ក្រុមហ៊ុនក្នុងស្រុក កំពុងបញ្ចេញសមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ ជាឧស្សាហកម្មផលិតសាប៊ូក្នុងស្រុកមួយ បច្ចុប្បន្ន បាន និងកំពុងខិតខំផលិតសាប៊ូយ៉ាងមមាញឹក ដើម្បីចម្រាញ់យកគុណភាពស្តង់ដារសាប៊ូដែលអាចផ្គត់ផ្គង់តម្រូវការរបស់អតិថិជនក្នុងស្រុក និងដើម្បីប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិដែលមានក្រុមហ៊ុនចម្រុះចូលរួមក្នុងវិស័យអាជីវកម្មតែមួយ។

អូកា ជាយីហោដែលមានឈ្មោះល្បីនៃសាប៊ូបោកសម្លៀកបំពាក់ ដែលគេនិយមហៅរហូតជាប់ឈ្មោះក្រុមហ៊ុនទាំងមូលថា ក្រុមហ៊ុនសាប៊ូ អូកា ដែលផលិតសាប៊ូសម្រាប់បំពេញតម្រូវតាមការប្រើប្រាស់របស់ប្រជាជនខ្មែរផ្ទាល់តែម្ដង ពោលគឺទាំងគុណភាព ការវេចខ្ចប់ និងតម្លៃសមរម្យ។

លោកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industry Co., Ltd ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាក្រុមហ៊ុនផលិតសាប៊ូយីហោ អូកា (OKA) បានប្រាប់ពីមូលហេតុនៃការបង្កើតក្រុមហ៊ុននេះថា ដោយសារតែលោកស្រីមានចំណេះជំនាញស្រាប់ ចង់បង្ហាញឱ្យបរទេសបានឃើញ និងចង់បន្សល់នូវស្នាដៃទុកឱ្យក្មេងជំនាន់ក្រោយផងដែរ។

លោកស្រីបញ្ជាក់ថា ៖

“មូលហេតុនៃការបើកក្រុមហ៊ុនសាប៊ូនអូកានេះឡើងគឺដោយសារកត្តាជាច្រើន ទីមួយគឺនាងខ្ញុំមានចំណេះជំនាញជិត២០ឆ្នាំទាំងផ្នែកទីផ្សារ វេជ្ជសាស្ត្រ និងគីមី ហើយចំណុចទីពីរគឺនៅពេលរៀន និងធ្វើការនៅក្រៅប្រទេសធ្លាប់រងពាក្យបន្តោសបង្អាប់ថាប្រទេសយើងធ្វើអីអត់កើតដោយខ្លួនឯង យើងចាំតែប្រទេសគេ ដែលជាចំហេះមួយដុតចិត្តឱ្យចង់កែប្រែនូវអ្វីដែលគេថា​ឱ្យយើង ហើយទីបីគឺនាងខ្ញុំចង់បន្សល់ស្នាដៃអ្វីមួយទុកសម្រាប់អ្នកជំនាន់ក្រោយក៏ដូចជាលើទឹកដីដែលយើងកើត”

បច្ចុប្បន្ន OKA មានផលិតផលចំនួនពីរផ្នែកគឺផលិតផលប្រើប្រាស់ក្នុងផ្ទះមានដូចជាសាប៊ូបោកសម្លៀបំពាក់ ទឹកក្រអូប បន្ទន់សម្លៀកបំពាក់ សាប៊ូលាងចាន និងផ្នែកផលិតផលថែរក្សារាងកាយមានដូចជាសាប៊ូកក់សក់ ដុសខ្លួន ដុសមុខ  ហើយយើងក៏មានគម្រោងផលិតនូវគ្រឿងសម្អាងធម្មជាតិផងដែរ។​

ដោយឡែក ផលិតផលដែលមានប្រជាប្រិយភាពជាងគេនោះគឺ សាប៊ូបោកសម្លៀកបំពាក់ OKA ដែលជាផលិតផលដំបូងគេ និងមានគុណភាពអាចបោកជម្រះខ្អែលបានល្អ មិនកាត់ដៃ និងធ្វើឱ្យសម្លៀកបំពាក់បោកហើយមានសភាពទន់ ក្រអូប និងមិនធ្វើឱ្យរោលស្បែកនៅពេលយើងបែកញើសផងដែរ។ សម្រាប់វត្ថុធាតុដើមក្នុងការផលិតក្រុមហ៊ុនខាងលើព្យាយាមប្រើផលិតផលក្នុងស្រុកឱ្យអស់ពីលទ្ធភាពដូចជា អង្ករដំណើប ទឹកឃ្មុំ ក្រូចឆ្មារជាដើមដែលសុទ្ធសឹងជាវត្ថុធាតុដើមសំខាន់ៗ ​ឯផ្នែកណាដែលស្រុកយើងខ្វះខាតទើបយើងនាំចូល។

លោកស្រីបន្តថា ៖

“ផលិតផលអូកាបានចេញលក់នៅលើផ្សារដំបូងនៅឆ្នាំ២០១៣ ប៉ុន្តែយើងបានត្រៀមដល់ទៅប្រាំឆ្នាំមុននេះ ដោយសារយើងត្រូវសិក្សាពីទីផ្សារ សិក្សាក៏ដូចជាអភិវឌ្ឍលើផលិតផល លៃយ៉ាងណាផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន”

លោកស្រី នុត សម្ផស្ស បញ្ជាក់ដែរថា ចំណុចចាប់ផ្ដើមនៃអាជីវកម្មនេះគឺដំបូងឡើយគាត់បើកជាលក្ខណៈគ្រួសារក្នុងដើមទុនប្រមាណ ៤ ០០០-៥ ០០០ដុល្លារ ហើយបន្តពង្រីកខ្លួនបន្តិចម្ដងៗរហូតក្លាយជាឧស្សាហកម្មដូចសព្វថ្ងៃ។ ចំណែកការត្រៀមផ្នែកហរិញ្ញវត្ថុគឺពិតជាសំខាន់ពិសេសនៅក្នុងកំឡុងពេលចាប់ផ្ដើមដំបូងដែលជាដំណាក់កាលលូតលាស់រហូតដល់ផលិតផលលក់ដាច់ ហើយក៏នៅតែព្យាយាមពង្រីកទីផ្សារ គឺសុទ្ធតែត្រូវបន្ថែមដើមទុនផងដែរ។

ដោយឡែកទាក់ទងទៅនឹងបញ្ហាប្រឈម ចំណុចប្រឈមដំបូងគេគឺការគាំទ្ររបស់អ្នកប្រើប្រាស់ដោយសារជាយីហោថ្មីក្នុងស្រុក តែបច្ចុប្បន្នបញ្ហាប្រឈមហាក់ប្លែកពីមុនដោយសារ ដរាបណាមនុស្សនៅតែមានតម្រូវការប្រើប្រាស់ផលិតផលថែរក្សារាងកាយ និងផលិតផលប្រើប្រាស់ក្នុងផ្ទះ នៅតែមានសង្ឃឹម។ សម្រាប់សហគ្រិនទាំងឡាយ ការបង្កើតនូវស្នាដៃមួយគឺមិនមែនជារឿងងាយស្រួលឡើយទេ បើមិនពុះពារ មិនធ្វើអ្វីតាមក្ដីស្រឡាញ់នោះទេ នោះវានឹងនៅតែមួយកន្លែង មិនអាចសម្រេចសមិទ្ធផលអ្វីបានឡើយ។ ចុងក្រោយ លោកស្រីអគ្គនាយិកា ក្រុមហ៊ុន LSV Industry ចង់ឱ្យផលិតផលយីហោ អូកា ក្លាយជាផលិតផលទីមួយរបស់ប្រជាជនខ្មែរ ដោយសារអ្វីៗដែលអ្នកស្រីបានស្រាវជ្រាវមកនេះគឺសុទ្ធសឹងតម្រូវសម្រាប់ប្រជាជនខ្មែរទាំងអស់ ទាំងការសិក្សា រូបមន្ត គុណភាព តម្លៃ  ពោលគឺព្យាយាមបំពេញតម្រូវការក្នុងស្រុកឱ្យបានគ្រប់គ្រាន់ បន្ទាប់មកទើបគិតដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព