃបណ្តាប្រទេសទាំងអស់នោះ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។

យោងតាមការស្រាវជ្រាវចុងក្រោយមួយដោយទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA (International Energy Agency) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស និងមានសមាជិកជារដ្ឋចំនួន៣១(មិនមានរុស្ស៊ី)បានបង្ហាញថា ពិភពលោកអាចធ្វើការកាត់បន្ថយប្រេង និងហ្គាសបានយ៉ាងមានប្រសិទ្ធភាពក្នុងទំហំប្រមាណជា ២,៧លានបារ៉ែលក្នុងរយៈពេល៤ខែប៉ុណ្ណោះ។ ប៉ុន្តែប្រទេសទាំងនោះត្រូវដាច់ខាតចូលរួមអនុវត្តផែនការសកម្មភាពមួយចំនួនដូចខាងក្រោមនេះ៖

១.កំណត់ល្បឿនលើផ្លូវហាយវេយដោយបន្ថយល្បឿនយ៉ាងហោចណាស់១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលបច្ចុប្បន្នមានប្រទេសមួយចំនួនបានអនុវត្តការងារនេះហើយព្រមទាំងកាត់បន្ថយការកកស្ទះនៅក្នុងប្រទេសផងដែរ។
២.ធ្វើការងារពីផ្ទះច្រើនជាង៣ថ្ងៃក្នុងមួយសប្តាហ៍ ឬតាមដែលអាចធ្វើទៅបាន។ ចំណុចនេះអាចជួយឲ្យសកម្មភាពធ្វើដំណើរប្រចាំថ្ងៃនឹងមានចំនួនតិចជាងមុន ហើយការប្រើប្រាស់ថាមពលក៏នឹងមិនមានចំនួនច្រើនដូចរាល់ដងនោះដែរ។
៣.អនុវត្តកម្មវិធី Car-free ជារៀងរាល់ថ្ងៃអាទិត្យនៅតាមទីក្រុង ខណៈដែលវិធីសាស្ត្រនេះធ្លាប់បានអនុវត្តម្តងហើយកាលពីឆ្នាំ១៩៧៣អំឡុងវិបត្តិប្រេងដូចគ្នានេះនៅក្នុងប្រទេសស្វីស ហូឡង់ និងអាល្លឺម៉ង់ជាដើម។
៤.កាត់បន្ថយតម្លៃធ្វើដំណើរតាមមធ្យោបាយសាធារណៈ និងបង្កើនហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដើរ និងជិះកង់។ គួរវិនិយោគបន្ថែមទៅលើកិច្ចការងារនេះតាមរយៈកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចដែលមានស្រាប់ និងត្រូវប្រើប្រាស់ក្នុងគោលបំណងប្រយុទ្ធប្រឆាំងវិបត្តិកូវីដគឺជាគំនិតដ៏ល្អបំផុត។
៥.ផ្សព្វផ្សាយអំពីការបើកបររថយន្តដឹកទំនិញ និងមធ្យោបាយដឹកជញ្ជូនទំនិញដែលប្រកបដោយប្រសិទ្ធភាព។ រដ្ឋាភិបាលប្រទេសមួយចំនួន ដូចជាបារាំងជាដើម បានធ្វើការណែនាំបច្ចេកទេសបើកបរប្រកបដោយនិរន្តភាព ឬ eco-driving ដែលវាទាមទារឲ្យមានការរៀនសូត្រ និងឆ្លងកាត់ការធ្វើតេស្តផងដែរ។
៦.ប្រើប្រាស់រថភ្លើងជំនួសឲ្យការធ្វើដំណើរតាមយន្តហោះតាមដែលអាចធ្វើទៅបាន ដោយរថភ្លើងល្បឿនលឿនគួរតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពជំនួសឲ្យការធ្វើដំណើរតាមការហោះហើរនៅក្នុងប្រទេសដែលមិនសូវមានភាពចាំបាច់ ពីព្រោះថាវាក៏អាចជួយសន្សំសំចៃថវិកាមានទំនុកចិត្ត និងភាពងាយស្រួលសុវត្ថិភាពជាងផងដែរ។
៧.ជៀសវាងការប្រើប្រាស់ការហោះហើរទាំងស្រុងចំពោះការធ្វើដំណើរដើម្បីអាជីវកម្ម ហើយក្រុមអ្នកពាណិជ្ជករ និងអាជីវករគួរស្វែងរកវិធីសាស្ត្រកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ជំនួសមកវិញ ដូចជាការប្រជុំអនឡាញ ការជួបជុំអនឡាញ ឬកាត់បន្ថយពីការហោះហើរ៥ជើងមកត្រឹមជាការហោះហើរតែ២ជើង ហើយជំនួសមកវិញដោយការជិះរថភ្លើងជាដើម។
៨.បង្កើន និងលើកទឹកចិត្តចំពោះរថយន្តអគ្គិសនី និងមធ្យោបាយដើរដោយថាមពលអគ្គិសនីផ្សេងទៀត ខណៈដែលចំណុចចុងក្រោយនេះគេសង្កេតឃើញថា មានប្រទេសភាគច្រើនគឺកំពុងអនុវត្តរួមគ្នាបានយ៉ាងសកម្មបំផុតដោយក្នុងនោះគិតត្រឹមឆ្នាំ២០២១ប៉ុណ្ណោះ រថយន្តអគ្គិសនីចំនួន៨ ,៤លានគ្រឿងរួចទៅហើយដែលបានបង្ហាញខ្លួននៅលើដងវិថីនានានៅទូទាំងសកលលោក ជាពិសេសនៅតំបន់ប៉ែកអឺរ៉ុប៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content